រូបភាព​សិចស៊ី​នារី​ខ្មែរ​ក្រហម​ និង​ការ​យល់​ឃើញ

ភ្នំពេញ៖ ក្នុង​ចំណោម​រូប​គំនូរ​ស្រើបស្រាល​របស់​វេបសាយ​រាហ៊ូ​ reahu.net ដែល​ភាគ​ច្រើន​ គឺ​រូប​​អប្សរា​សិចស៊ី​នៅ​មាន​រូប​គំនូរ​មួយ​ផ្ទាំង​ទៀត​បង្ហាញ​ពី​ភាព​ សិចស៊ី​របស់​នារី​ខ្មែរ​ក្រហម។ នោះ​គឺ​រូប​គំនូរ​នារី​ខ្មែរ​​ក្រហម​ម្នាក់​ពាក់អាវ​ខ្មៅ​ដៃ​វែង​ តែ​លែង​ខ្លួន​ននល​​ពាក់​មួក​កន្ដិប​ស្ពាយ​កាំ​ភ្លើង​អាកា​ឈរ​ក្រោម​ដើម​ ត្នោត​យ៉ាង​ក្លាហាន។ តើ​រូបភាព​ស្រើបស្រាល​ ដែល​គេ​មិន​ដែល​ឃើញ​មាន​សោះ​ចំពោះ​នារី​ខ្មែរ​ក្រហម​ទទួល​បាន​ការ​គិត​ ពិចារណា​ និង​យោបល់​យ៉ាង​ណា​ពី​អ្នក​ឃើញ?

សម្រាប់​លោក​ រាហ៊ូ​​ អ្នក​គូរ​គំនូរ​​មួយ​ផ្ទាំង​នេះ​ និង​ជា​ជនរងគ្រោះ​​ម្នាក់​ដែរ​ក្នុង​សម័យ​ប៉ុលពត​ (១៩៧៥-៧៩) បាន​និយាយ​ថា​ យើង​គូរ​រូប​នេះ​ឡើង​ដោយសារ​​យល់​ថា​ មិត្ត​អ្នក​អាន​ភាគ​ច្រើន​ធ្លាប់​ឆ្លង​កាត់​របប​ប្រល័យ​ពូជសាសន៍​ជួប​តែ​ អំពើ​ឃោរឃៅ​ និង​អត់​ឃ្លាន​ ដូច្នេះ​យើង​ចង់​បង្វែរ​អារម្មណ៍​អ្នក​​បាន​ទស្សនា​រូប​គំនូរ​នេះ​កុំ​ឲ្យ​ គិត​ឃើញ​ថា​ ខ្មែរ​ក្រហម​វា​ឃោរឃៅ​ពេក​ វា​សាហាវ​ពេក។ ដោយ​ចង់​បន្ធូរ​អារម្មណ៍​ជនរងគ្រោះ​ទាំងអស់​ដែល​ធ្លាប់​តែ​ជួប​ការ​លំបាក​ អត់​ឃ្លាន​ និង​អំពើ​ឃោរឃៅ​ឲ្យ​មក​បណ្ដែត​អារម្មណ៍​ទៅ​កន្លែង​ផ្សេង​​ ដូច​ជា​ក្នុង​រូប​នេះ​​ចូរ​គិត​ថា​ បើ​នារី​ខ្មែរ​ក្រហម​ស្អាត​ម្លឹងៗ​ តើ​វា​យ៉ាង​​ម៉េច​ដែរ​ តែ​​វា​ឃោរឃៅ​ដែរ​ ឬ​អត់?

លោក​ គង់​ ដួង​ ប្រធាន​មន្ទីរ​ព័ត៌មាន​ក្រុងប៉ៃលិន​អតីត​មន្ត្រី​វិទ្យុជាតិ​ខ្មែរ​ក្រហម​ បាន​និយាយ​អំពី​ផ្ទាំង​គំនូរ​ខាង​លើ​នេះ​ថា​ ខ្ញុំ​គិត​ថា​ នេះ​​គ្រាន់​តែ​ជា​ស្នាដៃ​​សិល្បៈ​របស់​វិចិត្រករ​​យើង​តែ​ប៉ុណ្ណោះ។ អ្នក​គូរ​គេ​ពិត​ជា​ចង់​ទាក់ទាញ​អតិថិជន​​អ្នក​ទស្សនា​ឲ្យ​មក​ចាប់​អារម្មណ៍ ​ និង​មាន​អារម្មណ៍​ល្អ​ជាមួយ​នឹង​ស្នាដៃ​របស់​គេ។

