ការធ្វើរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងនៅបរមរាជវាំង

ក្នុងព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងទូទាំងប្រទេសសម្រាប់ឆ្នាំឆ្នូវឯកស័កពុទ្ធសករាជ ២៥៥៣
ឆ្នាំក្រោយតាមការសន្មត់យកទៀន ២៤ ដើមដើម្បីជាតំណាងឲ្យ ២៤ខេត្ត-ក្រុង បាន បង្ហាញថា
នៅដើមឆ្នាំ – កណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យមរីឯចុងឆ្នាំវិញមានភ្លៀងធ្លាក់ច្រើន។ លទ្ធផលនៃការ
ផ្សងនេះ បានធ្វើឲ្យប្រជាកសិករមានការសប្បាយរីករាយ។ លោកដែន សីម៉ា ជូនរបាយការណ៍ពី
ទីក្រុងភ្នំពេញ ៖

ព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងនេះត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងព្រះបរមរាជវាំង កាលពី
រាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ គឺត្រូវ និងថ្ងៃទី ១២
ខែវិច្ឆិកា ឆ្នាំ២០០៨ វេលាម៉ោង ១២អាធ្រាត្រ ត្រូវនឹងថ្ងៃពេញបូណ៌មី ខែកក្ដិក ក្រោមព្រះរាជាធិបតី
ភាពដ៏ខ្ពង់ខ្ពស់ ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រព្រះរាជាណាចក្រ
កម្ពុជា។

ការប្រារព្ធព្រះរាជពិធីអកអំបុក សំពះព្រះខែ​ត្រូវបានព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ធ្វើឡើងរៀងរាល់
ឆ្នាំរហូត​មកដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីព្រះករុណាព្រះមហាក្សយាងថ្វាយគ្រឿងសក្ការៈបូជា ដល់
ព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិមួយម៉ឺនលោកធាតុ ក្នុងព្រះរាជពិធីបុណ្យនេះរួចមក ការបួងសួងចង់
ដឹងអំពីដំណើរទឹកភ្លៀង ដែលនឹងហូរធ្លាក់ចុះលើប្រថពីនៃព្រះរាជាណាចក្រកម្ពុជា ទាំង២៤ ខេត្ត-ក្រុង
ក្នុងឆ្នាំឆ្នូវឯកស័ក ពុទ្ធសករាជ ២៥៥៣ (ឆ្នាំក្រោយ) ក៏បានចាប់ផ្ដើម។

ក្នុងកិច្ចដំណើរការសម្រក់ទៀនផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខនេះ មន្រ្តីធម្មការ និងសាសនា
ព្រះបរមរាជវាំង បានធ្វើការទស្សន៍ទាយដោយកំណត់យកទៀន២៤ដើម ជាតំណាងឲ្យ២៤ខេត្តក្រុង
ដោយចាប់សម្រក់ពីក្បាលនាគ ទៅកន្ទុយនាគ តាមលំដាប់លំដោយ ក្នុងនោះទៀនទី១ តំណាងឲ្យទឹក
ភ្លៀងនៅខេត្តកណ្ដាល ទៀនទី២ តំណាងទឹកភ្លៀងឲ្យខេត្តកំពត ទៀនទី៣ តំណាងឲ្យទឹកភ្លៀងខេត្ត
កំពង់ចាម ដែលទៀនទី២៣ តំណាងឲ្យទឹកភ្លៀងក្រុងព្រះសីហនុ និងទៀនទី២៤ តំណាងឲ្យខេត្តឧត្ដរ
មានជ័យ ។

ជាលទ្ធផលក្នុងព្រះរាជពិធីសម្រក់ទៀនផ្សងទឹកភ្លៀងទាំង២៤ ខេត្ត-ក្រុង សម្រាប់ ឆ្នាំឆ្នូវឯកស័ក
ពុទ្ធសករាជ ២៥៥៣ ឆ្នាំក្រោយនេះ ដោយសន្មត់យកទៀន ២៤ ដើមតំណាងឲ្យ ២៤ ខេត្ត-ក្រុង
បានបង្ហាញថា នៅដើមឆ្នាំ – កណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន។
សម្រាប់ស្រ្តីវ័យចំណាស់ឈ្មោះជុំ សុបិន ប្រជាកសិករប្រកបរបរធ្វើស្រែចម្ការរស់នៅខេត្តកំពត
បានសម្តែងការរីករាយចំពោះលទ្ធផល ដែលបានមកពីការសម្រក់ទៀនផ្សងទឹកភ្លៀងនៅឆ្នាំក្រោយ
នេះ មានភ្លៀងមធ្យមនៅដើមឆ្នាំកណ្តាលឆ្នាំ និងមានភ្លៀងច្រើននៅចុងឆ្នាំថាជាព័ត៌មានដ៏រីករាយ
សម្រាប់ពួកគាត់ជាកសិករប្រកបរបរធ្វើស្រែចម្ការអាស្រ័យទៅលើទឹកភ្លៀងពីធម្មជាតិនេះ ។

សំឡេងស្រ្តីវ័យចំណាស់ឈ្មោះជុំ សុបិន

ដោយឡែកសម្រាប់បុរស់វ័យចំណាស់ម្នាក់ផ្សេងទៀត ជាប្រជាកសិកររស់នៅស្រុកឈូក ខេត្តកំពត
ផងដែរមានប្រសាសន៍យ៉ាងដូច្នេះថា៖

សំឡេងពលរដ្ឋស្រុកឈូក

(របាយការណ៍ដោយដែន សីម៉ា ABC Radio Australia)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s