ខួប​ឆ្នាំ​ទី​ ៤៦​ នៃ​ការ​ឈ្នះ​ក្ដី​ប្រាសាទ​ព្រះវិហារ​ គឺ​ចង់​ឲ្យ​ខ្មែរ​ស្គាល់​ពី​មរតក​ជាតិ​ខ្លួន

រូបថត​៖ The Mekong Timesទិវា ​រម្លឹក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​ ៤៦​ ដែល​តុលាការ​អន្តរជាតិ​កាត់​ក្ដី​ប្រគល់​ប្រាសាទ​ឲ្យ​កម្ពុជា​វិញ​ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ សួន​មុខ​វត្ត​បទុមវតី​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ម្សិលមិញ​ បាន​បង្ហាញ​ពី​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​ចង​ចាំ​ឲ្យ​ច្បាស់​ ថា​ «ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ខ្មែរ​ពិត​ប្រាកដ»។

នេះ​គឺ​ជា​លើក​ទី​១​ ហើយ​ដែល​មាន​ការ​រៀបចំ​នូវ​ពិធី​បុណ្យ​រម្លឹក​ពី​ការ​ទទួល​បាន​មក​វិញ​នូវ​ សិទ្ធិ​អំណាច​នៃ​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ រួម​នឹង​បូរណភាព​ដែនដី​កម្ពុជា​នៅ​ជាប់​នឹង​ប្រាសាទ​នេះ​ បន្ទាប់​ពី​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ​ សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​លើ​ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មិថុនា​ ឆ្នាំ​ ១៩៦២។​ លោក​ មឿង​ សុន​ តំណាង​ឲ្យ​គណៈកម្មការ​រៀបចំ​កម្មវិធី​បុណ្យ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី ​នោះ​ថា៖​ «សមិទ្ធផល​នេះ​ ក៏​បាន​ដោយសារ​គុណ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​មាន​សមាជិក​ ចៅក្រម​ប្រកបដោយ​យុត្តិធម៌​សម្រាប់​ប្រជាជាតិ​ទូទាំង​សកលលោក។​ ទូលបង្គំ​ជា​ខ្ញុំ​ ក៏​មិន​អាច​បំភ្លេច​បាន​នូវ​ព្រះមហាក្សត្រ​ និង​ប្រជាពលរដ្ឋ​ថៃ​ ដែល​បាន​បង្ហាញ​នូវ​ព្រះទ័យ​ និង​សន្ដាន​ចិត្ត​ សម​ជា​ប្រទេស​ដែល​មាន​អរិយធម៌​ខ្ពស់​ ដោយ​បាន​គោរព​នូវ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ជា​ រៀង​រហូត​មក»។​ លោក​ មឿង​ សុន​ ថ្លែង​បន្ត​ទៀត​ថា៖​ «ទិវា​ដែល​យើង​ជួបជុំ​គ្នា​នៅ​ថ្ងៃ​នេះ​ គឺ​ពុំ​មាន​បំណង​ណា​មួយ​ផ្ទុក​ពី​កិច្ច​ពង្រឹង​ និង​ចំណង​មិត្ត​ភាព​ដ៏​ល្អ​ដែល​បាន​នឹង​កំពុង​អនុវត្តន៍​ប្រចាំ​រវាង​ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ​នោះ​ទេ»។

នៅ​ក្នុង​ពី​ធី​នោះ​ មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​រយ​នាក់​ចូលរួម​ និង​មាន​ក្រុម​សិល្បៈ​សម្ដែង​ពី​រឿង​រ៉ាវ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​ប្រាសាទ​ ព្រះវិហារ​ផង​ដែរ។​ វាគ្មិន​មក​ពី​អង្គការ​ -​ សមាគម​ក្រៅ​រដ្ឋាភិបាល​សាស្ត្រាចារ្យ​ជាច្រើន​ បាន​ថ្លែង​សុន្ទរកថា​នៅ​ពេល​នោះ​ ដែល​ភាគ​ច្រើន​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ និង​សក្ដានុពល​សេដ្ឋកិច្ច​ នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន។​ វាគ្មិន​បាន​លើក​ឡើង​អំពី​តឹកតាង​ដែល​បញ្ជាក់​ថា​ ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​ ប្រាសាទ​ព្រះវិហារ​ជា​កន្លែង​ធម្មយាត្រា​ និង​ជាទី​សក្ការបូជា​របស់​សម្ដេច​នា​សម័យ​អង្គរ​ ដែល​ករណី​នេះ​ជា​មោទនភាព​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​ខ្មែរ​សម្រាប់​កូន​ចៅ​ ជំនាន់​ក្រោយ​ ហើយ​ទាំងអស់​គ្នា​ត្រូវ​តែ​ប្រឹង​ប្រែង​ថែរក្សា។

