ក្រុមតន្ដ្រីPLACEBO លោកព្រាប​ សុវត្ថិ និងពូ ឃ្លាំង នឹងសម្ដែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ដ្រី MTV EXIT កម្ពុជា ដើម្បី​បង្កើន​ការយល់​ដឹង និង ទប់​ស្កាត់​ការ​ជួញដូរ​មនុស្ស

MTV Concert in Cambodia
លោកស្រីភារធារី Piper Campbell ថ្លែង ក្នុង ពិធី បើក
ការ ប្រគុំតន្រ្តី MTV នៅ ភ្នំពេញ ។ រូបពង្រីក

ក្រុមតន្ដ្រីរបស់ចក្រភពអង់ ​គ្លេស​ឈ្មោះ PLACEBO រួម​សម្ដែង​ជាមួយ​សិល្បករ ជាតិ និង អន្ដរ​ជាតិដទៃ​ទៀត  នឹង​ចូលរួម​សម្ដែង​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ដ្រីរបស់  MTV EXIT ដើម្បី​បង្កើន​ការ​យល់​ដឹង និង ទប់​ស្គាត់​ការជួញ​ដូរមនុស្ស​ដែលជា​ឧក្រិដ្ឋ​កម្មមួយ​ដ៏ធ្ងន់​ធ្ងរ ​ប៉ះ​ពាល់ដល់​ប្រជា​ជាតិ​​ទូ​ទាំង​សាកល​លោក។  នៅ​ថ្ងៃទី៧  ខែ​ធ្នូនេះ  ការ​ប្រគុំ​តន្ដ្រី Rock ដំបូង​ដែល​មិនធ្លាប់​មាន នឹង​សម្ដែង​នៅឯ​ប្រាសាទ​អង្គរ​​ ។

លោក Duncan Sheik ដែលបាន​ឈ្នះពាន​រង្វាន់និពន្ធ​បទចំរៀង​និងបទភ្លេង​របស់  Tony & Grammy ចំនួន៨  រួម​ជាមួយ​តារា ចំរៀង​ដ៏មាន​ប្រជា​ប្រិយ​ភាពរបស់​អូស្ដ្រា​លី KATE Miller-Heidke ក៏នឹង​មកចូល​រួមសម្ដែង​ការ​ប្រគុំ​តន្ដ្រី​នេះដែរ  ព្រម​​ជាមួយ​ក្រុម​តន្ដ្រី​របស់​សហរដ្ឋ​អាមេ​រិកគឺ ក្រុម Click Five និង​សិល្បករ​ខ្មែរល្បីៗ​ រួមទាំងពូ ឃ្លាំងផង​ដែរ។

ការប្រគុំតន្ដ្រីនៅប្រាសាទអង្គរវត្ដនេះ  គឺជាការ សម្ដែង មួយ​ក្នុង ​ចំណោម ការ សម្ដែង គួរ​អោយ​ចាប់អារម្មណ៍​ក្រុម​តន្ត្រី MTV EXIT នៅក្នុងប្រទេសកម្ពុជា ដែលចាប់​ផ្តើមនៅ​​ឆ្នេរ​អូ​​ឈើ​​ទាល​ ក្រុង​​ព្រះ​សីហនុ​ នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ហើយ​​បន្ទាប់​មក នៅពហុ​កីឡា​ដ្ឋាន​ក្រុង​​កំពង់​ចាម នៅថ្ងៃ​ទី ២៩ ខែវិច្ឆិកា ។ ការ​ប្រគុំ​ចុង​ក្រោយ​គឺ​នៅពហុ​កីឡា​ដ្ឋាន​ជាតិ នៅ​ភ្នំ​ពេញ នៅ​ថ្ងៃ​ទី ១២ ខែ​ធ្នូ ដើម្បី​អបអរទិវា​ជាតិ​​នៅ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​មនុស្ស​ ដោយ​មាន​លោក ព្រាប សុវត្ថិ​ ចូលរួម​សំដែង​ផង ។

