ចោរ​លួច​អ៊ីមែល: ប្រយ័ត្ន​អស់​លុយ!

ភ្នំពេញ៖ ឥឡូវ​នេះ​នៅ​ស្រុក​ខ្មែរ​​មិន​ត្រឹមតែ​មាន​ចោរ​លួច​ឡាន​ ម៉ូតូ​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ គឺ​ទំនើប​រហូត​ដល់​លួច​លេខ​សម្ងាត់​ (Password) អ៊ីមែល​ទៀត។ មាន​កម្មវិធី​មួយ​សម្រាប់​លួច​​លេខ​សម្ងាត់​អ៊ីមែល​ ដោយ​ប្រូក្រាម​នោះ​​ចង់​មើល​នរណា​ម្នាក់​កំពុង​ធ្វើ​អី​ក៏​បាន​​ដែរ​​ដូច​ យើង​អង្គុយ​មើល​ទូរទស្សន៍​អ៊‌ីចឹង។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​ឯកទេស​​កុំព្យូទ័រ​មួយ​រូប​ដែល​មិន​ចង់​បញ្ចេញ​ ឈ្មោះ។

លោក​អះអាង​ថា​ សូម្បី​ខ្លួន​លោក​ផ្ទាល់​ក៏​បាន​ជួប​ករណី​លួច​ម៉ីមែល​នេះ​ ដល់​ទៅ​ពីរ​​លើក​ដែរ។ ការ​លួច​អ៊ីមែល​នេះ​ គឺ​ជន​ខិលខូច​មាន​បំណង​ស្វែង​រក​ឯកសារ​សំខាន់ៗ​ ជា​ពិសេស​ដូចជា​ Credit Card, Master Card ​ជា​ដើម។ ម្យ៉ាង​ទៀត​ចោរ​សម័យ​កុំព្យូទ័រ​ទាំង​នេះ​មាន​បំណង​សរសេរ​អ៊ីមែល​ទៅ​បោក​ ប្រាស់​អ្នក​ដែល​ជន​រងគ្រោះ​ស្គាល់​ហើយ​រក្សា​ទុក​ (Save) ក្នុង​អាសយដ្ឋាន​អ៊ីមែល​(Address Book)។

លោក​ សំបូរ​ ម៉ាណារ៉ា​ អនុប្រធាន​នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​ជា​សាស្ត្រាចារ្យ​នៅ​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ក៏​បាន​អះអាង​ថា​ លោក​ជួប​ករណី​លួច​អ៊ីមែល​នេះ​ដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​អាច​បើក​អ៊ីមែល​បាន​ប្រហែល​មួយ​ខែ​ហើយ​ ប៉ុន្តែ​បែរ​ជា​ឃើញ​មាន​ការ​សរសេរ​អ៊ីមែល​ទៅ​កាន់​មិត្តភក្ដិ​របស់​គាត់​ទៅ​ ស្ថាន​ទូត​អាមេរិក​ និង​អ្នក​មួយ​ចំនួន​ដែល​​គាត់​ថត​ទុក​ (Save) អាសយដ្ឋាន​អ៊ីមែល​ ដើម្បី​ស្នើ​សុំ​លុយ​តាមរយៈ​បោក​បញ្ឆោត​ថា​ គាត់​(ម៉ាណារ៉ា) នៅ​ជាប់​ក្នុង​ទី​ក្រុងឡុងដ៏​ប្រទេស​អង់គ្លេស​ ដោយ​ជ្រុះ​បាត់​កាបូប​លុយ​ តែ​ក្រោយ​ពី​មិត្ត​ភក្ដិ​របស់​គាត់​ទូរស័ព្ទ​មក​សួរ​ទើប​ដឹង​ថា​ គាត់​កំពុង​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ហើយ​ក៏​មិន​បាន​សរសេរ​អ៊ីមែល​ដែរ។

លោក​ ញ៉ែម​ ចាន់វុត្ថា​ នាយក​ផ្នែក​បច្ចេកទេស​អ៊ីនធឺណិត​នៅ​ក្រុមហ៊ុន​ City Link បាន​មាន​ប្រសាសន៍​ថា​ ករណី​លួច​លេខ​សម្ងាត់​អ៊ីមែល​​នេះ​ គាត់​ក៏​ធ្លាប់​បាន​ដឹង​ខ្លះ​ដែរ។

