ស្តេហ្គូស័រនៅសម័យអង្គរ រឺ តើបណ្តាញ​អ៊ិនធើណេត បង្កើតទេវកថាខ្មែរថ្មីមួយយ៉ាងដូចម្តេច?

ការពិភាក្សា ​មិនមែនកើតមានឡើងនៅពេលអតីតកាលនោះទេ ហើយជាទូទៅ ការពិភាក្សា​គ្នានេះ​បាន​បង្កើត​ជា​វេទិកា​ដ៏លីលា តិចរឺច្រើនមួយ ពាក់ព័ន្ធ​នឹង​ «ភាពអាថ៌កំបាំង» និង​ «ភាពចម្លែក» នៃពិភពផែនដី​ដ៏ចំណាស់​របស់យើង​មួយ​នេះ។ វេទិកា​មួយ​នេះពិភាក្សា​លើ​ប្រធាន​បទ​មួយ គឺ​ តើ​ស្តេហ្គូស័រ​ (ពូជសត្វ​ដាយ​ណូស័រ​មួយប្រភេទ​​ដែល​បាន​ផុត​ពូជ​ កាល​ពី​១៤០​លាន​ឆ្នាំមុន​)  មាន​ជីវិត​នៅ​​សម័យ​អង្គរ​ ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ជា​ច្រើន​ កសា​ង​នៅ​ចន្លោះ​សតវត្ស​ទី​៩ ដល់សតវត្ស​ទី​១៤ ដែររឺទេ?ទោះ​បី​ជា​​សំណួរ ដែល​ហាក់​បី​ដូច​​ជា​គួរ​អោយអស់សំណើច​យ៉ាង​ខ្លាំងនេះ ​មិនសូវ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ទេសចរ​​ភា​គ​​ច្រើន​រាប់លាន​នាក់​ ក៏ដោយ​ ក៏សំណួរ​នេះ​នៅតែ​ជាដើមចម​នៃ​ការ​វែក​ញែកពិភាក្សា​ដ៏​កក្រើក​នៅ​ក្នុងពិភព​ កំណត់​​ហេតុ​​​បណ្តាញ​តូច​​មួយ(blog)។ តាមរយៈ​ពិភព​នៃ​ការ​ពិត​​ រឺ​ភាព​កំប្លែង​​ដែល​​ធ្វើ​អោយប៉ះពាល់​ មជ្ឈធាតុនិយម* និងទ្រឹស្តីបង្កើត​សត្វ​លោក​បាន​បង្ហាញ​​​អំណះ​អំណាង​ ជុំវិញ​រូប​ចម្លាក់​ប្រវែងជាង​១០សង់ទីម៉ែត្រ​មួយ នៅ​លើជញ្ជាំង​ប្រាសាទ​​តាព្រហ្ម​។ នេះគឺជាទស្សនៈ​យល់​ឃើញ​​របស់​វិប​សាយ​នៅ​ក្នុង​ពិភព​មួយ​ដែល​មិនអាច​ពន្យល់​ បាន​ ឆ្ងាយ​ពី​ប្រទេស​​កម្ពុជា…

រូបថត​នៅលើ​បណ្តាញ​អ៊ិនធើណេត
សត្វស្តេហ្គូស័រ គឺជា​ពូជ​សត្វ​ដាយ​ណូស័រតិណាសី (ដែល​ស៊ីស្មៅជាអាហារ) នៃ​​យុគ​សម័យ​ភូគព្ភសាស្រ្ត​ (យុគ​សម័យ​បុរាណចាប់ពី ២០០ទៅ១៤០លាន​ឆ្នាំ​មុន​គ្រឹស្តសករាជ)​ ដែល​រស់​នៅ​ចន្លោះ​ឆ្នាំ ១៥៦ ទៅ១៤០លាន​ឆ្នាំ​មុន​គ្រឹស្ត​សករាជ​។ សត្វ​ប្រភេទ​នេះ​បាន​បង្រៀន​យើង​​យ៉ាង​​ច្បាស់​នៅ​លើ​វិប​សាយ​ពហុ​ចំណេះ​ដឹង អង់កាតា (Encarta) ។ គ្មានអ្វីដែល​ត្រូវ​មើល ក្រៅអំពី​ចង្វាក់ភ្លេង​ដ៏​សែន​កំសត់​ ជាមួយនឹង​ប្រាសាទ​បុរាណ​ខ្មែរ​សម័យ​អង្គរ ដែល​យោង​តាម​អ្នក​ប្រវត្តិសាស្រ្ត​ ត្រូវ​បាន​កសាង​ឡើង​នៅចន្លោះ​សតវត្ស​ទី​៩ និង​ទី​១៤។ រូបថត​តែ​​​មួយ​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​អ៊ិនធើណេត​នៅឆ្នាំ​២០០៥ គឺគ្រប់គ្រាន់​ ដើម្បី​បណ្តុះ​ផ្នត់​គំនិត​អ្នក​ប្រើ​ប្រាស់​អ៊ិនធើណេត ដែលគ្មាន​គំនិតអ្វី​ថ្មីក្រៅ​ពី​សត្វ​ដ៏​ស្អាត​​មួយ​នេះ។ យោង​តាម​អ្នក​ឯកទេស​សិក្សា​លើ​សារព៌ាង្គកាយ​សត្វ សត្វ​ស្តេហ្គូស័រ​មាន​ទម្ងន់​ជិត​ពីរតោន​ និង​​មាន​បណ្តោយ​ប្រហែលជា៧ម៉ែត្រ ហើយ​វា​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធិ​ជាមួយ​អ្នក​កសាង​​ក្រុង​អង្គរ​។

