ប្រតិកម្មទៅនឹងល្ខោនអូប៉េរ៉ា ទីដំរីយំ

បណ្តាមន្រ្តី ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ បានសម្តែងប្រតិកម្មយ៉ាង
ខ្លាំងទៅនឹងការចាក់ផ្សាយល្ខោនអូប៉េរ៉ា (រឿងទីដំរីយំ) ជាអ្វីដែលគេ
ចាត់ទុកថា បានប្រមាថនិងជាន់ឈ្លីព្រះពុទ្ធសាសនាយ៉ាងធ្ងន់ធ្ងរ
ហើយបានអំពាវនាវ មិនឲ្យមានការចាក់ផ្សាយឡើងវិញតាមកញ្ចក់
ទូរទស្សន៍ថែមទៀតផង។

សូមស្តាប់របាយការណ៍របស់លោកខេមរា សេរីរ័ត្ន ពីទីក្រុងភ្នំពេញ៖

ដោយបញ្ចេញប្រតិកម្មព្រមគ្នាៗ សម្តេចព្រះសង្ឃរាជនន្ទ ង៉ែត ព្រម
ទាំងរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាផងដែរនោះ បាននិយាយថា ខ្លួនធ្វើសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្កការចំពោះក្រុមហ៊ុន
ផលិតល្ខោនអូប៉េរ៉ា “រឿងទីដំរីយំ” ដែលបានចាក់ផ្សាយតាមទូរទស្សន៍
CTN កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០៨ ដែលពិតជាបានសម្តែងមិន
គប្បីចំពោះព្រះពុទ្ធសាសនា។

នៅក្នុងលិខិតរបស់សម្តេចព្រះសង្ឃរាជ បានបញ្ជាក់ថា តួសម្តែងស្លៀក
ពាក់ស្បង់ជីពរ និងកោរសក់ធ្វើជាព្រះសង្ឃ ប៉ុន្តែបែរជារាំច្រៀងកៀកកើយ
សម្តែងអាការៈច្រឡើសបើស ច្រឡោងខាម ច្រងេងច្រងាង ដែលផ្ទុយ
ពីតួអង្គពិត ក្នុងរឿងទុំទាវអក្សរសិល្ប៍ខ្មែរ។

បន្ថែមលើសពីនេះ សម្តេចព្រះសង្ឃរាជ បានចាត់ទុកថា តួអង្គដែល
បានសម្តែងធ្វើជាអ្នកបួសនោះ ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះព្រះ
រតនត្រ័យ ដែលជាសរណវត្ថុដ៏កំពូល ក្នុងព្រះពុទ្ធសាសនា ដែលបាន
ចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៤៣
ដែលចែងថា “ព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ”។

សម្រាប់អ្នកដែលបានទស្សនា ការចាក់ផ្សាយឡើងវិញតាមកញ្ចក់
ទូរទស្សន៍CTN ក៏បានបញ្ចេញយោបល់របស់ខ្លួនផងដែរ។ លោក
ចេង ស្រ៊ុន បានថ្លែងឲ្យដឹងយ៉ាងដូច្នេះ ។

(សម្លេងលោកចេង ស្រ៊ុន)។

ជាមួយនឹងប្រតិកម្មនេះ លោកប៉ុល វិបូ អគ្គនាយករងទូរទសន្សន៍CTN
បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយនោះទេ ប៉ុន្តែលោកគ្រាន់តែ
បញ្ជាក់ថា លោ្ខនរបៀបនេះនឹងមិនមានវត្តមានទៀត នៅលើកញ្ចក់
ទូរទស្សន៍របស់លោក។

សូមបញ្ជាក់ផងដែរថា រឿងទីដំរីយំ យកលំនាំតាមរឿងទុំទាវ អក្សរ
សិល្ប៍ប្រជាប្រិយខ្មែរហើយដែលសំដែងដោយតួបរទេសប្រមាណ
ជា៧០រូប ហើយដែលបានចំណាយថវិកាប្រមាណជិត១លាន
ដុល្លារសហរដ្ឋអាមេរិក៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s