ស្វែង​យល់​ពី Windows Genuine Advantage ( WGA )

អ្វី​ទៅ​ដែល​ហៅ​ថា Windows Genuine Advantage ( WGA ) ?

Windows Genuine Advantage ( WGA ) គឺ​ជា​កូន​កម្មវិធី​ដ៏​វៃ​ឆ្លាត​មួយ​របស់​ក្រុមហ៊ុនMicrosoft បង្កើត​ឡើង​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ប្រយុទ្ធ​ប្រឆាំង​ជា​មួយ Softwares មិន​ស្រប​ច្បាប់​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លក់​លើ​ទី​ផ្សារ​សព្វ​ថ្ងៃ! កម្មវិធី​​បាន​ជួយ​ឲ្យ​ប្រើប្រាស់​ធ្វើ​ការ​ផ្ទៀងផ្ទាត់​បញ្ជាក់​ថា តើ​Microsoft Windowsដែល​អ្នក​ទាំង​នោះ​បាន​ប្រើ​សព្វ​ថ្ងៃ​គឺ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​ទៀត​ផង។ ហេតុ​អ្វី​បាន​ជា​យើង​ចាំបាច់​ត្រូវ​ការ​ប្រើ WGA ? ប្រិយមិត្ត​មាន​ដឹង​ទេ​ថា​សព្វ​ថ្ងៃ ប្រទេស​កម្ពុជា​យើង​គឺ​បាន​កំពុង​ប្រឈម​មុខ​និង​ការ​នាំ​ចូល​Dis Softwares ខុសច្បាប់ ឬ​ហៅ​ម៉្យាង​ទៀត​ថា​គ្មាន​ច្បាប់​​អនុញ្ញាត​កម្មសិទ្ធិ​បញ្ញា​ជា​ច្រើន​ប្រភេទ ក្នុង​នោះ​ក៏​មាន​កម្មវិធី Software Computerរបស់​ក្រុមហ៊ុន Microsoftផង​ដែរ។ ដូច​ប្រិយ​មិត្ត​បាន​ដឹង​រួច​ខ្លះ​មក​ហើយ​ថា ប្រព័ន្ធ​កម្មវិធី Microsoft Windows គឺ​ជា​ប្រព័ន្ធ​កម្មវិធី​គោល​ដែល​ឈាន​មុខ​គេ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​កម្មវិធី​គោល ក្នុង​ការ​ធ្វើ​ឲ្យ​ម៉ាស៊ីន Computer ដំណើរ​ទៅ​បាន​រួម​មាន Microsoft Windows, Linux, Max OS …។ សព្វ​ថ្ងៃ​នេះ ប្រព័ន្ធ​កម្មវិធី​គោល​ទាំងអស់​នេះ​គឺ​បាន​បែង​ចែក​ជា​ពីរ​ក្រុម​ផ្សេងៗ​គ្នា​គឺ សម្រាប់​បម្រើ​មុខ​ងារ​ការិយាល័យ ឬ​ផ្ទាល់​ខ្លួន​នៅ​តាម​ផ្ទះ ( Microsoft Windows ) ដែល​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​គឺ​បាន​ទទួល​ស្គាល់​តាំង​ពី​អំឡុង​ឆ្នាំ 1975 មក​ម៉្លោះ។ រី​ឯ​ក្រុម​ប្រព័ន្ធ​កម្មវិធី​គោល​មួយ​ទៀត​មាន​ឈ្មោះ​ហៅ​ថា Open Source Code ដែល​បង្កើត​ឡើង​ដោយ Richard Stallman អាល្លឺម៉ង់ ក្នុង​ឆ្នាំ​១៩៨៤ មាន​គោល​បំណង​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​ប្រព័ន្ធ​កម្មវិធី​គោល​របស់ DOS ឲ្យ​មាន​ភាព​រីក​ចម្រើន​ជាង​ពី​មុន​ដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​សម្រាប់​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍ តែ​វា​ពុំ​សូវ​មាន​ភាព​ល្បីល្បាញ​ដូច Microsoft Windows ប៉ុន្មាន​ទេ ព្រោះ​វា​មាន​ការ​ពិបាក​ប្រើ Key Commands របស់ DOS ច្រើន​ក្នុង​ការ​បញ្ចា​កម្មវិធី សម្រាប់​មុខ​ងារ​ការិយាល័យ​ឬ​ផ្ទុក​ឯកសារ​ផ្ទាល់​ខ្លួន ប្រសិន​បើ​អ្នក​មិន​ធ្លាប់​បាន​ឆ្លង​កាត់​ការ​រៀន​ប្រើ​វា​ជា​មុន​នោះ​ទេ ហើយ​ក៏​ពុំ​សូវ​មាន​ប្រើ Interface ច្រើន​ដូច Microsoft Windows ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ដែល​មិន​សូវ​ចេះ​ប្រើ Key Commands នោះ​ដែរ។ សព្វ​ថ្ងៃ​នេះ​ប្រភេទ CD Microsoft Windows