រូបថតមួយ ​នេះ​ត្រូវ​បាន​ថត​ជាច្រើន​ដង ហើយ​វា​តំណាង​នូវរូប​ចម្លាក់លើ​ជញ្ជាំង​ប្រាសាទ​តាព្រហ្ម ដែល​កសាង​នៅ​សតវត្ស​ទី​១២។ តាព្រហ្ម​​គឺជា​ប្រាសាទមួយ​ក្នុង​ចំណោម​ប្រាសាទ​ខ្មែរ​​ដែល​ទាក់ទាញ​បំផុត ដែល​នៅទីនោះ ឫស​ឈើ​ដុះ​លើ​ថ្ម រំលេច​ចេញជារូប​រាង​សត្វ​ចម្លែក​មួយក្បាល។ អ្នកខ្លះថាជាសត្វ​រមាស អ្នក​ខ្លះ​ទៀត​​ថាជាសត្វម្យ៉ាង​ដែ​ល​គ្មាន​​រូប​រាង​ច្បាស់​លាស់ រឺជាជ្រូកព្រៃ​ដែល​ផុត​ពូជ ចំណែកអ្នកផ្សេង​ទៀតថា​ជាសត្វទេវកថា…។ អ្នក​បង្កើត​​កំណត់ហេតុ​បណ្តាញ​​បាន​អះអាង​យ៉ាង​ប្រត្យក្ស​ថា ទាំង​នេះ​សុទ្ធតែ​មិន​ត្រឹមត្រូវ តាម​ការពិត រូបភាព​ទាំងនេះ​​​ពិតជា​តំណាង​អោយសត្វ​ដាយណូស័រ​មួយ​យ៉ាង​ពិត​ប្រាកដ ហើយ​កាន់​តែ​​ច្បាស់​ជាង​នេះ​ទៅទៀត​នោះគឺជា​សត្វ​ស្តេហ្គូស័រ​។​ អ្នក​បង្កើត​​កំណត់​ហេតុ​បណ្តាញ​​​ដែល​ស្និទ្ធិនឹង​តារាវិថីនៃទ្រឹស្តី​ បង្កើត​សត្វ​លោក​ [ចលនាសាសនា​ដែល​ជឿថា​ព្រះ​ជា​អ្នក​បង្កើត​​ផែនដី រួម​ទាំង​សត្វ និងរុក្ខជាត​ិទាំង​អស់​ ក្នុង​រយៈពេល​ប្រាំមួយ​ថ្ងៃ ដោយ​យោង​តាម​ទេវកថា​​​របស់​គម្ពីរ​លោកុប្បត្តិ ដែល​ផ្ទុយ​ទៅនឹង​ទ្រឹស្តី​បដិវត្តន៍របស់​ដាវីន(Darwin)] បាន​គូរ​រូប​តំណាង​ «សត្វស្តេហ្គូស័រ​សម័យ​អង្គរ​»នេះឡើង​។ ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​មួយលើ​ការ​រស់នៅ​ជា​មួយ​គ្នា​រវាងសត្វ​​ ដាយណូស័រ និង​មនុស្ស បានបង្ហាញ​ថា​រូបចម្លាក់លើ​ជញ្ជាំង​ប្រាសាទ​មិន​មែន​ជា​រូបភាព​តំណាង​អោយ​ ការ​ពិត​នោះទេ ហើយការ​បក​ស្រាយ​នេះត្រូវ​បាន​ទទួល​ស្គាល់​​ពីសំណាក់​ដាវីននិយម​។ សហគមន៍​​វិទ្យាសាស្រ្តបាន​វាយ​តម្លៃ​ថា​​ពូជ​​សត្វ​ដាយណូស័រ​​ចុង​ក្រោយ​បាន ​ផុត​ពូជ កាលពី៦៥លាន​ឆ្នាំ​មុន ខណៈ​ពេល​​ដែល​មនុស្ស​បាន​ចាប់ផ្តើម​កំណើត​ដំបូង កាលពី​ប្រមាណ​២០០ ០០០​ឆ្នាំ​មុន​​។

