ការស្រាវជ្រាវជុំវិញបញ្ហា​អ្នកញៀនល្បែងស៊ីសង-ភាគទី១

ល្បែង​ស៊ីសង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ​ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ វា​ហាក់​បី​ដូច​ជា​វប្ប​ធម៌​ទៅ​ហើយ ដោយ​សារ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពល​រដ្ឋ​អូស្រ្ដាលី ដែល​មាន​៨០% នៃ​ពួក​គេ​ធ្លាប់​លេង​ល្បែង​ស៊ី​សង​។ ឧទាហរណ៍​ដូច​ជា​ការ​ចាក់​សេះ​ប្រណាំង​នៅ​ពេល​គេ​រៀប​ចំ​ធ្វើ​ Melbourne Cup, ឬក៏​ការ​ទៅ​លេង​ម៉ាស៊ីន​ចាក់​កាក់​នៅ​កាស៊ីណូ​ជា​ដើម​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច នឹង​ធ្វើ​ការ​ពិនិត្យ​លើ​ការ​ស្រាវ​ជ្រាវ​ថ្មី​ជុំវិញ​បញ្ហា​លេង​ល្បែង​ ស៊ីសង​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​ល្បែង​ស៊ី​សង​ទាក់​ទាញ​មនុស្ស​​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គេ​ញៀន​ទៅ​នឹង​ល្បែង​នោះ?

អំបាញ់មិញនេះគឺជាប្រសាសន៍របស់​លោកបណ្ឌិតសាស្រ្ដាចារ្យ Matthiew Rockloff ពី​សកល​វិទ្យាល័យ​ Central Queensland ។ បាទ! ហើយ​សូម​ជំរាប​សួរ លោក លោក​ស្រី និង​មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! នៅ​ក្នុង​ថ្ងៃ​នេះ នាទី​វិទ្យា​សាស្រ្ដ​នៃ​វិទ្យុ​អូស្រ្ដាលី​​ខេមរ​ភាសា​យើង​បាន​វិល​មក​ជួប​ មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​នឹង​បាន​នាំ​មក​ជូន​នូវ​ប្រធាន​បទ​ថ្មី​មួយ​អំពី​ការ​ស្រាវ​ជ្រាវ​ ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ី​សង​ ព្រម​ទាំង​គ្រោះ​កាច​មហន្ដរាយ​ដែល​នាំ​មក​ជា​មួយ​នឹង​ល្បែង​នេះ។ ចាស! មិត្ដ​អ្នក​ស្ដាប់​ទាំង​អស់​ជា​ទី​មេត្រី! ល្បែង​ស៊ីសង​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​រំភើប​រីករាយ​ ហើយ​ទាក់​អារម្មណ៍​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី​ វា​ហាក់​បី​ដូច​ជា​វប្ប​ធម៌​ទៅ​ហើយ ដោយ​សារ​វា​ជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពល​រដ្ឋ​អូស្រ្ដាលី ដែល​មាន​៨០% នៃ​ពួក​គេ​ធ្លាប់​លេង​ល្បែង​ស៊ី​សង​។ ឧទាហរណ៍​ដូច​ជា​ការ​ចាក់​សេះ​ប្រណាំង​នៅ​ពេល​គេ​រៀប​ចំ​ធ្វើ​ Melbourne Cup, ឬក៏​ការ​ទៅ​លេង​ម៉ាស៊ីន​ចាក់​កាក់​នៅ​កាស៊ីណូ​ជា​ដើម​។ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាទ ឃុន អាឡិច នឹង​ធ្វើ​ការ​ពិនិត្យ​លើ​ការ​ស្រាវ​ជ្រាវ​ថ្មី​ជុំវិញ​បញ្ហា​លេង​ល្បែង​ ស៊ីសង​នេះ ដើម្បី​ឲ្យ​ដឹង​ថា តើ​ហេតុ​អ្វី​បាន​ជា​ល្បែង​ស៊ី​សង​ទាក់​ទាញ​មនុស្ស​​យ៉ាង​ខ្លាំង ដោយ​ធ្វើ​ឲ្យ​គេ​ញៀន​ទៅ​នឹង​ល្បែង​នោះ?