ដែល​មាន​លក់​លើ​ទី​ផ្សារ​សុទ្ធ​តែ​លួច​ចម្លង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ស្ទើរ​តែ​ទាំង​អស់! តើ​ប្រិយ​មិត្ត​មាន​ឆ្ងល់​ដែរ​ឬ​ទេ​ថា ហេតុ​អ្វី​បាន​ជា​ប្រភេទ CD Microsoft Windows ទាំង​អស់​នោះ​មាន​តម្លៃ​ថោក​ម៉្លោះ? ជា​ការ​ពិត​ណាស់​រាល់ CD Microsoft Windows ទាំង​អស់​នោះ​សុទ្ធ​តែ​មាន​ការ​បន្ថែម​នូវ​កម្មវិធី​អាក្រក់​ជាប់​មក​ជា​មួយ​ស្រេច​ដូច​ជា​ពួក​មេរោគ Spy, Spam, Ad-ware …។ កម្មវិធី​អាក្រក់​ទាំង​នេះ​ហើយ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​របស់​អ្នក​ឧស្សាហ៍​គាំង, ខូចHardwaresដោយ​គ្មាន​មូល​ហេតុ, Restart ជា​ប្រចាំ​ព្រម​ទាំង​បាត់​បង់​ឯកសារ​សំខាន់​ៗ​ដូច​ជា​លេខ​សម្ងាត់ ឬ​នាំ​ឲ្យ​មាន​ការ​ជ្រៀត​ចូល​ដោយ​គ្មាន​មូល​ហេតុ​នៃ​ពួក​មេរោគ​ដទៃ​តាម​រយៈ Internet បើ​ទោះ​បី​ជា​មាន​ការ​ប្រើ​ប្រាស់​កម្មវិធី​ប្រឆាំង​មេរោគ​រួច​ក្ដី ដោយ​កម្មវិធី​នោះ​ពុំ​សូវ​មាន​ប្រសិទ្ធ​ភាព​ទាំង​ស្រុង​ទេ ដោយ​ហេតុ​ថា​ពួក​មេរោគ​បាន​រៀប​ចំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​រួច​ជា​ស្រេច​ទៅ​ហើយ​នូវ​ពេល​ដំឡើង CD Microsoft Windows ជា​លើក​ដំបូង។ ដើម្បី​បង្ការ​និង​ការពារ​ការ​កើត​មាន​មហន្តរាយ​ជា​យថាហេតុ ដោយ​មិន​បាន​មិន​បាន​ដឹង​ជា​មុន ខ្ញុំ​សូម​ណែនាំ​ឲ្យ​ប្រិយមិត្ត​ចូល​រួម​ប្រើ Microsoft Windows Activate ស្របច្បាប់។ ព្រោះ​វា​អាច​ជួយ​ម៉ាស៊ីន Computer របស់​ប្រិយមិត្ត​ជៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ​ដូច​បាន​និយាយ​ខាង​លើ ព្រម​ទាំង​បាន​ចូល​រួម​គោរព​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ច​រដ្ឋ​ផង​ដែរ និង​ជា​ពិសេស​គឺ​បាន​ជួយ​លើក​ទឹក​ចិត្ត​អ្នក​សរសេរ​កម្មវិធី​ឲ្យ​មាន​ចិត្ត​បង្កើត​កម្មវិធី​ល្អ​ជា​ច្រើន​បន្ថែម​ទៀត ហើយ​ប្រិយ​មិត្ត​និង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​បន្ថែម​ទៀត​ពី Microsoft តាម​រយៈ​ការ Update ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។ វា​ពិត​ជា​បាន​ធានា​ជូន​អ្នក​ប្រើ​ប្រាស់​នូវ​សុវត្ថិភាព​ក្នុង​ការ​រក្សា​ឯកសារ​សំខាន់​ៗ ជៀស​ផុត​ពី​ការ​ប្រាថ្នា​វាយ​លុក​របស់​ពួក​មេរោគ​ប្រាកដ​មែន។ ហេតុ​នេះ​ខ្ញុំ​សង្ឃឹម​ថា​ប្រិយ​មិត្ត​និង​ទទួល​យក​គំនិត​របស់​ខ្ញុំ​មួយ​នេះ​យក​ទៅ​ពិចារណា ព្រម​ទាំង​ជួយ​គាំទ្រ​ប្រើ Microsoft Windows Activate ឲ្យ​បាន​ច្រើន និង​សុំ​ស្នើ​ដល់​ក្រុមហ៊ុន Microsoft មេត្តា​ជួយ​បន្ធូរ​ថ្លៃ​សម្រាប់​ការ​ទិញ Microsoft Windows Activate សម្រាប់​ប្រជា​ជន​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រើប្រាស់​ផង។ សូម​ចូល​រួម​បញ្ចេញ​ជា​មតិ​យោបល់​លើ​ប្រធាន​បទ​នេះ​ឲ្យ​បាន​ច្រើន​ផង! អរគុណ!

https://i2.wp.com/i30.tinypic.com/23uuge1.jpg

To find more infomation about Windows License Reseller  pleae link to this

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s