ប្រវត្តិសាស្រ្ត​អាមេរិក​និយាយ​ពី​គម្ពីរលោកុប្បត្តិ និងដាយណូស័រ
លោក Kenneth Cole ដែល​ចំណាយ​ពេលវេលា​លើការ​ងារស្រាវ​ជ្រាវ​ដ៏សំខាន់​នេះ បាន​សរសេរ​​អត្ថបទ​មួយ​ដែលមានចំណង​ជើង​ថា «ភស្តុតាង​សត្វ​ដាយ​ណូ​ស័រ​​សម័យអង្គរ» ដែល​​ត្រូវ​បាន​ចេញផ្សាយ​នៅឆ្នាំ​២០០៧ លើ​វិប​សាយ​សាសនា​គ្រឹស្ត​បង្កើតសត្វលោក​របស់​ទស្សនាវដ្តី​សាសនាឈ្មោះ “Answer in Genesis “។ លោកមិនរវល់​នឹង​រឿង​អ្វី​ទាំង​អស់។​​ លោក​​បាន​ធ្វើអត្ថាធិប្បាយ​ផ្ទាល់​ខ្លួន​មួយ​។ អ្វី​ដែលយើង​ឃើញ​​​គឺជាប្រជុំពពួក​សត្វ​ផ្សេងៗ​រួម​គ្នា​​ ដូចជា​ជ្រូក ស្វា គោ ពស់ ហើយនឹង​សត្វ​ដាយណូស័រមួយ! មិនមាន​សត្វទេវក​ថា​ណា​មួយ​​នៅ​ក្នុង​ចំណោម​​​ពពួក​សត្វ​ទាំង​នេះ​ទេ ហើយ​ករណីនេះ​អាច​ទាញ​ចេញជា​សេចក្តី​សន្និដ្ឋាន​​​​ដ៏​សម​ហេតុ​ផល​មួយ​​បាន​ ថា​រូបចម្លាក់​​តំណាង​​ទាំង​នេះអាច​បញ្ជាក់​អោយ​យើង​ដឹង​ថា​​​ប្រជាជន​​ ខ្មែរ​បុរាណ​នៅ​សតវត្ស​ទី១២ បានស្គាល់​សត្វ​ទាំង​នេះ​យ៉ាង​ច្បាស់​។ មាន​ន័យ​ថា​​ត្រឹម​រយៈពេល​​ជាង​៨០០ឆ្នាំមុននេះ​ប៉ុណ្ណោះ​ សត្វ​ដាយ​ណូស័រ​ប៉ុន្មានក្បាល​អាច​នឹង​រស់​នៅ​​ក្នុង​​តំបន់​នៃប្រទេស​ កម្ពុជា​»។ ​លោក​ Cole បាន​សន្និដ្ឋាន​ថា​ «របប​គំហើញ» បាន​ចោទ​ជា​បញ្ហា​​យ៉ាង​ស្មុគ​ស្មាញ ហើយ​លោក​បាន​ប្រញាប់​​សូត្រ​ព្រះ​គម្ពីរប៊ីប (Bible គម្ពីរ​របស់សាសនា​គ្រឹស្ត) ថា «ជាការ​ពិត​ណាស់ របប​គំហើញ​នេះ​ពិត​ជាមិន​បាន​បង្ក​ជាការ​ភ្ញាក់​ផ្អើល​​នៅ​ក្នុង​ទ្រឹស្តី​ បង្កើត​សត្វ​លោក​នៃព្រះគម្ពីរប៊ីប​នោះទេ ព្រោះតាម​រយៈ​គម្ពីរលោកុប្បត្តិ ​យើង​​ដឹង​ថា​សត្វរស់​នៅលើ​គោក​ (ដូចជាដាយណូស័រ​ជាដើម) និង​មនុស្ស បាន​រស់​នៅ​ជុំគ្នា តាំង​ពីដើម​កំណើត​ផែនដី​មកម្ល៉េះ ហើយតំណាង​សត្វលើដី​នីមួយៗ (ឧទាហរណ៍ ដាយណូស័រ) ត្រូវ​បាន​ជួយ​សង្គ្រោះ​​នៅលើ​ Arche de Noë ដើម្បី​មាន​ជីវិត​រស់នៅ​ម្តង​ទៀត​លើ​ផែនដី បន្ទាប់ការ​បំផ្លាញពិភព​​លោក​ដោយ​ទឹក​ជំនន់​​របស់​ព្រះជាម្ចាស់ កាល​ពី​៤៣០០​ឆ្នាំ​មុ​ន» …អាមេន។

