ការស្រាវជ្រាវជុំវិញបញ្ហា​អ្នកញៀនល្បែងស៊ីសង-ភាគទី២

នៅ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច មាន​​កិត្ដិ​យស​បាន​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ ក្នុង​នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​ខេមរភាសា​ ​ដោយ​បាន​នាំ​មក​ជូន​នូវ​ភាគ​ទី​២​ដែល​ជា​ភាគ​បញ្ចប់​ស្ដី​អំពី​ការ​ស្រាវ​ ជ្រាវ​ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។

សំឡេង Conny McLaughlin៖

ប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់មិញនេះ​គឺ​ជា​ប្រសាសន៍​របស់​អ្នក​ស្រី Conny McLaughlin ដែល​ជា​អតីត​អ្នក​ញៀន​ល្បែង​អូស្រ្ដាលី​ម្នាក់​ ដែល​បាន​កែ​ខ្លួន​ងើប​មុខ​ពី​ភក់​ជ្រាំ​នៃ​ការ​ងប់​នឹង​ល្បែង​ម៉ាស៊ីន​ចាក់​ កាក់​ភ្លេច​កូន​ ភ្លេច​ប្ដី​។ ក្រោយ​ពី​កែ​ខ្លួន​ហើយ អ្នក​ស្រី​ Conny McLaughlin បាន​ខិត​ខំ​ជួយ​ដល់​អ្នក​ញៀន​ល្បែង​ដទៃ​ទៀត​កុំ​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​ អបាយភូមិ​ដូច​ជា​រូប​អ្នក​ស្រី​កាល​ពី​ពេល​មុន​។ បាទ! ជំរាប​សួរ លោក លោក​​ស្រី និង​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! នៅ​ក្នុង​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច មាន​​កិត្ដិ​យស​បាន​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ជា​ថ្មី​ម្ដង​ទៀត​នៅ​ ក្នុង​នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​ខេមរ ភាសា​ ​ ដោយ​បាន​នាំ​មក​ជូន​នូវ​ភាគ​ទី​២​ដែល​ជា​ភាគ​បញ្ចប់​ស្ដី​អំពី​ការ​ស្រាវ​ ជ្រាវ​ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។

ចាស! មិត្ដ​អ្នកស្ដាប់ទាំងអស់ជាទីមេត្រី! ល្បែងស៊ី​សង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​បុគ្គល​អ្នក​លេង​​ញៀន​ល្បែង​ភ្លេច​បាយ​ភ្លេច​ទឹក​ និង​កូន​ចៅ ក្រុម​គ្រួសារ​។ ការ​ដែល​ល្បែង​ស៊ីសង​ ដាស់​អារម្មណ៍​អ្នក​លេង​​ខ្លាំង​ជ្រុល​បែប​​នេះ វា​អាច​​នាំ​ឲ្យ​គេ​រត់​ទៅ​រក​ចរិត​លេង​ល្បែង​ស៊ីសង​ដែល​មាន​គ្រោះ​ថ្នាក់ ដូច​អ្វី​ដែល​លោក​​បណ្ឌិត Matthiew Rockloff ពី​សកល​វិទ្យាល័យ​ Central Queensland University នៅ​ប្រទេស​អូស្រ្ដាលី​បាន​ធ្វើ​ការ​ពិសោធន៍​ចំពោះ​អ្នក​ញៀន​ល្បែង​។ មិត្ដ​អ្នក​ស្ដាប់​ប្រាកដ​ជា​មាន​ការ​ងឿង​ឆ្ងល់​ជា​មិន​ខាន​ទេ​ថា​តើ​ ការ​លេង​ល្បែង​ដាស់​អារម្មណ៍​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ទៅ? លោក​បណ្ឌិត Matthiew Rockloff ពន្យល់។