ចំពោះ​ការ​ប្រារព្ធ​ពិធី​នេះ​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ លោក​ អៀង​ ស៊ីធុល​ បាន​ថ្លែង​ថា​៖​ «តំណាង​ឲ្យ​សិល្បករ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​អោបអរសាទរ​ និង​សម្ដែង​នូវ​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ទៅ​ជា​បេតិកភណ្ឌ​ ពិភពលោក»។​ លោក​ អៀង​ ស៊ីធុល​ ក៏​បាន​សន្យា​ថា​ នឹង​ធ្វើ​ពិធី​គោរព​ខួប​ដែល​តុលាការ​អន្តរជាតិ​កាត់​ក្ដី​ប្រគល់​ប្រាសាទ​មក ​ឲ្យ​កម្ពុជា​វិញ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​ផង​ដែរ។

នៅ​ក្នុង​ពិធី​នោះ​ ក្រុម​សិល្បៈ​ល្បី​ៗ​បាន​សម្ដែង​ពី​ប្រវត្តិ​ទាក់​ទង​នឹង​ប្រាសាទ​ ព្រះវិហារ។​ កម្មវិធី​ដែល​មាន​ប្រគំតន្ត្រី​បុរាណ​ និង​សម័យ​ព្រម​ទាំង​ចម្រៀង​ និង​ស្មូត​ផង​នោះ​ បាន​បង្ហាញ​ជា​ឈុត​ឆាក​ថា​ កាល​ដើម​ឡើយ​ប្រាសាទ​ព្រះវិហារ​ជា​មរតក​ និង​ស្នាដៃ​ដែល​ជា​បុព្វបុរស​ខ្មែរ​បាន​សាង​ឡើង។​ ប៉ុន្តែ​សត​វត្សរ៍​ក្រោយ​ៗ​មក​ ដោយសារ​តែ​ខ្មែរ​បែកបាក់​គ្នា​ ភោគផល​ និង​សម្បត្តិ​ស្ដុកស្ដម្ភ​របស់​ខ្មែរ​ជា​ច្រើន​ ត្រូវ​សត្រូវ​ឈ្លានពាន​យក​អស់​ រាប់​ទាំង​ប្រាសាទ​ជា​ច្រើន​ទៀត​ត្រូវ​បាត់បង់។​ ឈុត​ឆាក​ បាន​បង្ហាញ​ពី​ទាហាន​ដែល​ស្លៀកពាក់​ឈុត​ខ្មៅ​ និង​ប៉ារ៉ា​របស់​សៀម​ចូល​កាន់​កាប់​ប្រាសាទ​ព្រះវិហារ។​ ប៉ុន្តែ​ក្រោយ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ ប្រទេស​ហូឡង់​សម្រេច​ក្ដី​ក្រោម​ស្នាព្រះហស្ត​ទាមទារ​របស់​ព្រះមហាវីរក្សត្រ ​ព្រះបាទ​នរោត្ដម​ សីហនុ​ ក្នុង​ឆ្នាំ​១៩៦២​ ទើប​ប្រាសាទ​នេះ​ត្រូវ​សៀម​ប្រគល់​ឲ្យ​ខ្មែរ​វិញ​ដោយ​មិន​ពេញ​ចិត្ត។

ការ​ប្រារព្ធ​ទិវា​រម្លឹក​ខួប​អនុស្សាវរីយ៍​ឆ្នាំ​ទី​ ៤៦​ ដែល​តុលាការ​អន្តរជាតិ​កាត់​ក្ដី​ប្រគល់​ប្រាសាទ​ព្រះវិហារ​គ្រោង​ចុះ​បញ្ជី ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែ​ កក្កដា​ ខាង​មុខ​នេះ។​ តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​របស់​ខុទ្ទកាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ កាល​ពី​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​ កន្លង​ទៅ​ ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​លោក​ ហ៊ុន​ សែន​ បាន​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ខ្លួន​ធ្វើ​​ឥរិយាបថ​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​ជា ​មួយ​ភាគី​ថៃ​ដើម្បី​ជំរុញ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​បេតិកភណ្ឌ​ ពិភពលោក​នៅ​ដើម​ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ នេះ​ នៅ​ប្រទេស​កាណាដា។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ​ លោក​ អាឡុង​ ខន​ ប៉ូលឡា​ ប៊ុត​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​ធ្វើ​យ៉ាង​ណា​រារាំង​ភាគី​ខ្មែរ​ក្នុង​ការ​ ចុះ​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។​ ប៉ុន្តែ​ករណី​នេះ​ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ លោក​ ណុបផាដុន​ ប៉ាតតាមា​ ច្រាន​ចោល​ដោយ​ថា​ ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ​ស្របច្បាប់។​ រី​ឯ​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ លោក​ ផៃ​ ស៊ីផាន​ បាន​បញ្ជាក់​ថា​ ៖​ «ថៃ​មិន​បាន​ប្រឆាំង​ជំទាស់​ក្នុង​ការ​ដែល​ភាគី​ខ្មែរ​ដាក់​ប្រាសាទ​ ព្រះវិហារ​ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ​ទេ»៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s