គ្រប់យ៉ាង​សុទ្ធសឹង​ជា​ អំណៈអំណាងដ៏​ម៉ត់​ចត់​ អ្នកនិពន្ធ​អត្ថបទ​មួយ​ស្តីពីប្រធាន​បទ​តែមួយ​នេះ ដែល​ចេញ​ផ្សាយ​នៅលើវិប​សាយ​នៃទ្រឹស្តី​បង្កើត​សត្វ​លោក Blible.ca ត្រៀមនឹង​បញ្ជាក់​ថា​ វា​គឺជា​រូប​តំណាង​អោយ​សត្វ​ដាយណូស័រ​មួយ​ក្បាល​ តែ​លើក​នេះ មានលក្ខណៈ«បែប​វិទ្យាសាស្រ្ត» ដោយសំអាង​លើ​រូបថត​និង​​រូបគំនូរ​។ លោក​បានអះអាង​ថា​លោកធ្លាប់​បាន​ស្នើ​ទៅកាន់​សាកល​វិទ្យាល័យ​ជាច្រើន ដើម្បី​​​អោយនិស្សិត​​គូរ​រូប «​ស្តេហ្គូស័រ​សម័យអង្គរ» ជា​សិល្បៈក្រាហ្វិច ទុកជាអនុស្សាវរីយ៍​។ ជាលទ្ធផល​ គេ​ទទួល​បាន​រូបគំនូរ​ជាង​ដប់ ដែល​​ក្នុងនោះ​មាន​រូបគំនូរ​មួយ​ដូច​នឹង​ «សត្វស្តេហ្គូស័រសម័យអង្គរ» បេះ​ដាក់​… ពិតជាមិនគួរ​អោយជឿ? «ទ្រឹស្តី​នៃការ​បង្កើតសត្វលោក​បែប​វិទ្យា​សាស្រ្ត​»​ បានបន្ត​ការអះអាង​របស់ខ្លួន ដោយគូរ​រូប​គោលឡើង​វិញ ចេញ​ជា​រូប​រាង​ស្តេហ្គូស័រ «ដែល​ត្រូវ​បាន​ប្រើប្រាស់​​ប៉ុន្មាន​ឆ្នាំមក​ហើយ ហើយគាត់​បាន​កាត់​ត​​​រូប​​ក្មួយ​ស្រី​របស់គាត់ដាក់​ចូល​​ក្នុង​រូប​រាង​ សត្វស្តេហ្គូស័រ​នេះ​ផង​ដែរ​។ រូបគំនូរ​ប្រហាក់​ប្រហែល​​ទៅនឹង​រូបចម្លាក់លើ​ជញ្ជាំង​ប្រាសាទ​នេះ (ជារូបគំនូរ​ស្តេហ្គូស័រ​​ មិនមែនជា​រូប​ក្មួយ​ស្រី​)  ត្រូវបាន​ទទួល​នូវការ​កោត​ស្ញប់​ស្ញែងជាទី​បំផុត។ ជាមួយ​​នឹង​អត្ថបទ​ដក​ស្រង់​ចេញពី​សៀវភៅ​មគ្គុទេស៍​ទេសចរណ៍​ និង​សៀវ​ភៅ​ពហុ​ចំណេះ​ដឹង​ ហើយ​នឹង​ឯកសារពិគ្រោះ​ពីរបី នៅ​សាលាបារាំង​ចុងបូព៌ា អ្នកនិពន្ធ​រូប​នេះ​សង្ឃឹម​ថា​នឹង​បញ្ចប់​ការ​ពិភាក្សា​នេះ៖ អាដាម និងនាង អេវ៉ា បាន​ប្រឡែងគ្នា​យ៉ាង​សប្បាយរីក​រាយ​នៅ​សួន​​ច្បារ​អេដេន ក្បែរ​សត្វស្តេហ្គូស័រ​ដ៏ស្លូត​បូត ហើយ​សកម្មភាព​ដូចគ្នានេះ ​បានកើត​មាន​ឡើង​​ជាមួយនឹង​ជន​ជាតិ​ខ្មែរសម័យ​អង្គរ ហើយពួកគេមានគំនិត​ដ៏ល្អ​ ក្នុងការ​ឆ្លាក់​រូប​តំណាង​​សត្វ​តិណាសី​​ដ៏ធំ​ដែលជាមិត្តភក្តិ​របស់​ពួកគេ ដើម្បី​ទុកជាភស្តុតាង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ…

