ខ្មែរ​នៅ​អាមេរិក​គូរ​រូប​ “អប្សរា​លែង​ខ្លួន” ដាក់​លក់​តាម​វេបសាយ

ភ្នំពេញ៖ យោង​តាម​វេបសាយ​មួយ​បាន​ឲ្យ​ដឹង​ថា​ អាណិកជន​ខ្មែរ​មួយ​ក្រុម​នៅ​អាមេរិក​ បាន​រួម​គ្នា​ប្រើ​បច្ចេកវិជ្ជា​​ដែល​ខ្លួន​រៀន​ចេះ​ដឹង​នៅ​អាមេរិក​គូរ​រូប ​ “អប្សរា”​ បំប្លែង​ “អប្សរា”​ មាន​មុខ​មាត់​ថ្មី​សិចស៊ី​ និង​មើល​ទៅ​ស្រើបស្រាល​ រួច​ដាក់​លក់​ផ្ទាំង​​គំនូរ​ទាំងនោះ​តាម​វេបសាយ​ “reahu.net” សម្រាប់​ការ​កែ​អផ្សុក​ និង​បង្ហាត់បង្ហាញ​ពី​ស្នាដៃ​​ខ្លួន​ផ្នែក​វិចិត្រ​កម្ម​នេះ។

លោក​ រាហ៊ូ​ សមាជិក​ម្នាក់​នៃ​ក្រុម​វិចិត្រករ​កុំព្យូទ័រ​របស់​វេបសាយ​ “reahu” ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ភ្នំពេញ​កាល​ពី​ថ្មីៗ​នេះ​ ​ បាន​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​វិចិត្រករ​កុំព្យូទ័រ​នៃ​វេបសាយ​ “reahu” មាន​គ្នា​ចំនួន​៣​នាក់​ អាយុ​ស្របាលៗ​គ្នា​ (ក្បែរ​៤០) សុទ្ធ​តែ​​ធ្លាប់​បាន​រៀនសូត្រ​ចេះ​​ជំនាញ​វិចិត្រករ​នៅ​សហរដ្ឋអាមេរិក​លុះ​ ពេល​ទំនេរ​អផ្សុក​ក៏​នាំ​គ្នា​គិត​ច្នៃប្រឌិត​គូរ​រូប​ស្ត្រី​ខ្មែរ​ ដូចជា​រូប​អប្សរា​ បំប្លែង​ឲ្យ​មាន​មុខ​មាត់​ថ្មី​​តាម​ការ​​ស្រមើស្រមៃ​​របស់​ខ្លួន​ជា​រូប​ សិចស៊ី​ និង​មើល​ទៅ​ស្រើប​ស្រាល។ លោក​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ រូប​គំនូរ​អប្សរា​ដែល​ក្រុម​លោក​បាន​គូរ​ដាក់​លក់​កន្លង​មក​ មាន​ដូច​រូប​​តួ​អប្សរា​ពីរ​នាក់​អង្គុយ​លែង​ខ្លួន​មួយ​កំណាត់​លើ​ តួ​អប្សរា​រាំ​បង្ហាញ​ឃើញ​សុដន់​បាំង​ដោយ​ស្បៃ​កន្សែង​បន្តិច​ តួ​អប្សរា​រា​លែង​ខ្លួន​ក្រាប​លើ​ផ្ទាំង​សិលា​មុខ​ផ្ទាំង​ចម្លាក់​អប្សរា​ ពិតៗ​ និង​​មាន​គូរ​រូប​នារី​អាពត​ម្នាក់​ស្ពាយ​កាំភ្លើង​អាកា​ពាក់​មួក​បន្ដិប​ ឈរ​ក្បែរ​ដើម​ត្នោត​បង់​ក​ក្រមា​ តែ​លែង​ដើម​ទ្រូង​​គួរ​ឲ្យ​ញាក់​សាច់។ លោក​ Reahu និយាយ​ថា​ រូប​គំនូរ​អប្សរា​សិចស៊ី​ទាំងឡាយ​ដែល​ក្រុម​ reahu បាន​គូរ​កន្លង​មក​នេះ​ មាន​មុខ​មាត់​សិចស៊ី​បែប​ថ្មី​ និង​គ្មាន​​មុខ​មាត់​ដូច​ស្ត្រី​ខ្មែរ​ តួ​ឯក​ខ្មែរ​ណា​ម្នាក់​ទេ​​គ្រាន់​តែ​មើល​ដឹង​ថា​ នោះ​ថា​​រូប​ស្ត្រី​ខ្មែរ។

លោក​បាន​ប្រាប់​ថា​ រូប​គំនូរ​ទាំងឡាយ​ដូច​បាន​ឃើញ​ក្នុង​វេបសាយ​ទាំង​នេះ​ គឺ​ប្រើ​កម្មវិធី​កុំព្យូទ័រ​គូរ​ទាំង​ស្រុង។ លោក​និយាយ​ដែរ​ថា​ ក្នុង​សាលារៀន​គូរ​គំនូរ​នៅ​បរទេស​ សិស្ស​រៀន​ដំបូង​ គឺ​គេ​នាំ​យក​ស្ត្រី​ស្រាត​​ម្នាក់​មក​អង្គុយ​ឲ្យ​គូរ​​ដើម្បី​ឲ្យ​សិស្ស​ បាន​រៀន​សូត្រ​មើល​ឃើញ​ពី​សាច់​ឈាម​ផ្ទាល់​នៃ​រាងកាយ​មនុស្ស​គំនិត​ទាំងអស់​ នេះ​ហើយ​ ដែល​នាំ​ឲ្យ​ក្រុម​ខ្លួន​នាំ​យក​មក​ច្នៃប្រឌិត។