សំឡេង Dr Rockloff៖

ការ​ចាក់លុយ​ កាន់តែច្រើន លេង​កាន់តែយូរ ទោះ​បី​ជា​ដឹង​ថា ខ្លួន​ចាញ់​ក៏​ដោយ​នោះ គឺ​ជា​បាតុភូត​ម្យ៉ាង​ដែល​​អ្នក​ស្រាវ​ជ្រាវ​បាន​ឲ្យ​ឈ្មោះ​ថា ជា​រង្វង់​បញ្ជូន​ទៅ​វិញ​ទៅ​មក​វិជ្ជមាន​។ នេះ​មាន​ន័យ​ថា ​សកម្មភាព​លេង​ល្បែង​ដាស់​អារម្មណ៍​អ្នក​លេង​ ហើយ​នៅ​ពេល​ដែល​អ្នកលេង​ទទួល​នូវ​ចំណង់​បែប​នេះ ពួក​គេ​កាន់​តែ​លេង​ខ្លាំង​ឡើងៗ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ការ​ស្រាវ​ជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សូម្បី​តែ​អ្នក​ដែល​ចេះ​គិត​ដឹង​ខ្លួន​​ថា ល្បែង​នំា​មក​នូវ​ក្ដីអន្ដរាយ​ក៏​ដោយ​​នោះ មាន​ពេល​ខ្លះពួក​គេ​ក៏​អាច​ជក់​ទៅ​នឹង​ការ​​លេង​ល្បែង​ដែរ ដោយ​សារ​ពួក​គេ​មិន​យល់​នូវ​គណិត​វិទ្យា​ខាង​ប្រូបាប៊ីលីតេ​ដែល​គេ​ប្រើ​នៅ​ ក្នុង​កា​រផលិត​ម៉ាស៊ីន​ចាក់​កាក់​។ បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី Conny McLaughlin ដែល​ជា​អតីត​អ្នក​ញៀន​ល្បែង​ម៉ាស៊ីន​ចាក់​កាក់​នោះ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ពី​មុន​មិន​អាច​ងើប​ចេញ​ពី​ម៉ាស៊ីន​បាន​ឡើយ​​។ ដូច្នេះ​សំណួរ​នោះ​គឺ​ថា ហេតុ​អ្វី​បាន​ជា​បុគ្គល​ញៀន​ល្បែង​ដល់​ថ្នាក់​ហ្នឹង? តទៅ​នេះ​គឺ​ជា​ប្រសាសន៍​របស់​អ្នក​ស្រី។

សំឡេង Conny McLaughlin៖

កល្យាណមិត្ដអ្នកស្ដាប់ជាទីមេត្រី! ការគិត​បែបនេះគឺ​ជា​ការ​គិត​មិន​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​អ្នក​ប្រាជ្ញ​គណិត​វិទ្យា​បាន​ឲ្យ​ឈ្មោះការ​គិត​របស់​អ្នក​លេង​ ល្បែង​បែប​នេះ ថា​ជា​ការ​គិត​ខុស​របស់​អ្នក​លេង។ ឱកាស​នៃ​ការ​ដែល​ម៉ាស៊ីន​ចាក់​កាក់​ឲ្យ​អ្នក​លេង​ឈ្នះ​ក្នុង​ដៃ​ណា​មួយ​នោះ ​គឺ​វា​ដូចៗ​គ្នា​គ្រប់​ដៃ​ទាំង​អស់​នៃ​ការ​ចុច​ម៉ាស៊ីន ទោះ​បី​ជា​អ្នក​លេង​ល្បែង​ដាក់​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ។ ការ​លេង​ល្បែង​ម៉ាស៊ីន​ចាក់​កាក់​នេះ​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ទាយ​ទុក​ចំពោះ ​ការ​​បោះ​កាក់​ថា ក្បាល ឬ​ក៏​កន្ទុយ យ៉ាង​ដូច្នេះ​ឯង។ ប្រសិន​បើ​អ្នក​បោះ​កាក់​បាន​ទទួល​ក្បាល​ដប់​ដង​នោះ ការ​គិត​របស់​អ្នក​លេង​ប្រាកដ​ជា​យល់​ឃើញ​ថា ការ​បោះ​កាក់​លើក​ទី​១១​ទំនង​នឹង​ចេញ​កន្ទុយ​ជា​មិន​ខាន​ទេ។ ប៉ុន្ដែ​ការ​គិត​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ កាក់​ដែល​យើង​បោះ​ឡើង​នោះ មិន​ដឹង​ថា យើង​បាន​បោះ​វា​១០​ដង ហើយ​​បាន​​ទទួល​ក្បាល​១០​ដង​នោះ​ទេ។ ដូច្នេះ​ឱកាស​នៃ​ការ​ទទួល​បាន​កន្ទុយ​នៅ​ក្នុង​ការ​បោះ​​កាក់​លើក​ទី​១១​នោះ ​គឺ​៥០% ទល់​នឹង​៥០%។ មាន​ន័យ​ថា សំណាង​ឈ្នះ​នោះ​មាន​តែ​៥០​%​ទេ។ ដូច្នេះ​ដំណើរ​ការ​នេះ គឺ​ជា​ដំណើរ​ការ​ដែល​កើត​ឡើង​ដោយ​ចៃដន្យ​គ្មាន​នរណា​អាចព្យាករ​ទុក​ដឹង​ជា​ មុន​ឡើយ។ ហើយ​ក៏​ដូច​គ្នា​ដែរ​ទៅ​នឹង​ការ​លេង​ល្បែង​ម៉ាស៊ីន​ចាក់​កាក់​ ព្រោះ​ថា ម៉ាស៊ីន​ឈ្នះ ឬ​កូន​ឈ្នះគឺ​ជា​ហេតុការណ៍​កើត​ឡើង​ដោយ​ចៃ​ដន្យ។