ជាភ័ព្វសំណាង​ ល្អ វិបសាយ​សំបូរទៅដោយមជ្ឈធាតុនិយម​គ្រប់ប្រភេទ​ទាំង​អស់ ហើយ​ការ​កត់​សម្គាល់​​របស់​វិប​សាយ​ក៏មានភាពម៉ាត់ៗ ដូចជា​ធ្មេញ​សត្វ​ទីរ៉ាន់ណូស័រ​ផង​ដែរ។ យើង​នឹង​ស្វែង​យល់​ពី​ព័ត៌មាន​លំអិត​នៃការ​សិក្សា​វិទ្យាសាស្រ្ត​​របស់​អ្នក ​ឯកទេស​សិក្សា​លើ​សារព៌ាង្គកាយ​​សត្វ និង​អ្នក​បុរាណ​វិទ្យា ដែល​​បាន​ធ្វើអោយ​ទេវកថាថ្មី​នៃស្តេហ្គូស័រ​សម័យ​អង្គរ​បាន​លេច​ល្បីសុស​សាយ ​យ៉ាង​​ឆាប់​រហ័ស រឺមួយក៏​ស្វែងយល់ពី​គំនិតផ្ទុយ​ដែលលោក​​Greg Neyman បាន​ប្រឆាំង​ទៅ​នឹង​ទ្រឹស្តីបង្កើ​តសត្វ​លោក​ នៅលើ​វិប​សាយ​សាសនាគ្រឹស្តឈ្មោះ Answer in creation (មិនមែនជាទ្រឹស្ត្តី​បង្កើត​សត្វ​លោក)។ គោល​បំណង​វិប​សាយនេះគឺ​សុខ​ដុមនីយ​កម្ម​​​ «គម្ពីរ​ប៊ីប​ និង​វិទ្យាសាស្រ្ត ដោយ​មិនមាន​ជម្លោះ» ដើម្បី​ចង​ចាំ​តែ​​ការ​​ធ្វើ​អធិប្បាយ​​នៃ​មជ្ឈធាតុ​និយម​​ខ្លះ ដែល​ស្រួយស្រើប​បំផុតប៉ុណ្ណោះ។

អ្នក​ប្រើ​ប្រាស់​អ៊ិនធើណេត​ម្នាក់​ បាន​បន្ថែមទៀតថា «តាមការពិត សត្វតូចនេះ​មាន​រូប​រាង​ដូច​ទៅនឹង​ស្តេហ្គូស័រមួយ…។ ប៉ុន្តែ នៅពេលខ្ញុំ​ឃើញ​ដុំពពក​ជា​រូប​រាង​​ទន្សាយ ខ្ញុំ​មិន​បាន​​បក​ស្រាយ​ថា​ជា​រូប​សត្វ​ទន្សាយ​ដ៏​ធំ​មួយក្បាល​ដែល​ហោះនៅលើ ​អាកាសនោះទេ»។ អ្នក​ប្រើ​ប្រាស់​ផ្សេង​ទៀត​បាន​ចោទ​សួរថា «ខ្ញុំ​ស្រមៃថា​មនុស្ស​នៅសតវត្សទី​៣០ នឹងរកឃើញ​កាតប៉ូស្ទ័រ រឺបន្ទះ DVD រឿង​កុន​​កាប់ចាក់​ ។ តើ​គេអាច​ធ្វើការបកស្រាយ​យ៉ាង​ដូចម្តេច?

ដោយ ឡូរ៉ង់ ឡឺហ្គូអង់វិក

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s