គ្រាប់បែក៣គ្រាប់បង្កប់នៅក្នុងទីក្រុងភ្នំពេញ

នៅរសៀលថ្ងៃសុក្រម្សិលមិញនេះ គ្រាប់បែក៣គ្រាប់នៅដាច់ពីគ្នា ត្រូវបានគេរក
ឃើញ នៅក្នុងសួនច្បារក្នុងក្រុងភ្នំពេញក្បែរស្ថានីយរថភ្លើងនិងទីស្តីការក្រសួង
ការពារជាតិ។ មន្រ្តីសមត្ថកិច្ចបានធ្វើការកម្ទេចចោលគ្រាប់បែកនោះដោយមិន
បណ្តាលឲ្យមានមនុស្សរងគ្រោះនោះទេ។ លោកសរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយ
ការណ៍លម្អិតពីរាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់អង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា ការបង្កៃរគ្រាប់
បែកចំនួន៣គ្រាប់ គឺជាចេតនាបង្កភេរវកម្មនៅក្នុងទីក្រុងភ្នំពេញ។ លោក ឃឹម
សោភ័ណ្ឌ ប្រធានអង្គភាពសកម្មភាពកម្ចាត់មីនកម្ពុជាបានមានប្រសាសន៍ថាការ
ដាក់គ្រាប់បែកនេះ គឺមានបំណងបង្កសំឡេងភ្ញាក់ផ្អើលចលាចលក្នុងសង្គម។

(សំឡេងលោក ឃឹម សោភ័ណ្ឌ)

លោក ឃឹម សោភ័ណ្ឌ បានឲ្យដឹងទៀតថា គ្រាប់បែកនោះ គឺជាប្រភេទគ្រាប់កែ
ច្នៃសាមញ្ញ។

(សំឡេងលោក ឃឹម សោភ័ណ្ឌ)

សូមបញ្ជាក់ថា នៅរសៀលម៉ោងមួយថ្ងៃសុក្រម្សិលមិញ គ្រាប់បែក
ចំនួន​៣គ្រាប់​ត្រូវបានគេរកឃើញនៅដាច់ពីគ្នាដោយ២គ្រាប់ត្រូវបាន
គេរកឃើញនៅលើចិញ្ចើមថ្នល់ខាងមុខក្រុមហ៊ុនទូរស័ព្ទ Nokia និង
មួយគ្រាប់ទៀតត្រូវបានគេរកឃើញនៅក្នុងសួនក្បែរទីស្តីការក្រសួង
ការពារជាតិ ដែលស្ថិតនៅលើវិថីសហព័ន្ធរុស្ស៊ី។

លោកឧត្តមសេនីយ៍ឯក សៅ សុខា មេអគ្គបញ្ជាការកងរាជអាវុធ
ហត្ថលើផ្ែទប្រទេសបានមានប្រសាសន៍ សមត្ថកិច្ចនៅមិនទាន់អាច
សន្ឋិដានពីមុខសញ្ញាជនដាក់គ្រាប់បែកនេះនៅឡើយទេ។

(សំឡេងលោកឧត្តមសេនីយ៍ឯក សៅ សុខា)

លោកសៅ សុខា បានមានប្រសាសន៏ថា សកម្មភាពដាក់គ្រាប់បែក
នេះ គឺជាការរំខានសណ្ឋាប់ធ្នាប់សង្គម។

(សំឡេងលោក សៅ សុខា)

សូមបញ្ជាក់ថា ចាប់ពីម៉ោង៤រសៀល ដល់ម៉ោងជាង៥រសៀលទើបក្រុម
ស៊ីម៉ាក់បានកម្ទេចគ្រាប់ទាំង៣នោះរួចរាល់។

កំណាត់ផ្លូវសហព័ន្ធរូស្សី ពីផ្លូវនរោត្តម ទៅទល់ខាងលិចក្រសួងការពារ
ជាតិ ត្រូវបានបិទចរាចរណ៍ ដែលជាផ្លូវសំខាន់ចេញពីទីក្រុងឆ្ពោះទៅ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

បញ្ហានេះ បានធ្វើឲ្យស្ទះចរាចរណ៍ស្ទើរមួយចំហៀងក្រុងរហូតដល់ម៉ោងជាង៧
យប់ គាប់ជួនជាថ្ងៃរៀបអាពាហ៍ពិពាហ៍កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីទៀត
ផង។

លោក ឃឹម សោភ័ណ្ឌ បានមានប្រសាសន៏ថាគេមិនអាចដោះប្រភេទមីនបង្កៃរដូវ
នេះបានទេ។

(សំឡេង លោក ឃឹម សោភ័ណ្ឌ )

លោកឧត្តមសេនីយ៍ឯក សៅ សុខា បានមានប្រសាសន៍ថាគេនៅមិនទាន់អាចសន្ឋិ
ដានពីមុខសញ្ញាដាក់គ្រាប់បែកនៅឡើយទេតែថានឹងធ្វើការវែកមុខ។

(សំឡេងលោកឧត្តមសេនីយ៍ឯក សៅ សុខា)

សូមបញ្ជាក់ថា ដងផ្លូវសហព័ន្ធរុស្ស៊ីចាប់ពីសួនច្បារមុខក្រសួងការពារជាតិរហូតដល់
សួនក្បែរស្ថានីយរថភ្លើង នេះ ធ្លាប់ជាអតីតសមរភូមិប្រយុទ្ធរបស់កងទ័ពសេរីជាតិ
កម្ពុជា CFF ដែលដឹកនាំដោយលោក ឈុន យ៉ាសិទ្ធ កាលពីថ្ងៃទី២៤ វិច្ចិកា
ឆ្នាំ២០០៤។

By http://khmer.radioaustralia.net.au/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s