ក្រុងព្រះសីហនុបានទទួលភ្ញៀវទេសចរច្រើនគួរសមនៅក្នុងពេលបុណ្យអុំទូក

ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឈប់សម្រាក់ដែលទើបបញ្ចប់ទៅម្សិលមិញនេះ ទោះបីនៅទីក្រុងភ្នំពេញ
បានប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលពលរដ្ឋកម្ពុជាពីខេត្តនានា
មកចូលរួមកំសាន្តសប្បាយយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្ដីក៏នៅទីក្រុងទេសចរណ៍មាត់សមុទ្រក្រុងព្រះ
សីហនុ មានភ្ញៀវទេសចរយ៉ាងច្រើនកុះករផងដែរ។ តែចំនួននោះមិនមានច្រើនលើសលប់ដូចបុណ្យ
ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ កន្លងទៅទេ។ លោកដែន សីម៉ា ជូនរបាយការណ៍ពីទីក្រុងភ្នំពេញ ៖

លោកឡាយ ថេង និងអ្នកស្រីវិចិត្រ ជាមួយកូនប្រុសស្រីចំនួនពីរនាក់មានលំនៅដ្ឋាននៅទីក្រុងភ្នំពេញ
ហើយដែលបានចាកចេញពីភ្នំពេញ ទៅលំហែរកាយនៅក្រុងព្រះសីហនុ ចំនួនពីរថ្ងៃនៅក្នុងថ្ងៃបុណ្យអុំ
ទូកថ្ងៃទី១ និងថ្ងៃទី២ មានប្រសាសន៍ថា ដោយសារតែបរិស្ថានអួរអាប់ ការធ្វើចរាចរណ៍មានការចង្អៀត
រូបលោកមិនបាន នៅចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូកឡើយនៅឆ្នាំនេះ ដោយ លោកបាននាំ
គ្រួសារមកកម្សាន្តសប្បាយ នៅក្រុងព្រះសីហនុ តាមមាត់សមុទ្រ និងនៅតាមឆ្នេរមួយចំនួនទៀត ដើម្បី
ស្រូបយកខ្យល់អាកាសល្អ ។

សំឡេងលោកឡាយ ថេង

យ៉ាងណាក៏ដោយតាមការគូសបញ្ជាក់ របស់អ្នកលក់ដូរនៅឆ្នេរអូឈើទាលបានឲ្យដឹងថា តាមពិនិត្យ
ភ្ញៀវទេសចរមានចំនួនច្រើនគួរសមនៅថ្ងៃបុណ្យអុំទូក ប៉ុន្តែចំនួននេះ មិនដូចកាលពីបុណ្យចូលឆ្នាំចិន
យួន ខ្មែរនោះទេ ។ អ្នកលក់ដូរផ្សេងទៀតនៅរមណីយដ្ឋានក្បាលឆាយ ក៏បានឲ្យដឹងដែរថា ភ្ញៀវដែល
បានចូលមកទស្សនានៅរមណីយដ្ឋានក្បាលឆាយគឺ មានចំនួនលើសពីថ្ងៃអាទិត្យធម្មតាបន្តិច។ រីឯការ
លក់ដូរម្ហូបចំណីវិញក៏មិនសូវដាច់បានច្រើនដែរ ព្រោះភ្ញៀវគាត់ទិញមកពីខាងក្រៅ គឺដាច់តែតូបអង្គុយ
លេងប៉ុណ្ណោះ ។

ភ្ញៀវទេសចរមួយគ្រួសារផ្សេងទៀតដែលបានចាកចេញ ពីក្រុងភ្នំពេញ ទៅកម្សាន្តសប្បាយនៅក្រុង
ព្រះសីហនុមានប្រសាសន៍ថា ឲ្យតែដល់ពេលបុណ្យអុំទូកម្ដងៗ ក្រុមគ្រួសាររបស់គាត់តែងមកសម្រាក
នៅក្រុងព្រះសីហនុ ក្នុងគោលបំណងស្រូបយកខ្យល់អាកាសមាត់សមុទ្រ ប្រសិនបើមិនមកក្រុងព្រះ
សីហនុទេ ក៏ពួកគាត់ចេញទៅសម្រាកនៅខេត្តផ្សេងៗ ដូចជា ទៅស្រុកកំណើតជាដើម ព្រោះនៅក្នុងទី
ក្រុងភ្នំពេញមានមនុស្សទៅលេងបុណ្យអុំទូកច្រើនពិបាកធ្វើចរាចរណ៍ និងអួរអាប់បរិស្ថានទៀតផង ។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ក្រុងព្រះសីហនុ មិនអាចទាក់ទងសុំការបំភ្លឺអំពីចំនួនភ្ញៀវ
ចូលមកក្រុងព្រះសីហនុ នាឱកាសបុណ្យអុំទូកនេះបានទេ​តែមន្ត្រីមន្ទីរទេសចរណ៍ក្រុងព្រះសីហនុមួយ
រូបមាន​ប្រសាសន៍ដោយស្នើមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានចូលមកទស្សនា
នៅក្រុងព្រះសីហនុចំថ្ងៃបុណ្យអុំទូកមានចំនួនច្រើនគួរសម៕

(របាយការណ៍ដោយ ដែន សីម៉ា ABC Radio Australia )

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s