ទាក់ទង​នឹង​បញ្ហា​លួច​របៀប​ម៉េច​នោះ​ លោក​ ចាន់​ វុត្ថា​ បាន​បន្ត​ថា​ នៅ​ពេល​យើង​ចុះ​ឈ្មោះ​ (Register) ឬ​ Subscribe នៅ​​លើ​វ៉េបសាយ​ណា​មួយ​នោះ​ គេ​អាច​ដឹង​លេខ​សម្ងាត់​នៅ​ពេល​យើង​វាយ​នៅ​ក្នុង​ប្រអប់​លេខ​សម្ងាត់។

ចំណែក​លោក​ ជូ​ ណាត​ ជំនាញ​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​ Online បាន​​មាន​ប្រសាសន៍​ថា​ ទី​មួយ​អាច​មាន​អ្នក​ដឹង​លេខ​សម្ងាត់​របស់​យើង​ ហើយ​ករណី​​មួយ​ទៀត​នៅ​ពេល​យើង​វាយ​លេខ​សម្ងាត់​ហើយ​មាន​សំណួរ​សួរ​ថា​ តើ​ឲ្យ​ម៉ាស៊ីន​ចងចាំ​លេខ​សម្ងាត់​ (Remember Password) ឬ​អត់? តែ​បើ​យើង​ចុច​ OK គឺ​ម៉ាស៊ីន​ថត​ជាប់។

ពាក់ព័ន្ធ​នឹង​បញ្ហា​មេរោគ​ (Virus) នោះ​ លោក​ណាត​ អះអាង​ថា​ មិន​អាច​ទេ​ បើ​មាន​​មេរោគ​ធ្វើ​ទុក្ខ​យើង​គ្រាន់​តែ​អាច​បើក​អ៊ីមែល​មិន​បាន​ តែ​មិន​អាច​កើត​មាន​ការ​សរសេរ​អ៊ីមែល​ទៅ​អ្នក​ផ្សេង​ទេ​ ហើយ​ទាំង​លោក​ ចាន់​ វុត្ថា​ និង​អ្នក​ឯកទេស​អនាមិក​ក៏​អះអាង​ដូច​គ្នា​ដែរ។

ទាក់ទង​នឹង​វិធី​ការពារ​នោះ​ អ្នក​ឯកទេស​​អ៊ីនធឺណិត​ និង​អ៊ីមែល​ខាងលើ​​ បាន​មាន​ប្រសាសន៍​ប្រាប់​រស្មីកម្ពុជា​ថា​ បើ​ជួប​បញ្ហា​ដូច្នេះ​ យើង​ត្រូវ​តែ​ដូរ​អ៊ីមែល​ ថ្មី​ដាក់​លេខ​សម្ងាត់​ថ្មី​ ដែល​លេខ​សម្ងាត់​នោះ​គួរ​តែ​ដាក់​យ៉ាង​តិច​១៣​តួ​ ហើយ​មាន​លាយ​អក្សរ​ធំ​ អក្សរ​តូច​ និង​លេខ​ផង​ដែរ​ ប៉ុន្តែ​កុំ​វាយ​ផ្ទាល់​នៅ​ក្នុង​ប្រឡោះ​លេខ​សម្ងាត់​ដែល​គេ​ដាក់​ឲ្យ។ យើង​គួរ​វាយ​អក្សរ​នៅ​លើ​ Desktop រួច​ថត​ចម្លង​ (Copy) យក​ទៅ​ដាក់​​នៅ​ក្នុង​ប្រឡោះ​លេខ​សម្ងាត់​នោះ។ បន្ថែម​ពី​លើ​នេះ​ទៀត​​យើង​គួរ​​លុប​អ៊ីមែល​ណា​ដែល​សំខាន់ៗ​ក្រោយ​មើល​រួច​ ព្រោះ​ពួក​ Hacker (អ្នក​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​រក​ព័ត៌មាន​សម្ងាត់) អាច​ឃើញ​គីឡូបៃត៍​យើង​ច្រើន​ ហើយ​សង្ស័យ​ថា​ មាន​ឯកសារ​​សំខាន់​នោះ​ ពួក​គេ​អាច​ចូល​លួច​លេខ​គណនី​របស់​យើង​រុករក​អ៊ឺមែល​មាន​ប្រយោជន៍​សម្រាប់​ គេ៕

By http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s