គម្រោងការងារដំឡើងឧបករណ៍សាកអាគុយប្រើពន្លឺព្រះអាទិត្យ

ការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅក្នុងប្រទេសកម្ពុជានៅតាមតំបន់ជនបទ នៅមានភាពខ្វះខាតជាខ្លាំង
នៅពេលសព្វថ្ងៃនេះ។ ហើយមិនតែប៉ុណ្ណោះតម្លៃអគ្គិសនីប្រើប្រាស់ក៏នៅមានតម្លៃខ្ពស់នៅឡើយនៅ
តាមតំបន់ទីប្រជុំជនខ្លះនៅប្រទេសកម្ពុជា។ ទោះបីជារដ្ឋាភិបាលកម្ពុជាបានខិតខំបង្កើតឲ្យមានការ
បណ្ដាក់ទុនកាន់តែច្រើន និងកសាងទំនប់ទឹកវារីអគិ្គសនីដើម្បីផលិតអគ្គិសនីយ៉ាងណាក្ដី ក៏ការផ្គត់
ផ្គង់នៅមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ ចំពោះប្រទេសកម្ពុជាដែលកំពុងតែមានការអភិវឌ្ឍនោះ។

តែទោះជាយ៉ាងណាក៏ដោយមាន អង្គការក្រៅរដ្ឋាភិបាលមួយចំនួនក៏បានខិតខំខ្នះខ្នែងជួយឲ្យប្រជា
ពលរដ្ឋនៅ តាមជនបទដាច់ស្រយាលមានអគ្គិសនីប្រើប្រាស់ ជាពិសេសគឺអង្គការអ្នកកសាងសមត្ថ
ភាពពលរដ្ឋនៅ ភ្នំពេញដែលសព្វថ្ងៃកំពុងដំណើរការគម្រោងដំឡើងឧបករណ៍សាកអាគុយប្រើពន្លឺ
ព្រះអាទិត្យ ដែលជាគម្រោងសាកល្បងនៅក្នុងខេត្ដកំពង់ឆ្នាំង។ ហើយនៅក្នុងសប្ដាហ៍នេះ នាទីវិទ្យា
សាស្រ្ដនៃវិទ្យុអូស្រ្ដាលីខេមរភាសារបស់យើងបាននាំមកជូននូវរបាយការណ៍មួយជុំវិញគំនិតថ្មីក្នុងការ
ផ្ដល់អគ្គិសនីជូនដល់ពលរដ្ឋដែលបានពីពន្លឺព្រះអាទិត្យ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s