MTV EXIT គីជាកម្មវិធីរបស់មូលនិធី MTV អឺរ៉ុប  ដែល​ជាមូល​និធិ​សប្បុរស​នៅចក្រ​ភព​អង់​គ្លេស  ដើម្បី​បង្កើន​ការ​យល់​ដឹង និង ការ​ទប់​ស្កាត់​ការកេង​ប្រវ័ញ្ច និង ជួញដូរ​មនុស្ស។  យុទ្ធនា​ការ MTV EXIT នៅក្នុង​តំបន់​អាស៊ី​នេះបាន​បង្កើត​ឡើង​ក្រោម​កិច្ច​សហ-ប្រតិបត្ដិ​ការពី​ រដ្ឋាភិបាល​អាមេរិក  តាម​រយៈទី​ភ្នាក់ងារ​សហ​រដ្ឋអាមេ​រិកដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ (USAID)។

ក្រុម​តន្ដ្រី  PLACEBO បាន​និយាយ​ថា “ ពួក​យើងមាន​មោទន​ភាព​​ណាស់​ដែល​​បាន​ចូលរួម​ចំណែក​នៅក្នុង​ការប្រគុំ​ តន្ដ្រីដ៏​មាន​សារៈ​សំខាន់​នេះ។  ហើយ​យើង​សង្ឃឹម​ថាតាម​រយៈ​បទ​ភ្លេង និង ការចូ​ល​រួម​របស់​ពួក​យើង នៅក្នុង​យុទ្ធនា​ការ MTV EXIT  នឹង​ធ្វើឱ្យ​ប្រជា​ជន​រាប់​លាននាក់​យល់ដឹ​ងកាន់​តែ​ច្បាស់​ពីទំរង់​សោក​ នាដកម្ម​នៃ​អំពើជួញ​​ដូរនេះ ​”។

“ បទភ្លេងអាចជា កំលាំង ជំរុញ សំរាប់ការ ផ្លាស់​ប្ដូរ មួយ​ដែល មិន​គួរឱ្យ​ជឿ  ហើយ ការ​ប្រគុំ តន្ដ្រី​នេះ និង ព្រឹត្ដិ​ការណ៍ ផ្សេងៗ ទៀត ដែល  MTV EXIT បាន​រៀបចំ​ឡើងនៅ​កម្ពុជា និង អាស៊ី  នឹង​ជំរុញ ឱ្យ យុវវ័យ  ទាំ​ង អស់ ចៀស ផុត ពី កា រជួញ ដូរ”។​ នេះជា​ប្រសាសន៍​របស់​លោក Simon Goff នាយក​ ចាត់​ចែង យុទ្ធនា​ការ របស់ MTV EXIT។

ក្រុមតន្ត្រី MTV Exit កំពុងសហការ​ជាមួយ​ក្រុម​ពិសេស​ថ្នាក់​ជាតិ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់ ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​មួយ​ចំនួន​ទៀត​ ដើម្បី​រៀបចំ​ដំណើរ​ការ​ប្រ​គុំ​តន្រ្តី​នៅ​កម្ពុជា​។ កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សហការ​ជា​មួយ​ផ្នែក​ទូរគមនាគមន៍​ ជាន់​ខ្ពស់​កម្ពុជា វិទ្យុ និង​ទូរ​ទស្សន៍​បាយ័ន្ត។
ការប្រគុំតន្ដ្រីនឹងរួមបញ្ចូលនូវមាតិករ​ជាច្រើនសំរាប់​កម្មវិធីទូរ​ ទស្សន៍ដែល​រៀបចំផលិត​ដោយ MTV EXIT ដែល​នឹងធ្វើការ​ចាក់ ផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជា និង តាម​ទូរទស្សន៍ MTV អន្ដរជាតិ​ផង​ដែរ។ កម្មវិ​ធីពិសេស​នេះ​នឹងរួម​បញ្ចូល​ទាំងការប្រគុំ​តន្ដ្រី និង ពត៌មាន​ស្ដីពីអំពើ​ជួញដូរ​មនុស្ស។ គ្រប់​កម្មវិធីទូរ​ទស្សន៍​របស់ MTV EXIT ទាំង​អស់បាន​ផលិត​សំរាប់​យុទ្ធនា​ការផ្សព្វ​ផ្សាយនេះ អាច​យកទៅ​ប្រើប្រាស់​បានដោយ​ឥតគិត​ថ្លៃ និង ពុំមាន​កម្មសិទ្ធិ​បញ្ហាទេ​សំរាប់គ្រប់​បណ្ដាញ​ផ្សព្វ​ផ្សាយ និង អង្គការ​ទាំង​អស់។

ដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s