សំឡេង Conny McLaughlin៖

ប្រិយមិត្ដអ្នកស្ដាប់ទាំងអស់ជាទីមេត្រី! អំបាញ់​មិញ​នេះ​គឺ​ជា​ប្រសាសន៍​របស់​អ្នក​ស្រី Conny McLaughlin ដែល​ជា​អតីត​អ្នក​ញៀន​ល្បែង​អូស្រ្ដាលី​ម្នាក់​ ដែល​បាន​កែ​ខ្លួន​ងើប​មុខ​ពី​ភក់​ជ្រាំ​នៃ​គ្រោះ​កំណាច​បណ្ដាល​មក​ពី​ល្បែង​ ស៊ី​សង ដែល​ខ្លួន​ឯង​បាន​នាំ​គ្រោះ​នោះ​ដល់​​ខ្លួន​ឯង។​ អស់​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ ដែល​អ្នក​ស្រី Conny McLaughlin បាន​ចំណាយ​ប្រាក់ខែ​រាល់​​អាទិត្យ​របស់​អ្នក​ស្រី​ទៅ​លើ​ការ​លេង​ល្បែង​ ម៉ាស៊ីន​ចាក់​កាក់​។ នៅ​ថ្ងៃ​មួយ​លោក Robert McLaughlin ស្វាមី​របស់​អ្នក​ស្រី​បាន​ដឹង​ឮ​អំពី​រឿង​នេះ​ នៅ​ពេល​ដែល​លោក​បាន​ប្រទះ​ឃើញ​នូវ​របាយការណ៍​គណនីយ​មួយ​ចំនួន​ពី​ធនាគារ។ ហើយ​នេះ​គឺ​ជា​ប្រសាសន៍​របស់​ប្ដី​អ្នក​ស្រី Conny McLaughlin។

សំឡេង Robert McLaughlin៖

បាទ! កល្យាណមិត្ដជាទីមេត្រី! ការបែកបាក់ក្រុម​គ្រួសារ​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​មាន​ទុក្ខ​ខ្លាំង​ ជា​ពិសេស​នៅ​ពេល​ដែល​បែក​បាក់​គ្នា​ដោយ​សារ​តែ​ល្បែង​ស៊ី​សង​ដែល​ជា​កត្ដា​ ផ្ដាច់​​និស្ស័យ​​ប្រល័យ​​សុភមង្គល​គ្រួសារ​កូន​ចៅ​នោះ។ បើ​តាម​ប្រសាសន៍​របស់​លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ Matthew Rockloff អ្នក​ឯក​ទេស​ខាង​ចិត្ដ​សាស្រ្ដ​ពី​សកល​វិទ្យា​ល័យ​ Central Queensland University នៃ​ប្រទេស​អូស្រ្ដាលី​បាន​ឲ្យ​ដឹង​ថា មិន​ដូច​ជា​ការ​ញៀន​នឹង​សុរា និង​គ្រឿង​ញៀន​ទេ ការ​ញៀន​នឹង​ល្បែង​នេះ​គឺ​មិន​ពាក់​ព័ន្ធ​នឹង​សារ​ធាតុ​ញៀន​គីមី​អ្វី​ទេ​ ប៉ុន្ដែ​គេ​សង្កេត​ឃើញ​ថា​ មនុស្ស​ញៀន​ល្បែង​ហាក់​ដូច​ជា​មាន​បញ្ហា​ធ្ងន់​ធ្ងរ​មែន​ទែន។ ហើយ​បញ្ហា​ល្បែង​ជា​ច្រើន​បណ្ដាល​មក​ពី​ម៉ាស៊ីន​​ចាក់​កាក់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ម៉ាស៊ីន​ប៉ូគី។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក Matthew Rockloff។