លោក​មាន​ប្រសាសន៍​ដែរ​ថា​ ខ្ញុំ​សូម​កោត​សរសើរ​ស្នាដៃ​​របស់​វិចិត្រករ​កុំព្យូទ័រ​នេះ។ រូបភាព​នោះ​វា​សិចស៊ី​មែន​ ប៉ុន្តែ​​ទឹក​មុខ​នៃ​តួ​អង្គ​ក្នុង​រូប​គំនូរ​នាំ​ឲ្យ​យើង​ចង់​មើល​រំភើប​ និង​សប្បាយ​រីករាយ។

លោក​ គង់​ ដួង​ ដែល​ធ្លាប់​ជា​មន្ត្រី​ ព័ត៌មាន​របស់​ខ្មែរ​ក្រហម​ច្រើន​ឆ្នាំ​បាន​និយាយ​ដែរ​ថា​ ការ​ពិត​នារី​ខ្មែរ​ក្រហម​ឥត​មាន​​មារយាទ​ និង​អាកប្បកិរិយា​ដូច​ក្នុង​ផ្ទាំង​រូប​គំនូរ​នេះ​ទាល់​តែ​សោះ។ នារី​ខ្មែរ​ក្រហម​ជា​ស្ត្រី​ខ្មែរ​គត់​មត់​រមទម្យ​ និង​ក្លាហាន…​ដូច្នេះ​ខ្ញុំ​យល់​ថា​ ផ្ទាំង​គំនូរ​នេះ​ចេតនា​អ្នក​គូរ​ គឺ​គ្រាន់​តែ​ចង់​​ទាក់ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​គិត​ប្លែកៗ​ជាមួយ​តែ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ដែរ​ថា​ ផ្ទាំង​គំនូរ​នេះ​ក៏​មិន​បាន​បណ្ដុះ​បង្អាប់​ដល់​ស្ត្រី​ខ្មែរ​ក្រហម​ដែរ។

លោក​ ឆាំង​ យុ​ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ សម្រាប់​របប​ប្រល័យ​ពូជសាសន៍​មាន​ប្រសាសន៍​នៅ​ថ្ងៃ​​ចន្ទ​នេះ​ដែរ​ថា​ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ ដែល​ជនរងគ្រោះ​ប្រើ​អារម្មណ៍​រំជើប​​រំជួល​ដើម្បី​ចង​ចាំ​នូវ​របប​ឃោរឃៅ​ និង​អត់ឃ្លាន។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ជា​ទូទៅ​ជនរងគ្រោះ​តែ​ប្រើ​ភាព​​ឃោរឃៅ​ដើម្បី​តប​ត​ជន​រងគ្រោះ​របប​ប្រល័យ​ ពូជសាសន៍​ម្នាក់​នេះ​ បាន​ប្រើ​រូបភាព​​រំជើប​រំជួល​ជា​រូបភាព​ដែល​របប​ខ្មែរ​ក្រហម​ហាមឃាត់​មក​ រំលឹក​ និង​ធ្វើ​ការ​ចងចាំ​ចំពោះ​អំពើ​ឃោរឃៅ​នោះ​វិញ។ “នេះ​ប្រៀប​បាន​យក​ចុង​កាណុង​កាំ​ភ្លើង​ដាក់​ក្នុង​មាត់​ដឹកនាំ​ខ្មែរ​ក្រហម ​រួច​កេះកៃ”។

លោក​ ឆាំង​ យុ​ មាន​ប្រសាសន៍​​ថា​ ជនរងគ្រោះ​ដែល​ធ្វើ​ការ​បះបោរ​ដោយ​ប្រើ​អារម្មណ៍​វា​ខ្លាំង​​ជាង​ការ​បះបោរ​ ដែល​ប្រើ​ការ​ឈឺ​ចាប់។ នេះ​ជា​វិធី​ល្អ​មួយ​​ដែល​ជា​រងគ្រោះ​ដោយ​របប​ប្រល័យ​ពូជសាសន៍​បាន​ ប្រើប្រាស់​សម្រាប់​ការ​រំលឹក​ដល់​របប​ខ្មែរ​ក្រហម​ ដែល​អ្នក​រងគ្រោះ​នៅ​ប្រទេស​ផ្សេង​មិន​ធ្លាប់​ប្រើ។

លោក​ ឆាំង​ យុ​ បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​បាន​ជួប​សម្ភាសន៍​ជាមួយ​វិចិត្រករ​រូប​នេះ​ ហើយ​បាន​ដឹង​ថា​ គាត់​ជា​​ជនរងគ្រោះ​ម្នាក់​នៃ​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ដែល​ត្រូវ​អង្គការ​​​វាយ​ធ្វើ​បាប​ និង​បង្អត់​អាហារ​ ពេល​គាត់​ទៅ​លួច​ស្រូវ​ស៊ី។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា​ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​យល់​ថា​ ផ្ទាំង​គំនូរ​ទាំង​នោះ​មិន​មែន​ជា​រឿង​នយោបាយ​​អ្វី​ទេ?

By http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s