ផ្លែ​ទំពាំងបាយជូរ​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​-សរសៃឈាម

ទំពាំងបាយជូរ​ជា​ផ្លែឈើ​មួយ​ប្រភេទ​សម្បូរ​ពោរពាស​ដោយ​គ្លុយស៊ីដ​ដែល​កផ្ដល់ ​ផល​ល្អ​សម្រាប់​កុមារ​ យុវវ័យ​ និង​អ្នក​កីឡា។ បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​មួយ​ចង្កោម​ ឬ​ផឹក​ទឹក​ផ្លែទំពាំងបាយជូរ​មួយ​ផ្លែ​ធំ​ ឬ​ ស្រា​ទំពាំងបាយជូរ​មួយ​កែវ​តូច​ គឺ​អាច​ធានា​អោយ​មាន​សុខភាព​ល្អ​បរិបូរ​ និង​ការ​ពារ​ជំងឺ​បេះដូង​-សរសៃរ​ឈាម (Cardiovasculaire)។

ហេតុអ្វី​ទំពាំងបាយជូរ​ជា​ផ្លែ​ឈើ​ផ្ដល់​ថាមពល?

លោក​វេជ្ជបណ្ឌិត​ ឌឺនីស ឡំបូឡេ (Dr. Denis Lamboley) អ្នក​ឯកទេស​ខាង​វិជ្ជា​ពេទ្យ​ និង​ថាមពល​បាន​អះអាង​ថា​ «ទំពាំងបាយជូរ​ជា​ផ្លែ​ឈើ​ផ្ដល់​ថាមពល​យ៉ាង​ច្រើន។ វា​សម្បូរ​ដោយ​គ្លុយកូស​ និង ហ៊្រ្វូកតូស (Fructose) និង​ ផ្ដល់​ ៧២ គីឡូ​កាឡូរី​ សម្រាប់ ​១០០​ក្រាម។ ទំពាំងបាយជូរ​ គឺ​ជា​ផ្លែ​ឈើ​មាន​គ្លុយស៊ីដ​ច្រើន​ជាង​ផ្លែឈើ​ផ្សេងៗ​ទៀត (លើកលែង​តែ​ផ្លែ​ចេក) ដែល​មាន​ពី​ ១៥ ទៅ​ ២០​ក្រាម​ក្នុង​ ១០០​ក្រាម​ ទៅ​តាម​កម្រិត​ទុំ​របស់​វា»។ ហេតុ​នេះ​វា​ជា​កំពូល​ផ្លែ​ឈើ​ដែល​គេ​ណែនាំ​សម្រាប់​កុមារ​យុវវ័យ​ និង​អ្នក​កីឡា​ ពី​ព្រោះ​ពួក​គេ​ត្រូវការ​បង្កើន​ថាមពល។

លោក​វេជ្ជបណ្ឌិត​ ឡំបូឡេ បាន​រៀបរាប់​អស់​សេចក្ដី​ថា « ក្នុង​ផ្លែ​ទំពាំងបាយជូរ​មាន​ផ្ទុក​ទឹក ៨០ ភាគរយ ប៉ូតាស្យូម​ច្រើន​គួរសម (២៥០ មិល្លីក្រាម ក្នុង​១០០​ក្រាម) និង​សូដ្យូម​តិច​បំផុត(២ មិល្លីក្រាម ក្នុង​១០០ ក្រាម) ដែល​ជា​កត្តា​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ផ្លែ​ឈើ​បណ្ដាល​ឲ្យ​នោម»។ ក្រៅ​ពី​នេះ​គេ​ឃើញ​មាន​សារធាតុ​រ៉ែ​ដទៃ​ទៀត​ ដូចជា​ម៉ាញ៉េស្យូម​ និង​កាល់ស្យូម។ ចំណែក​នៅ​ក្នុង​គ្រាប់​របស់​វា​វិញ​ក៏​មាន​បង្កប់​នូវ​វីតាមីន​B ដែល​ចាំបាច់​ ដើម្បី​ឲ្យ​សរសៃ​ប្រសាទ​ និង​សាច់ដុំ​ដំណើរការ​បាន​ល្អ​ ព្រម​ទាំង​មាន​វីតាមីន​ C​ ក្នុង​បរិមាណ​តិចតួច​ដែរ។

