អាជីវករ​ខ្មែរ​នៅ​ផ្សារ​លុងកឿ​របស់​ថៃ​សម្រុក​ចូល​មក​ទឹក​ដី​ខ្មែរ​វិញ

2008-10-15

នៅ ​ឯ​ព្រំដែន​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​អាជីវករ​ខ្មែរ​លក់​ដូរ​នៅ​ផ្សារ​ លុងកឿ​ថៃ​បាន​សម្រុក​ចូល​មក​ទឹក​ដី​ខ្មែរ​វិញ បន្ទាប់​ពី​ភាគី​ថៃ​បាន​បង្កើន​កម្លាំង​ទ័ព​ប្រដាប់​ដោយ​អាវុធ​ដាក់​តាម​ ព្រំដែន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នា​រសៀល​ថ្ងៃ​ពុធ​នេះ។

ការបង្កើន​កម្លាំង​ទ័ព​របស់​ភាគី​ថៃ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ ការផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ខ្មែរ​និង​កងទ័ព​ ឈ្លានពាន​ថៃ​នៅ​ឯ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៥ ខែ​តុលា ឆ្នាំ​២០០៨​នេះ។

ក្រុម​អាជីវករ​ខ្មែរ​ទាំង​នោះ​បាន​ថ្លែង​ថា ពួក​គេ​មាន​ការព្រួយ​បារម្ភ​ចំពោះ​វត្តមាន​កងទ័ព​ថៃ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់​ដែល​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ផ្សារ​លុងកឿ​ថៃ​និង​នៅ​តាម​ព្រំដែន ៖ «រត់​ចេញ​មក​ជា​បន្ត​បន្ទាប់ ខ្មែរ​យើង​ចេញ​ពី​ផ្សារ​ថៃ​មក​អស់​ហើយ ច្រើន​តែម្ដង ហើយ​កម្លាំង​កង​ឈុត​ខ្មៅ​ហ្នឹង​ប្រដាប់​ដោយ​អាវុធ​ទំនើបៗ​យ៉ាង​ច្រើន ហើយ​ដេញ​ខ្មែរ​ខ្លះ​ចេញ…»

លោក សំ ជិត ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ​ទទួល​បន្ទុក​ការងារ​ព្រំដែន​បាន​ថ្លែង​ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្លាំង​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ដាក់​ការពារ​នៅ​តាម​ព្រំដែន​ខណៈ ​ដែល​ភាគី​ថៃ​បាន​បង្កើន​កម្លាំង​ដាក់​នៅ​តាម​ក្រវ៉ាត់​ព្រំដែន។

លោក សំ ជិត បាន​ឲ្យ​ដឹង​ថា ៖ «ពី​ព្រឹក​មក​អត់​មាន​អី​ទេ ប៉ុន្តែ​ថ្ងៃ​បន្តិច​ឃើញ​មាន​កម្លាំង​វា​បង្ហាញ​ខ្លះ​នៅ​ទល់​មុខ​សាលា​ខ្មែរ ​ហ្នឹង​ណា៎ ប្រហាក់​ប្រហែល​ជា​ក្រោម​១០០ ប្រហែល​ម៉ោង​១០​-​១១​ព្រឹក​មិញ»

តាម​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​ព្រំដែន​ក៏​បាន​ ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្លះ​ក៏​បាន​ធ្វើ​ដំណើរ​ចាកចេញ​ជា​បណ្ដើរៗ​ហើយ ចំណែក​ឯ​ប្រជាពលរដ្ឋ​មួយចំនួន​ធំ​ទៀត​បាន​ត្រៀម​អីវ៉ាន់​រួចរាល់​ហើយ​ដើម្បី ​ធ្វើ​ដំណើរ​ចាក​ចេញ។

តាម​ប្រភព​ពី​មន្ត្រី​ធ្វើការ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ក៏​បាន​ ឲ្យ​ដឹង​ដែរ​ថា ខាង​សមត្ថកិច្ច​ខ្មែរ​បាន​ផ្អាក​ក្នុង​ការផ្ដល់​ទិដ្ឋាការ​ដល់​ទេសចរ​បរទេស​ ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​ការព្រួយ​បារម្ភ​ពី​ បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​ថៃ ៖ «ខាង​បរទេស​ក៏​គេ​មិន​វ៉ៃ Passport ឲ្យ​ដែរ នៅ​កក​ពេញ​តែ​ហ្នឹង គេ​អត់​វ៉ៃ​ឲ្យ​ទេ ព្រោះ​អី​ខាង​បរទេស​ចូល​ទៅ​ថៃ​វិញ​គេ​អត់​វ៉ៃ​ឲ្យ​ទេ»

ចំណែក​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​ប្រដាប់​ដោយ​អាវុធ​ក៏​ត្រូវ​បាន​ដាក់​ ការពារ​នៅ​តាម​ព្រំដែន​យ៉ាង​ប្រុង​ប្រយ័ត្ន​ដែរ​ដើម្បី​ទប់​ទល់​ទៅ​នឹង​ភាគី ​ថៃ​ដែល​បាន​ដាក់​កម្លាំង​ពង្រាយ​បន្ថែម​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​របស់​ ខ្លួន។

ប្រភព​ព័ត៌មាន​ពី​កង​កម្លាំង​រដ្ឋាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ ភាគី​ថៃ​ក៏​បាន​បើក​យន្តហោះ​ឆ្វែល​ជា​ច្រើន​សា​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ។ ទោះ​ជា​យ៉ាង​ណា​សភាពការណ៍​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ព្រំដែន​ភាគ​ពាយ័ព្យ​ កំពុង​វិវឌ្ឍន៍​ទៅ​រក​សភាពការណ៍​តឹងតែង​ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៃ​ ប្រទេស​ទាំង​ពីរ​បាន​ត្រៀម​បើក​ការប្រយុទ្ធ​រៀងៗ​ខ្លួន។

តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ពី​ទឹក​ដី​ថៃ​បាន​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​ត្រៀម​អាវុធ​ធន់​ធំ​ជា​ច្រើន​តម្រង់​ទិស​ទៅ​ទិសដៅ​សំខាន់ៗ​របស់ ​កងទ័ព​កម្ពុជា​នៅ​តាម​ព្រំដែន​តាំង​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s