បុណ្យអុំទូកឆ្នាំ​នេះ​មាន​ទូក​ចូលរួម ៤២៤, គូ​ពិសេស មាន៨៤ ទូក

ព្រះរាជ្យពិធី ​បុណ្យ​អុំទូក អក​អំបុក សំពះ​ព្រះ​ខែ និងលយ​ព្រះទីបឆ្នាំ​នេះ ទូក​ដែល​ចូលរួម​ប្រកួត​ប្រជែង​មាន​ចំនួន ៤២៤ ទូក​ក្នុងនោះ​ទូក​អុំ​បុរស ២៧០ និងទូក​អុំ​នារី ៣ ។ ទូក​ចែវ​បុរស ៤៨ និងទូក​ចែវ​នារី ២ ទូក​ខ្នាត​អន្តរជាតិ​បុរស ៩៨ នារី ៣ ។ កម្លាំ​ង​​​អុំ​បុរស ២១.២៥០ នាក់ និង នារី​ចំនួន ២៨១ នាក់ ។ ការប្រកួតអុំ​ទូក​នេះ មាន​រយៈ​ពេល​បីថ្ងៃ​ ពោល​គឺ​ចាប់​ផ្តើមពី​ព្រឹក​ថ្ងៃ​អង្គារទី​១១ នេះ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ។ លោក​ដែន សីម៉ា ជូន​របាយការណ៍​ពីទីក្រុង​ភ្នំពេញ ៖

