នាយក​រដ្ឋមន្ត្រី​ខ្មែរ​ថ្កោលទោស​ការវាយប្រហារ​ភេរវកម្ម​នៅ​ឥណ្ឌា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​នេះ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ម៉ាន់ ម៉ូហាន់ ស៊ីង ដោយ​បាន​ថ្កោលទោស​ចំពោះ​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង Mumbai ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លូតត្រង់​រាប់​រយ​នាក់​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស។

AFP Photo

អណ្ដាត​ភ្លើង​ឆេះ​ចេញ​ពី​ដំបូល​នៃ​សណ្ឋាគារ Taj ក្នុង​ទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពី​ថ្ងៃ​២៦ វិច្ឆិកា ២០០៨។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើការ​ថ្កោលទោស​ចំពោះ​អំពើ​ ភេរវកម្ម​ដ៏​អមនុស្សធម៌​និង​សាហាវ​ឃោរឃៅ​នោះ។

បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​បរទេស​នានា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​មនុស្ស​ជាង​១០០​នាក់​ហើយ​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការវាយប្រហារ​ពី​ពួក​ភេរវករ ​នៅ​ប្រទេស​ឥណ្ឌា នា​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s