មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា អាជ្ញាធរ​បាន​កំណត់​មុខ​សញ្ញា​អ្នក​ដាក់​គ្រាប់​បែក​ហើយ

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា​នេះ​ថា អាជ្ញាធរ​ខ្មែរ​បាន​កំណត់​មុខ​សញ្ញា​អ្នក​ដែល​ដាក់​គ្រាប់​បែក​ច្នៃ​ក្បែរ​ អគារ​រដ្ឋាភិបាល​ពីរ​កន្លែង​ផ្សេងៗ​គ្នា​នោះ​ហើយ ប៉ុន្តែ​មិន​ទាន់​អាច​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ ដោយ​ទុក​លទ្ធភាព​ឲ្យ​សមត្ថកិច្ច​ធ្វើការ​តាមដាន​និង​ស៊ើប​អង្កេត​ជា​បន្ត​ ទៀត។

AFP Photo

សមាជិក ​នៃ​ក្រុម​ជំនាញ​ផ្នែក​គ្រាប់​បែក​ពិនិត្យ​គ្រាប់​បែក​ច្នៃ​ដែល​ត្រូវ​គេ​ បង្កៃ​នៅ​មុខ​ក្រសួង​ការពារ​ជាតិ​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២ មករា ២០០៩។

លោក ខៀវ កាញារីទ្ធ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «យើង ​មាន​មុខ​សញ្ញា​ខ្លះ​ហើយ ប៉ុន្តែ​អត់​ទាន់​អាច​និយាយ​បាន​ទេ។ មុខ​សញ្ញា​យើង​បាន​សម្គាល់​ខ្លះ ទុក​ឲ្យ​អាជ្ញាធរ​ធ្វើការ​បន្តិច​ទៀត កុំ​ឲ្យ​វា​បែក​សម្បុក»

ការ​រក​ឃើញ​គ្រាប់​បែក​ច្នៃ​ដាក់​ចោល​ពីរ​ន្លែង​ផ្សេង​គ្នា​នោះ គឺ​មួយ​គ្រាប់​នៅ​ក្បែរ​ក្រសួង​ការពារ​ជាតិ និង​ចំនួន​ពីរ​គ្រាប់​ផ្សេង​ទៀត​នៅ​ខាង​កើត​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្បែរ ​ស្ថានីយ​ទូរទស្សន៍​រាជ​ធានី​ភ្នំពេញ ប៉ុស្តិ៍​លេខ​៣។

អាជ្ញាធរ​បាន​រក​ឃើញ​គ្រាប់​បែក​ច្នៃ​ទាំង​នោះ នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​ជិត​នឹង​រៀបចំ​ទិវា​បុណ្យ​ជាតិ​ដ៏​ធំ​លើក​ទី ​៣០ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ជា​ថ្ងៃ​ជ័យ​ជំនះ​លើ​របប​ប៉ុលពត​នោះ។

លោក ខៀវ កាញារីទ្ធ ជា​រដ្ឋមន្រ្តី​នៃ​ក្រសួង​ព័ត៌មាន បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រុម​អ្នក​ដាក់​គ្រាប់​បែក​នោះ​គឺ​ជា​ក្រុម​ដែល​ប្រឆាំង​នឹង​ថ្ងៃ​៧ មករា។

លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ទៀត​ថា ៖ «ក្រុម​ដែល​ភាគ​ច្រើន​ជា​ក្រុម​ដែល​ប្រឆាំង​នឹង ៧ មករា ហ្នឹង»

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s