សំឡេង Dr Rockloff៖

នៅក្នុង​ប្រទេសអូស្រ្ដាលី​ ម៉ាស៊ីនចាក់កាក់​មាន​ដំបូង​នៅ​ក្នុង​ឆ្នាំ​១៩៥៦។ ការ​សិក្សា​ពន្យល់​​ជុំវិញ​ការ​ញៀន​នឹង​ល្បែង​នេះ បាន​ធ្វើ​ឡើង​ដោយ​លោក BF Skinner ដែល​គេ​បាន​ឲ្យ​ឈ្មោះ​ថា​ជា ​បិតា​អ្នក​ចិត្ដ​សាស្រ្ដ​ខាង​កាយ​វិការ​។ លោក​បាន​អះ​អាង​ថា គ្រប់​សត្វ​​ទាំង​អស់​ដោយ​រួម​ទាំង​មនុស្ស​ផង​នោះ អាច​ទទួល​ការ​ហ្វឺក​ហ្វឺន​ផ្លាស់​ប្ដូរ​ការ​គិត​​បាន​ (conditioning)។ ហើយ​តទៅ​នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត​សាស្រ្ដាចារ្យ Charles Livingstone ខាង​វិទ្យា​សាស្រ្ដ​សុខ​ភាព​ពី​សកល​វិទ្យាល័យ Monash នៅ​ក្នុង​ក្រុង​​មែលប៊ិន។

សំឡេង Dr Charles Livingstone៖

ប្រិយមិត្ដជាទីមេត្រី! ដើម្បីបញ្ជាក់​គោលការណ៍​នៃ​ទ្រឹស្ដី​នេះ ​គេបាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​​សត្វ​ព្រាប​ តាម​រយៈ​ការ​​ផ្ដល់​រង្វាន់​ជា​ចំណី​​លើក​ទឹក​ចិត្ដ​ដល់​សត្វ​ព្រាប​ ហើយ​គេ​អាច​ធ្វើ​ឲ្យ​សត្វ​ព្រាប​​ទាំង​នោះ​ចឹក​យក​ចំណី​បាន​រយៈ​ពេល​យូរ​ អង្វែង។ ហើយ​នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​មនុស្ស​យើង​គឺ​ថា តាម​រយៈ​ការ​ឈ្នះ​លុយ​បន្ដិច​បន្ដួច​ វា​ហាក់​បី​ដូច​ជា​ចំណី​ធ្វើ​ឲ្យ​អ្នក​លេង​ម៉ាស៊ីន​ចាក់​កាក់​នោះ កាន់​តែ​ញៀន ដោយ​​ធ្វើ​ឲ្យ​ពួក​គេ​​​បន្ដ​អង្គុយ​ចុច​ម៉ាស៊ីន​​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មាន​ពេល​ខ្លះ​ភ្លេច​កូន​តូចៗ​ចោល​ក្នុង​ឡាន​ក៏​មាន ដោយ​សារ​តែ​ម្ដាយ ឬ​ឪពុក​​រវល់​តែ​ទៅ​លេង​ល្បែង។

បើតាមទ្រឹស្ដីរបស់លោក​ BF Skinner ដែលជា​អ្នក​ចិត្ដ​សាស្រ្ដ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា គេ​ត្រូវ​ផ្ដល់​រង្វាន់​ឲ្យ​អ្នក​លេង​ឈ្នះ​បន្ដិច​បន្ដួច​ឲ្យ​បាន​ញឹក​ញាប់ ហើយ​គេ​ត្រូវ​តែ​ផ្ដល់​រង្វាន់​នោះ នៅ​ក្នុង​ពេល​វេលា​ដែល​គ្មាន​អ្នក​ណា​អាច​ព្យាករ​បាន។ កត្ដា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ញៀន​ល្បែង​បន្ដ​លេង ព្រោះ​ពួក​គេ​គិត​ថា នឹង​អាច​ឈ្នះ​រង្វាន់​ធំ​ឆាប់ៗ។ ​ហើយ​នេះ​គឺ​ជា​ការ​ពន្យល់​បន្ដ​របស់​លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ Charles Livingstone ពី​សកល​វិទ្យាល័យ Monash៖