អគ្គនាយករង ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា លោកម៉ិ​ល កាដូ បានមាន​ប្រសាសន៍​ឲ្យដឹងថា រៀងរាល់​ឆ្នាំ​ការប្រកួត​ទាល់តែ​ប្រកួត​ទូក​មួយ​ប្រភេទ​ចប់ ទើប​ចូល​មួយ​ប្រភេទ​ទៀត គឺ​ទាល់តែ​ចប់​ទូក​អុំ ទើប​ចូល​ទូក​ចែវ និង​ទូក​អុំ​- ទូក ​ខ្នាត​អន្តរជាតិ ។ ទូក​លឿន​ៗ​​​​ដាច់​គេ​ចំនួន ៨៤ ទូក ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ទូក​ពិសេស សំរាប់ធ្វើ​ការប្រកួតប្រជែង​គ្នា ក្នុងចំណោម​អ្នកខ្លាំង​ដូចគ្នា ។ កាល​​ពី​ឆ្នាំទៅ​ទូក​គូរ​ពិសេស​មាន​តែ ៦០ ទូក ប៉ុណ្ណោះ ។ ទូក​ពិសេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ ១ កាល​ពី​ឆ្នាំ​ទៅ​គឺ​លេខ ១ ទូក​​ឈ្មោះច័ន្ទ សោម​សែន​មង្គល មកពី​ខេត្ត​តាកែវ ឧបត្ថម្ភ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ច័ន្ទ សារុន ​​។ លេខ ២ ទូក​ឈ្មោះ ស្រី ស សុខ​សែន​ជ័យ មក​ពី​តាកែវ​ដែរ ដែល​ឧបត្ថម្ភ​ដោយ​​លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ប្រណាំង​ក្នុង​ថេរវេលា ២៨ នាទី ០១ វិនាទី ៥៩ និង​ទូក​លេខ ៣ ឈ្មោះ អម្ពរ​វ័ន្ត ធីតា​រចនា​មានជ័យ របស់​ខេត្ត​កំពង់ចាម ដែល​ឧបត្ថម្ភ​ដោយ​លោក ជា សុផារ៉ា ប្រណាំង​ក្នុង​ថេរវេលា ២៩ នាទី ១២ វិនាទី ១១ ។ សម្រា​ប់​ឆ្នាំ២០០៨ នេះ ទូក​ពិសេស​ទាំង ៣ នេះ​ក៏​ចូលរួម​ប្រណាំង​ក្នុង​ក្រុម​ទូក​ពិសេស​ដែរ ។ ទូក​គូរ​ពិសេស​ថ្ងៃទី១ និងថ្ងៃ​ទី ២ ប្រកួត ២ ជើង ដោយ​ផ្លាស់ប្ដូរ​ខ្សែទឹក​ទាំង ៣ ថ្ងៃ ។ ឯ​គូរ​មិន​ពិសេស​ថ្ងៃទី១ និង​ទី២ ប្រកួត ២ ជើង ដោយ​ផ្លាស់​ប្ដូរ​​ខ្សែទឹក រីឯ​​​​ថ្ងៃទី ៣ ប្រកួត​តែមួយ​ជើង​ប៉ុណ្ណោះ ដោយ​ចាប់ឆ្នោត​ជ្រើសរើស​ខ្សែទឹក ។ នៅ​​ឆ្នាំ​នេះ​ទី​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡា​អុំទូក​មាន ១០ កន្លែង គឺ​ដី​ទួល​ខាងត្បូង​ដើមគ ( តំបន់ ​ជ្រោយចង្វារ​), សាលាបឋម​សិក្សា​​ជ្រោយចង្វារ​, វត្ត​ពោធិយ៉ារ៉ាម​, វត្ត​ប្រជុំ​សាគរ ដី​ទំនេរ​ខាងត្បូង​ប៉ុស្តិ៍​នគរ​ជ្រោយចង្វារ​, សាលាបឋមសិក្សាសាគូ​រ៉ា តំបន់​ចុង​ជ្រោយចង្វារ​, កំពង់ផែ​ក្រុងភ្នំពេញ​ខាងជើង​ស្ពាន​ជ្រោយចង្វារ​ត្រើយ​ខាងលិច និង​មណ្ឌល​សាលា​បឋមសិក្ស​ដើមគ ។ ចំពោះ​​​ចំណាត់ថ្នាក់ នៃការ​​បែងចែក​តាម​ផែន ។ ទូក​ដែល​ឈ្នះ ៣ ថ្ងៃ​ជាប់ៗ​គ្នា ទទួលបាន​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ ១, ឈ្នះ ២ ថ្ងៃ ជាប់​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ ២ និងឈ្នះ ១ ថ្ងៃ ចាប់​ចំណាត់ថ្នាក់​ក្នុង​ផែន​លេខ ៣ ឯ​ទូក​ដែល​មិន​ឈ្នះ​ជាប់​ក្នុង​ផែន​លេខ ៤ ។ សម្រាប់​ឆ្នាំ​នេះ​ក៏​មាន​ការ​ផ្ដល់​​ចំណាត់​ថ្នាក់​ដល់​ទូក​ដែល​មាន​ សោភ័ណភាព​ល្អ​ដូច​បណ្ដា​ឆ្នាំ​កន្លងមក​ដែរ ។ បើ​តាម​ការ​ឲ្យដឹង​ពី​គណៈកម្មាធិកា​រ​ជាតិ​រៀប​ចំ​បុណ្យជាតិ និង​អន្តរជាតិ​ បានឲ្យ​ដឹង​ថា សម្រា​ប់​ឆ្នាំនេះ ​ប្រទីប​មាន​ចំនួន ២៣ ឯណោះ ​។ ប្រទីប​ទាំង ២៣ នោះ​គឺ ប្រទីប​ព្រះ​បរមរាជរាំង​, ព្រឹទ្ធសភា​, រដ្ឋសភា​, រាជរដ្ឋាភិបាល​, ក្រសួង​យុតិ្តធម៌​, ក្រសួង​ការពារជាតិ​, មហាផ្ទៃ​, កសិកម្ម​, រុក្ខា​ប្រមាញ់ និង​​នេសាទ​, ឧស្សាហកម្ម​រ៉ែ និង ថាមពល​, ធនធានទឹក និង​ឧតនិយម ​, បរិស្ថាន​, ពាណិជ្ជកម្ម​, សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, ធនាគារ​​​ជាតិ​នៃ​កម្ពុជា​, ទេសចរណ៍​, សាធារណៈការ និង​ដឹកជញ្ជូន​, ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, វប្បធម៌ និង​វិចិត្រសិល្បៈ ។ អប់រំ​យុវជន និង​កីឡា រៀបចំ​ដែនដី​នគរូបណីយកម្ម និង​សំណង់ អជ្ញាធរ​អប្សរា​, CMAC និង​រាជធានី​ភ្នំពេញ ៕

( របាយការណ៍​ដោយ​ដែន សីម៉ា )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s