បណ្ដា ​អ្នកលេងល្បែងដែលមានបញ្ហាញៀន​នឹង​ល្បែង​​មិនជឿ​ចំពោះ​ការ​វិភាគ​បែប​គណិត​ វិទ្យា​នេះ​ឡើយ តែ​ពួក​គេ​គិត​ថា ខ្លួន​គេ​មាន​ឫទ្ធិ ឬ​សំណាង​ពិសេស​ណា​មួយ​ទៅ​វិញ។ បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី Conny McLaughlin បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​មួយ​នៅ​ពេល​ដែល​អ្នក​ស្រី​បាន​ឈ្នះ​ល្បែង​ខ្លះ អ្នក​ស្រី​បាន​គិត​ថា នោះ​គឺ​បណ្ដា​ល​មក​ពី​អ្នក​ស្រី​ចត​ឡាន​ចំ​កន្លែង​ចត​ដែល​នាំ​មក​នូវ​សំណាង​ ល្អ​ បាន​ជា​វា​ធ្វើ​ឲ្យ​អ្នក​ស្រី​ឈ្នះ។ តើ​មិត្ដ​អ្នក​ស្ដាប់​គិត​យ៉ាង​ដូច​ម្ដេច​ដែរ​ទេ​ចំពោះ​រឿង​នេះ? ប៉ុន្ដែ​អ្នកញៀន​ល្បែង​មិន​ដឹង​ខ្លួន​ឯង​ថា ត្រូវ​ការ​សំណាង​ច្រើន​ប៉ុណ្ណា​នោះ​ទេ ដើម្បី​ឈ្នះ​នោះ! លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ Charles Livingstone ខាង​វិទ្យា​សាស្រ្ដ​សុខ​ភាព​ពី​សកល​វិទ្យា​ល័យ Monash នៅ​ក្នុង​ក្រុង​​មែលប៊ិន ដែល​មិត្ដ​អ្នក​ស្ដាប់​បាន​ជួប​តាម​រលក​ធាតុ​អាកាស​កាល​ពី​សប្ដាហ៍​មុន​នោះ បាន​ពន្យល់​ជុំវិញ​រឿង​នេះ​យ៉ាង​ដូច្នេះ។

សំឡេង Dr Livingstone៖

មិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! សរុបទៅ​ឱកាស​ដែល​អ្នក​លេង​ល្បែង​អាច​ឈ្នះ​ម៉ាស៊ីន​​នោះ​គឺ​ជា​ឱកាស​តិច​តួច​ ស្ដួច​ស្ដើង​បំផុត​ គឺ​មួយ​ក្នុង​ចំណោម​៨០​លាន​ដង​ដែល​ត្រូវ​អង្គុយ​ចុច​ម៉ាស៊ីន។ ដូច្នេះ​ប្រសិន​បើ​លោក​អ្នក​គិត​អំពី​រយៈ​ពេល​ដែល​លោក​អ្នក​ត្រូវ​អង្គុយ​ ចុច​ម៉ាស៊ីន​ មុន​នឹង​អាច​ឈ្នះ​រង្វាន់​ធំ​នោះ​គឺ​ពិត​ជា​យូរ​ណាស់។ ហើយ​នេះ គឺ​ជា​ប្រសាសន៍​ពន្យល់​របស់​លោក​បណ្ឌិត​សាស្រ្ដាចារ្យ Charles Livingstone ខាង​វិទ្យា​សាស្រ្ដ​​សុខ​ភាព​ពី​សកល​វិទ្យាល័យ Monash នៅ​ក្នុង​ក្រុង​​មែលប៊ិន​ដែល​បាន​ពន្យល់​ជុំវិញ​រឿង​នេះ។