សំឡេង Dr Livingstone៖

លោក លោកស្រី នាងកញ្ញា​ទាំងអស់ជាទីមេត្រី! ប្រសិន​បើ​ដូច្នេះ​មែន សំណួរ​ដែល​គេ​ចោទ​សួរ​នោះ​គឺ​ថា តើ​អ្នក​លេង​ល្បែង មាន​លក្ខណៈ​ខុស​ពីអ្នក​មិន​លេង​ល្បែង​យ៉ាង​ដូច​ម្ដេច​ដែរ? លោក​បណ្ឌិត​សាស្រ្ដាចារ្យ​ Matthew Rockloff ពី​សកល​វិទ្យាល័យ Central Queenland នៃ​ប្រទេស​អូស្រ្ដាលី​ផ្ដល់​ការ​ពន្យល់៖

សំឡេង Dr Rockloff៖

ប៉ុន្ដែបញ្ហានោះគឺថា ការ​ដាស់អារម្មណ៍​ខ្លាំង​ជ្រុល​អាច​នាំ​ឲ្យ​ទៅ​រក​ចរិត​លេង​ល្បែង​ស៊ី​សង​ ដែល​មាន​គ្រោះ​ថ្នាក់​ដល់​បុគ្គល​អ្នក​លេង​ខ្លួន​ឯង ដូច​អ្វី​ដែល​លោក​បណ្ឌិត Matthiew Rockloff បាន​ធ្វើ​ការ​ពិសោធន៍​។ មិត្ដ​អ្នក​ស្ដាប់​ប្រាកដ​ជា​មាន​ការ​ងឿង​ឆ្ងល់​ជាមិន​ខាន​ទេ​ថា​តើ​ ការ​លេង​ល្បែង​ដាស់​អារម្មណ៍​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ទៅ? លោក​បណ្ឌិត Matthiew Rockloff ពន្យល់។

សំឡេង Dr Rockloff៖

បាទ! លោក លោកស្រី និង​មិត្ដ​អ្នកស្ដាប់​ទាំង​អស់​ជាទី​មេត្រី! អំបាញ់​មិញ​នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​បណ្ឌិត​សាស្រ្ដា​ចារ្យ​ Matthiew Rockloff ពី​សកល​វិទ្យាល័យ​ Central Queensland នៅ​ក្នុង​ប្រទេស​អូស្រ្ដាលី។ ហើយ​នៅ​ពេល​នេះ​ដោយ​សារ​តែ​ពេល​ម៉ោង​នៃ​នាទី​របស់​យើង​មាន​កំណត់​ខ្ញុំ​បាទ ឃុន អាឡិច សូម​សេ្លស​របាយការណ៍​ អំពី​ការ​ស្រាវ​ជ្រាវ​ជុំវិញ​បញ្ហា​អ្នក​ញៀន​ល្បែង​ស៊ីសង-ភាគ​ទី១ តែ​ត្រឹម​នេះ​សិន។ នៅ​សប្ដាហ៍​ក្រោយខ្​ញុំ​បាទ ឃុន អាឡិច នឹង​នាំ​មក​ជូន​នូវ​ភាគ​ទី​២​ជា​ភាគ​បញ្ចប់។ ដូច្នេះ​សូម​រង់​ចាំ​ស្ដាប់​នាទី​វិទ្យា​សាស្រ្ដ និង​បច្ចេក​វិទ្យា​នៃ​វិទ្យុ​អូស្រ្ដាលី​របស់​យើង​នៅ​សប្ដាហ៍​ក្រោយ​៕ សូមអរគុណ និង​សូមជំរាបលា!

(រៀបចំកម្មវិធីដោយ ឃុន អាឡិច ABC Radio Australia)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s