ខ្លាញ់​មាន​សារប្រយោជន៍​អ្វី​ខ្លះ?

ខ្លាញ់​ជា​អាហារ​មួយ​ក្នុង​ចំណោម​សារជាតិ​អាហារ​ទាំង​៦​ប្រភេទ ដែល​ចាំបាច់​ចំពោះ​រាងកាយ។ វា​មាន​សារសំខាន់​ដូច​គ្នា​ជា​មួយ​នឹង​សារធាតុ​ការបូអ៊ីដ្រាត និង ប្រូតេអ៊ីន​ផង​ដែរ។

ខ្លាញ់​ផ្ដល់​ថាមពល​ទ្វេ​ដង បើ​ប្រៀបធៀប​ជាមួយ​អាហារ​ផ្សេងៗ​ទៀត។ តាម​ធម្មតា​ខ្លាញ់​មួយ​ក្រាម​នឹង​ផ្ដល់​ថាមពល ៩​គីឡូកាឡូរី។ខ្លាញ់​ដែល​គេ​ជួប​ជា​ទូទៅ​មាន​នៅ​ក្នុង​ប្រេង​រុក្ខជាតិ និង ខ្លាញ់​សត្វ​ដែល​វា​ផ្ដល់​សារសំខាន់​ចំពោះ​ថាមពល។ ខ្លាញ់​ជា​ប្រភេទ​ប្រមូល​ផ្ដុំ​ថាមពល។ រាងកាយ​តែង​ប្រមូល​ផ្ដុំ​ថាមពល​ទាំងនេះ​ទុក​គ្មាន​ការកំណត់​បរិមាណ​ទេ ដោយ​ហេតុ​ថា​ កោសិកា​ខ្លាញ់​អាច​ពង្រីក​ខ្លួន​បាន។ លើស​ពី​នេះ​ទៀត រាងកាយ​អាច​បង្កើត​កោសិកា​ខ្លាញ់​ឡើង​មក​ជា​ថ្មី​ដោយ​ខ្លួន​ឯង​ផង​ដែរ ដើម្បី​ផ្ដល់​ថាមពល​ដល់​រាងកាយ។

អាស៊ីដ​ខ្លាញ់​ដែល​បាន​មក​ពី​ការ​រំលាយ​ខ្លាញ់ គឺ​ជា​ប្រភព​ថាមពល​ដ៏​សំខាន់​ចំពោះ​សាច់ដុំ​ទាំង​ក្នុង​ពេល​សម្រាក និង​ខណៈ​ពេល​ប្រកប​កិច្ច​ការងារ​ស្រាលៗ។

ខ្លាញ់​ជួយ​ឲ្យ​ពោះ​ឆ្អែត។ អាហារ​ដែល​មាន​ខ្លាញ់​នៅ​ពេល​បរិភោគ​ហើយ​តែង​ស្ថិត​នៅ​ក្នុង​ក្រពះ​អាហារ​ យូរ​ជាង​អាហារ​ប្រភេទ​ការបូអ៊ីដ្រាត និង ប្រូតេអ៊ីន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ​ជាង។

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ខ្លាញ់​មាន​សារជាតិ​ការពារ​រាងកាយ។ ជាលិកា​ក្នុង​ខ្លាញ់​ដែល​រួម​ផ្សំ​ទៅ​ដោយ​សារជាតិ«ត្រៃគ្លីស៊ើរៃ» មាន​តួនាទី​ជា​អ្នក​ការពារ​អវយវៈ​ផ្សេងៗ ដូចជា​ថ្លើម ក្រលៀន និង លំពែង។

ខ្លាញ់​មាន​តួនាទី​បញ្ជូន​វីតាមីន​ដែល​ត្រូវ​ការ​រំលាយ​ខ្លាញ់ និង ក្រៅ​ពី​នេះ វា​មាន​តួនាទី​ដឹកនាំ​វីតាមីន​ដែល​រំលាយ​ក្នុង​ខ្លាញ់​គឺ​វីតាមីន A, D, E និង វីតាមីនK ទៅ​កាន់​ពោះវៀន ហើយ​វា​ជួយ​ក្នុង​ការ​ស្រូប​ទាញ​សារជាតិ​ទាំង​នេះ​ផង។

ក្រៅ​ពី​នេះ ខ្លាញ់​នៅ​ជួយ​ឲ្យ​អាហារ​មាន​រសជាតិ​ផង​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s