សំឡេង Dr Livingstone៖

បើតាមប្រសាសន៍របស់លោក ​បណ្ឌិត​សាស្រ្ដា​ចារ្យ Matthew Rockloff អ្នក​ឯក​ទេស​ខាង​​ចិត្ដ​សាស្រ្ដ​ពី​សកល​វិទ្យា​ល័យ​ Central Queensland University នៃ​ប្រទេស​អូស្រ្ដាលី​ ដែល​លោក​អ្នក បាន​ស្ដាប់​សំឡេង​តាម​រលក​អាកាស​នៃ​វិទ្យុ​អូស្រ្ដាលី​យើង​កាល​ពី​សប្ដាហ៍​ មុន​នេះ បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​ល្បែង​ចាក់​កាក់​នេះ មាន​ទំនោរ​ធ្វើ​ឲ្យ​អ្នក​លេង​ល្បែង​មាន​ការ​ប៉ាន់​ស្មាន​ខុស​ចំពោះ​ចំនួន​ ពេល​ដែល​​គេ​ឈ្នះ ​និង​ចំនួន​ពេល​ដែល​គេ​ចាញ់។

សំឡេង Dr Rockloff៖

បាទ! បញ្ហា​មួយទៀតនោះគឺថា អ្នកលេងល្បែងជាច្រើន​នៅ​ពេល​ចាញ់​ហើយ​នោះ​ មិន​ចង់​ដើរ​ចេញ​ពី​បន​ល្បែង​ឡើយ ព្រោះ​មិន​ចង់​គិត​ថា ខ្លួន​ឯង​ជា​មនុស្ស​អន់​លេង​ចាញ់​ម៉ាស៊ីន​នោះ​ទេ។ ហើយ​មិន​តែ​ប៉ុណ្ណោះ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​គិត​ថា ខ្លួន​អន់​យ៉ាង​ដូច្នេះ​ដែរ​។ ប៉ុន្ដែ​ចំពោះ​អ្នក​ញៀន​ល្បែង​ រឿង​នេះ​មិន​មែន​ជា​បញ្ហា​ប្រាក់​កាក់​ ឬ​ការ​អន់​ខ្សោយ​អ្វី នោះ​ទេ វា​គឺជា​បញ្ហា​ដែល​ត្រូវ​រត់​ចេញ​ពី​ក្រញុំា​អបាយ​មុខ​ ដែល​ជា​បីសាច​កំណាច​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា មាស​ប្រាក់ អស់​កិត្ដិយស និង​បែក​បាក់​ក្រុម​គ្រួសារ ហើយ​ទី​បំផុត​ទៅ​អាច​បាត់​បង់​ការ​ងារ​ក៏​ថា​បាន។ ហើយ​តទៅ​នេះ​គឺ​ជា​ការ​ពន្យល់​របស់​អ្នក​ស្រី Conny McLaughlin អតីត​អ្នក​ញៀន​ល្បែង​ដែល​បាន​ដក​ខ្លួន​ទាន់​មុន​នឹង​ត្រូវ​បែក​បាក់​​ក្រុម​ គ្រួសារ​។