លោក​ រាហ៊ូ​ និយាយ​ដែរ​ថា​ ក្រុម​វិចិត្រករ​កុំព្យូទ័រ​ reahu បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០១​ម្ល៉េះ​ បាន​ចាប់​ផ្ដើម​គូរ​​គំនូរ​អប្សរា​សិចស៊ី​លក់​ជា​បន្តបន្ទាប់​រហូត​មក។ អតិថិជន​នៃ​ផ្ទាំង​គំនូរ​របស់​ reahu​ គឺ​មាន​តែ​ខ្មែរ​នៅ​អាមេរិក​ អូស្ត្រាលី​ បារាំង​… តែ​ប៉ុណ្ណោះ​ ផ្ទាំង​គំនូរ​ទាំង​នេះ​​មិន​ទាន់​ធ្លាក់​មក​ដល់​ស្រុក​ខ្មែរ​ទេ​ បើ​មាន​ អាច​​មាន​គេ​ជេរ​ខ្លះ​មិនខាន។

លោក​បាន​ប្រាប់​ដែរ​ថា​ កន្លង​មក​មាន​និស្សិត​ខ្មែរ​នៅ​អាមេរិក​មួយ​ចំនួន​បាន​និយាយ​រិះគន់​អំពី​ ផ្ទាំង​គំនូរ​នេះ​ដែរ​ ហើយ​ក៏​មាន​អ្នក​សរសើរ​ដែរ។ អ៊‌ីចឹង​ហើយ​​កន្លង​មក​នេះ​ reahu លក់​ផ្ទាំង​គំនូរ​នេះ​ដាច់​ជាង​ ២០០-៣០០​ផ្ទាំង​ដែរ​ តម្លៃ​មួយ​ផ្ទាំង​៨០​ដុល្លារ។ លោក​បាន​និយាយ​ថា​ ខ្ញុំ​មិន​ដែល​​គិត​ថា​ រូប​​គំនូរ​ទាំង​នេះ​បាន​បំផ្លាញ​ដល់​ទំនៀមទម្លាប់​ និង​មាក់ងាយ​ដល់​អប្សរា​ទេ។ ខ្ញុំ​ទទួល​ស្គាល់​ថា​​យើង​បាន​បំប្លែង​​ការ​ពិត​ដែរ​ យើង​ទទួល​ការ​រិះ​គន់​ទាំងអស់។

លោក​ មីសែល​ ត្រាណេ​ អ្នក​ឯកទេស​​ខាង​បុរាណវិទ្យា​បាន​ទទួល​រូប​គំនូរ​ថត​ចម្លង​ពីរ​សន្លឹក​នៅ​ ថ្ងៃ​ចន្ទ​នេះ​ ហើយ​មាន​ប្រសាសន៍​ថា​ វិចិត្រករ​កុំព្យូទ័រ​ reahu គូរ​រូប​នេះ​បាន​ស្អាត​ណាស់​ គួរ​ឲ្យ​សរសើរ​ ប៉ុន្តែ​បាន​រិះគន់​ថា​ រូប​គំនូរ​ទាំង​នេះ​វា​បង្ហាញ​​នូវ​សោភ័ណ​ស្រី​អប្សរា​តែ​វា​ចាក​ប្រធាន​ និង​បែបបទ​បុរាណ​ព្រោះ​រូប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្រើបស្រាល​ និង​ពេស្យាចារ។

លោក​មាន​ប្រសាសន៍​ថា​ តួ​អង្គ​អប្សរា​គេ​បង្ហាញ​ដើម​ទ្រូង​ និង​លែង​ខ្លួន​ឲ្យ​ឃើញ​នូវ​សុដន់​ច្បាស់​មែន​ ប៉ុន្តែ​មុខ​មាត់​មិន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ស្រើបស្រាល​ទេ​ តែ​រូប​នេះ​មុខ​បញ្ចេញ​ឲ្យ​ឃើញ​នូវ​​ភាព​ជ្រើម​ និង​ស្រើបស្រាល។

លោក​ មីសែល​ ត្រាណេ​ មាន​ប្រសាសន៍​ដែរ​ថា​ រូប​អប្សរា​លែង​ខ្លួន​ននល​ វា​ជា​ប្រពៃណី​ដូនតា​យើង​ វា​មិន​បង្ហាញ​ពី​ភាព​​ថោកទាប​ និង​អាវាសែ​ឡើយ។ ប៉ុន្តែ​រូប​គំនូរ​ថ្មី​នេះ​វា​ជា​ការ​​មើល​ងាយ​វប្បធម៌​ដូនតា​យើង។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ លោក​ មីសែល​ មាន​ប្រសាសន៍​ថា​ នេះ​ជា​សិទ្ធិ​របស់​ក្រុម​វិចិត្រករ​នេះ​ យើង​ពិបាក​ហាមប្រាម​គេ​ណាស់​ ព្រោះ​វា​ជា​សិល្បៈ​ ប៉ុន្តែ​យើង​ (រដ្ឋាភិបាល) អាច​ណែនាំ​គេ​បាន៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s