ផ្លែ​ទំពាំងបាយជូរ​អាច​ជួយ​យើង​ក្នុង​ការ​រក្សា​សន្លាក់

វា​មាន​ឈ្មោះ​ល្បី​ដោយសារ​តែ​ប៉ូលីហ្វេណូល​ ( Polyphenolds) ដែល​មាន​អានុភាព​ប្រឆាំង​អង់ទីអុកស៊ីដង់ ។ ទំពាំងបាយជូរ​មួយ​ចង្កោម​ទម្ងន់​ ១០០​ក្រាម​ អាច​ផ្ដល់​ប៉ូលីហ្វេណូល​ ១០០ មិល្លីក្រាម​ ស្មើ​គ្នា​នឹង​ទឹក​ទំពាំងបាយជូរ​មួយ​កែវ​ធំ​ (១៨០ មិល្លីក្រាម) ឬ​ស្រា​ទំពាំងបាយជូរ​មួយ​កែវ។
លោក​វេជ្ជបណ្ឌិត​ ម៉ារវាំង​ អឺឌីស (Dr. Marvin Edeas) ប្រធាន​សមាគម​បារាំង​ប្រឆាំង​អង់ទីអុកស៊ីដង់​បាន​និយាយ​ថា​«ប៉ូលីហ្វេណូល​៦០ ​ភាគរយ​បាន​មក​ពី​គ្រាប់​ និង​សម្បក​ទំពាំងបាយជូរ​ ហើយ​៤០ ភាគរយ​បាន​មកពី​ផ្នែក​រឹង​នៃ​ចង្កោម(ស្មែង)»។ នៅ​ក្នុង​សាច់​ និង​សម្បក​ទំពាំងបាយជូរ​ គេ​ក៏​ឃើញ​មាន​ ប៉ូលីហ្វេណូល​ ហ្វាវ៉ូណូអ៊ីដ (Flavonnoides) មួយ​ចំនួន​ដែរ។ សារជាតិ​ទាំង​ពីរ​នេះ​រួមផ្សំ​បាន​ជា​រ៉េសវ៉េរ៉ាត្រូល (Resveratrol) ត្រូវ​បាន​ស្តុក​ក្នុង​សម្បក​ទំពាំងបាយជូរ​ ទើប​គេ​ណែនាំ​មិន​ឲ្យ​ខ្ជាក់​សម្បក​វា​ចោល​ទេ​ ព្រោះ​វា​ជួយ​រក្សា​សន្លាក់​ឲ្យ​នៅ​ខ្ចី ។

ប៉ូលីហ្វេណូល​នៅ​ក្នុង​ទំពាំងបាយជូរ​មាន​អំពើ​ប្លែកៗ​ទៅ​តាម​ស្ថានភាព​ របស់​វា។ លោក​វេជ្ជបណ្ឌិត​អឺឌីស​ បាន​បក​ស្រាយ​ថា​ «វា​អាច​បង្ក​ជំងឺ​បេះដូង-សរសៃឈាម។ វា​រឹតត្បិត​ការ​កកើត​ជា​ LDL ឬ​កូឡេស្តេរ៉ូល​ អាក្រក់​ និង​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​អាការ​រលាក​ខ្លាញ់​នៅ​ក្នុង​សន្លាក់ Lesions atheromateuses )។ វា​ជួយ​សម្រួល​ភាព​រឹងប៉ឹង​របស់​សរសៃ​ឈាម»។

នៅ​ទី​បំផុត​សារជាតិ​រ៉េសវ៉េរ៉ាត្រូល​ដែល​មាន​វត្តមាន​នៅ​ក្នុង​សម្បក​ ទំពាំងបាយជូរ​«ប្រាកដ​ជា​មាន​អំពើ​ការពារ​ជំងឺ​មហារីក​សួត​ និង​សុដន់» នេះ​ជា​សម្ដី​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​ អឺឌីស។ «រ៉េសវ៉េរ៉ាត្រូល ក៏​មាន​អំពើ​ផង​ដែរ​ទៅ​លើ​បញ្ហា​អស់​រដូវ​របស់​ស្ត្រី ​ពីព្រោះ​វា​សម្បូរ​ដោយ​ ប៉ូលីហ្វេណូល​ដែល​មាន​សកម្មភាព​ពី​តូអឺស្រ្តូហ្សេនិក (Phytoestrogenique )។

អ្នក​ត្រូវ​ទទួលទាន​ទំពាំងបាយជូរ​ដោយ​ចេះ​ប្រមាណ​ ប្រសិនបើ…………..

  • អ្នក​មាន​ប្រតិកម្ម​ជា​មួយ​សាលី​ស៊ីឡាត (Salicylates) ដូចជា​អាស្ពីរីន​ ព្រោះ​ទំពាំងបាយជូរ​ប្រមូល​ផ្ដុំ​យ៉ាង​ខាប់​ដោយ​សារធាតុ​នេះ។
  • អ្នក​មាន​ពោះវៀន​ខ្សោយ​ ឬ ​ជំងឺ​រលាក​ពោះវៀន​ ព្រោះ​សាច់​ផ្លែ​ទំពាំងបាយជូរ​បង្កការ​ក្រហាយ​ដល់​ពោះវៀន។
  • អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ពី​ព្រោះ​វា​មាន​ផ្ទុក​សារជាតិ​ស្ករ​ច្រើន​ណាស់៕

By http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s