ចម្លាក់​ដែល​បាន​បន្សល់​ទុក​តាម​ប្រាង្គ​ប្រាសាទ​ ស្ដី​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ គឺ​មាន​​រឿង​និយាយ​ពី​រាហូ​ដែរ

រូប​គំនូរ​តាម​ចម្លាក់​លើ​ជញ្ជាំងប្រាសាទ​ស្ដី​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ បើ ​តាម​រូប​ចម្លាក់​បាន​បន្សល់​ទុក​តាំង​ពី​​បុរាណ​នៅ​តាម​ប្រាង្គ​ប្រាសាទ​ នានា​ បាន​ឲ្យ​ដឹង​តាម​ប្រវត្តិ​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ។ ក្រោយ​ពី​រយៈ​កាល​១.០០០​ឆ្នាំ​នៃ​ការ​កូរ​សមុទ្រ​ទឹកដោះ​បាន​សម្រេច​លទ្ធផល​ គឺ​បាន​ទឹក​អម្រឹត​​ហើយ​នោះ​ ត្រូវ​មាន​កម្មវិធី​ចែក​ចាយ​ទឹក​អម្រឹត​នោះ​ឲ្យ​មាន​ចំណែក​ដល់​ទេវតា​​អ្នក​ ដែល​បាន​ប្រឹងប្រែង​នឿយហត់។ ពេល​នោះ​មេអសុរៈ​មួយ​ឈ្មោះ​ សុក្រាចារ្យ​ បាន​កាឡា​ខ្លួន​ជា​ទេវតា​លួច​ទៅ​ឈរ​អេប​ជាមួយ​ទេវតា​ដែរ​ដើម្បី​បាន​ទទួល​ ទឹក​អម្រឹត។

ពេល​នោះ​ ព្រះអាទិត្យ​ និង​ព្រះចន្ទ​ឃើញ​ទាន់​ក៏​បាន​ខ្សឹប​ប្រាប់​ព្រះ​វិស្ណុ​ដែល​នាំ​ឲ្យ​ព្រះ​ វិស្ណុ​គ្រវែង​កងចក្រ​ដាច់​សុក្រាចារ្យ​​ត្រឹ​មក​នៅ​សល់​តែ​ក្បាល​មាន​ឈ្មោះ ​ថា​ រាហូ​ ហើយ​ដែល​រាហូ​បាន​ចិញ្ចឹម​ចិត្ត​សងសឹក​ជាមួយ​ព្រះអាទិត្យ​ និង​ព្រះចន្ទ​រហូត​មក។ ដូចនេះ​​ហើយ​ទើប​គេ​ឃើញ​មាន​សូរ្យគ្រាស​ និង​ចន្ទគ្រាស។ សូរ្យគ្រាស​នៅ​ពេល​ថ្ងៃ​ គឺ​រាហូ​ចាប់​លេប​ព្រះអាទិត្យ​ និង​ចន្ទគ្រាស​នៅ​ពេល​យប់​​ គឺ​រាហូ​ចាប់​ចន្ទ​មាន​ជា​រៀងរាល់​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

មាន​រឿង​តំណាល​មួយ​ទៀត​ក្នុង​សៀវភៅ​អរិយធម៌​ខ្មែរ​ ទាក់ទង​​នឹង​អក្សរសិល្ប៍​របស់​លោក​ លី​ សុវី​ អតីត​សាស្ត្រាចារ្យ​បរិញ្ញាបត្រ​ក្នុង​ទំព័រ​ទី​១១៦​បាន​ឲ្យ​ដឹង​អំពី​ សេចក្ដី​ប្រាថ្នា​របស់​រាហូ​ដែល​កែ​សម្រួល​ចេញ​ពី​សាស្ត្រា​ត្រៃវេទ​សន្លឹក​ ១៣A បាន​ឲ្យ​ដឹង​ថា​​ តាម​រឿង​និទាន​បាន​តំណាល​ត​មក​ កាល​ពី​ជាតិ​មុន​មាន​បងប្អូន​បង្កើត​៣​នាក់​ គឺ​បង​គេ​ព្រះអាទិត្យ​ បន្ទាប់​មក​ព្រះចន្ទ​ និង​ប្អូន​ពៅ​គេ​គឺ​រាហូ។ បងប្អូន​ទាំង​៣​នាក់​ បាន​មូល​មតិ​គ្នា​​ផ្ដួចផ្ដើម​ធ្វើ​ចង្ហាន់​ដាក់​បាត្រ​ព្រះសង្ឃ។​ ចំណែក​រាហូ​ជា​ប្អូន​ពៅ​ ទទួល​ភារកិច្ច​ជា​អ្នក​​បង្កាត់​ភ្លើង​នៅ​វេលា​ព្រឹក​ស្អែក។ ប៉ុន្តែ​ការ​បង្កាត់​ភ្លើង​នោះ​មិន​ឆេះ​សោះ​ បែរ​ជា​ហុយ​ផ្សែង​ទ្រលោម​ចូល​ភ្នែក​ ចូល​ច្រមុះ​ ចូល​មាត់​ នាំ​ឲ្យ​រំខាន​ទៅ​វិញ។ រីឯ​ចង្ហាន់​ពុំ​បាន​ឆ្អិន​សម​តាម​បំណង​ប្រាថ្នា​ឡើយ។