សំឡេង Conny​៖

ឥឡូវនេះ ជាការប្រសើរជាទីបំផុត​ដែល​អ្នកស្រី Conny McLaughlin បាន​ដោះ​ស្រាយ​បញ្ហា​ញៀន​ល្បែង​ខ្លួន​ឯង​បាន ហើយ​អ្នក​ស្រី​និង​ស្វាមី​របស់​ខ្លួន លោក Robert ឥឡូវ​កំពុង​តែ​ខិត​ខំជួយ​ជ្រោម​ជ្រែង​ដល់​អ្នក​ញៀន​ល្បែង​ដទៃ​ទៀត​ឲ្យ​ឈប់​ លេង​ល្បែង​​ដែល​ជា​ទម្លាប់​ដ៏​អាក្រក់​ក្នុង​ជីវិត។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចាញ់​ប្រាក់​អស់​ជាង​៣​សែន​​ដុល្លារ​នោះ អ្នក​ស្រី​បាន​ដឹងខ្លួន​ថា មាន​បញ្ហា ហើយ​ព្យាយាម​រត់​គេច​ចេញ​ពី​ល្បែង​ ហើយ​ក៏​ហ៊ាន​ប្រឈម​មុខ​ចំពោះ​បញ្ហា​ញៀន​ល្បែ​ង​នេះ​ដែរ។ អ្នក​ស្រី​បាន​ផ្ដល់​ជា​ឱវាទ​ដល់​អ្នក​លេង​ល្បែង​ទាំង​អស់​ថា ទោះ​នៅ​ទី​ណា​ក្ដី ​ការ​ឈប់​លេង​ល្បែង​គឺ​ជា​ការ​ប្រសើរ​បំផុត​ក្នុង​ការ​ជួយ​ដល់​ខ្លួន​ឯង៕

បាទ! លោក លោកស្រី និង​មិត្ដ​អ្នកស្ដាប់​ទាំង​អស់​ជាទី​មេត្រី! វិទ្យុ​អូស្រ្ដាលី​សង្ឃឹម​ថា របាយការណ៍​វិទ្យា​សាស្រ្ដ​ដែល​ទើប​ជំរាប​ជូន​អំបាញ់​នេះ មាន​ប្រយោជន៍​ដល់​លោក​អ្នក​ស្ដាប់​ ដើម្បី​ផ្ដល់​ជា​ចំណេះ​ដឹង​ថា គេ​មិន​បង្កើត​បន​ល្បែង​មក​​​ដើម្បី​ខាត​បង់​ប្រាក់​ទុន​គេ​​នោះ​ទេ។ ថៅ​កែ​បន​ល្បែង​ដឹង​ថា អ្នក​លេង​ប្រាកដ​ជា​ជក់ និង​ញៀន​ល្បែង​ ហើយ​ពួក​គេ​​នឹង​បាន​កម្រៃ​ចូល​ហោ​ប៉ៅ​គេ​យ៉ាង​ច្រើន​។ ចុះ​ចំណែក​លោក​អ្នក​ដែល​ញៀន​ល្បែង​​វិញ​ តើ​មាន​អ្វី​ចូល​ហោ​ប៉ៅ​ខ្លួន​ឯង​ដែរ​ទេ? ឬ​មួយ​ក៏​មាន​តែ​ការ​អស់​ប្រាក់​មហន្ដ​រាយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ អាម៉ាស់មុខ​ បែក​បាក់​កូន​ចៅ លែង​លះ​ប្ដី​ប្រពន្ធ​ ឬអស់​កិត្ដិយស​? បាទ! នេះ​គប្បីជា​រឿង​មួយ​ដែល​ត្រូវ​ពិចារណា។ ហើយ​វា​មិន​ទាន់​ហួស​ពេល​នៅ​ឡើយនោះ​ទេ ក្នុង​ការ​ឈប់​លេង​ល្បែង​។​ បាទ​ហើយ​នៅពេល​នេះ ខ្ញុំ​បាទ ឃុន អាឡិច សូម​បញ្ចប់​នាទី​វិទ្យា​សាស្រ្ដ​​ថ្ងៃនេះតែ​ត្រឹម​នេះ​សិន​ ដោយ​​នឹង​វិល​មក​ជួប​មិត្ដ​អ្នក​ស្ដាប់​ម្ដង​ទៀត​នៅ​សប្ដាហ៍​​ក្រោយ។ សូម​អរគុណ​ចំពោះ​ការ​តាម​ដាន​ស្ដាប់។ សូម​ជំរាបលា!

(រៀបចំកម្មវិធីដោយ ឃុន អាឡិច ABC Radio Australia)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s