បងៗ​ទាំងពីរ​បាន​ទទូច​បង្ខំ​ និង​ជំរុញ​តឿន​រាហូ​ឲ្យ​ចម្អិន​ម្ហូប​អាហារ​​ឲ្យបាន​ឆ្អិន​ឆាប់​ តែ​ភ្លើង​មិន​ឆេះ​ទាល់​តែ​សោះ។ បង​ខឹង​ពេក​ក៏​ម្នីម្នា​ស្ទុះ​ទៅ​យក​វែក​វាយ​ក្បាល​ព្រះរាហូ​ជា​ប្អូន​ពៅ។ ប្អូន​ពៅ​ខឹង​នឹង​​បង​ទាំងពីរ​ក៏​តាំង​​អធិដ្ឋាន​ប្រាថ្នា​ថា​ ជាតិ​នេះ​ក្ដី​ ជាតិ​ក្រោយ​ក្ដី ​សូម​ឲ្យ​អញ​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​ក្រៃលែង​លើស​បងៗ​ទាំងពីរ។ បើ​ខ្ញុំ​ចូល​ទៅ​ជិត​ព្រះអាទិត្យ​ ព្រះចន្ទ​ គ្រាន់​តែ​យក​​ដៃ​បាំង​ពន្លឺ​ព្រះអាទិត្យ​ ព្រះចន្ទ​ ពិភពលោក​ទាំងមូល​សូម​ឲ្យ​​ងងឹត​សូន្យ​សុង​អស្ចារ្យ​ដល់​មនុស្ស​លោក​យើង​នេះ។ ចំពោះ​ទំហំ​ មាឌ​ព្រះរាហូ​ ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់​ថា​ “បាន​ចំលង​ និង​កែសម្រួល​ចេញ​ពី​សាស្ត្រា​ស្លឹក​រឹត​វត្ត​ស្រះ​ចក” បាន​បញ្ជាក់​ថា​ ព្រះរាហូ​​ក្នុង​នាម​ជា​អសុរ​ម្នាក់​ជា​បុត្រ​នៃ​វេប​វិបត្តិ​អសុរិន្ទ​ និង​នាង​សង្ហិកា​មាន​ខ្លួន​ដាច់​ជា​ពាក់​កណ្ដាល​ដោយ​ត្រូវ​កងចក្រ​ ព្រះវិស្ណុ​ (ព្រះ​នារាយណ៍)​ ក្នុង​កាល​ដែល​រាហូ​កាឡា​ខ្លួន​ជា​ទេវតា​ចូល​​ទៅ​លួច​ទឹក​អម្រឹត​ផឹក​ តែ​មិន​ស្លាប់។ អសុរ​នេះ​មាន​ទំហំ​មាឌ​ដូច​ជា​ ១-កម្ពស់​៤.៨០០​យោជន៍​ ២-ស្មា​ទាំងពីរ​ ២០០​យោជន៍​ ៣- បំពង់ក​ ៦០០​យោជន៍​ ៤-បាត​ដៃ​ ២០០​យោជន៍​ ៥-ក​ជើង​ប្រវែង​ ៥០០​យោជន៍​ ៦-ក្បាល​​ ៩០០​យោជន៍​ ៧-ចិញ្ចើម​ ៣០០​ យោជន៍​ ៨-ចន្លោះ​ចិញ្ចើម​ ៥០​យោជន៍​ ៩-ជម្រៅ​មាត់​ ៣០០​យោជន៍​ និង​១០-ជម្រៅ​ច្រមុះ​ ៣០០​យោជន៍។

ចំណែក​នៅ​ក្នុង​ត្រៃវេទ​សន្លឹក​១២B ខាង​ចុង​ថា​ទំហំ​ និង​កម្ពស់​ខ្លួន​ព្រះរាហូ​ មាន​៤.០០០​ និង​ ៨០០​យោជន៍​ ចន្លោះ​ឆ្មេញ​២០០​យោជន៍​ កម្ពស់​ធ្មេញ​៦០​យោជន៍​ក្បាល​វែង​ ៩០​0យោជន៍​ ទំហំ​​មុខ​ ៣០០​យោជន៍​ ច្រមុះ​វែង​២០០​យោជន៍​ ចន្លោះ​ចិញ្ចើម​ទូលាយ​ ៥០​យោជន៍​ អណ្ដាត​វែង​​៣០០​យោជន៍​ មាត់​២០០​យោជន៍​ កំរាស់​បាត​ជើង​ បាត​ដៃ ២០០​យោជន៍​ ប្រវែង​អង្គុលី​ ៥០០​យោជន៍៕

ព្រះទេវៈ​ក្នុង​សាសនា​ហិណ្ឌូ​ (រូប​ទី​៧​ គឺ​រាហូ​ជា​ទេវៈ​បង្កើត​សូរ្យ​គ្រាស​ដែល​ដង​ខ្លួន​ខាង​ក្រោម​កប់​ក្នុង​ពពក

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s