សេចក្ដី​រាយការណ៍៖ ​ខ្មែរ​ស្លាប់​២​នាក់ របួស​២​នាក់, ថៃ​របួស​៦​នាក

2008-10-15

សេចក្តី ​រាយការណ៍​ផ្លូវការ​អំពី​ការស្លាប់​និង​របួស​ទាំង​ខាង​ខ្មែរ​និង​ថៃ នៅ​ក្នុង​ការផ្ទុះ​អាវុធ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ នា​រសៀល​ថ្ងៃ​១៥ តុលា​នេះ បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​២​នាក់​បាន​ស្លាប់​និង​២​នាក់​រង​របួស។ ខាង​ភាគី​ថៃ​បាន​ជូន​ដំណឹង​ថា ថៃ​មាន​ទាហាន​របួស​ចំនួន​៦​នាក់។

AFP Photo/Tang Chhin Sothy

ទាហាន ​ខ្មែរ​ឈរ​ឃ្លាំ​មើល​ទាហាន​ថៃ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន (រូប​ខាង​ក្រោម) នៅ​ឯ​វត្ត​កែវ​សិក្ខា​គិរី​ស្វៈរៈ ក្បែរ​ប្រាសាទ​ព្រះវិហារ នា​ថ្ងៃ​ទី​១៥ តុលា ២០០៨។

មាន​សេចក្តី​រាយការណ៍​ផ្ទុយ​គ្នា​ទាក់ទង​នឹង​ហេតុការណ៍​ខ្លះ ស្រប​ពេល​ដែល​មាន​ការប្រយុទ្ធ​គ្នា​នោះ។

សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង អា.អេហ្វ.ប៉េ. បាន​រាយការណ៍​ថា នៅ​គ្រា​ដែល​មាន​ការប្រយុទ្ធ​គ្នា​នៅ​ឯ​តំបន់​ព្រលាន​ឥន្ទ្រី ទាហាន​ខ្មែរ​ចំនួន​១០​នាក់ ដែល​បាន​ស្ថិត​ក្នុង​វត្ត​ខ្មែរ​កែវ​សិក្ខា​គិរីស្វរៈ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​គេ​រាយការណ៍​ថា បាន​ប្រគល់​ខ្លួន​ចុះចាញ់​ចំពោះ​ទាហាន​ថៃ។

ទាហាន​ខ្មែរ​ទាំង​១០ គឺ​ជា​ទាហាន​ដែល​គេ​ដាក់​ប្រចាំការ​ជាមួយ​នឹង​ទាហាន​ថៃ​ចំនួន​១០​នាក់​ ដូចគ្នា​ដែរ នៅ​ក្នុង​ទឹក​ដី​វត្ត​កែវ​សិក្ខា​គិរីស្វារៈ ដែល​គេ​ចាត់​ទុក​ជា​តំបន់​ស។

សេចក្តី​រាយការណ៍​នោះ​បាន​ទទួល​សេចក្តី​បដិសេធ​ពី​មន្ត្រី​នាយ​ទាហាន​ខ្មែរ​តាម​ទល់​ដែន។

លោក​វរសេនីយ៍​ទោ តូច រ៉ា ដែល​ប្រចាំការ​នៅ​ច្រក​ជាំសាង៉ាំ ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​បដិសេធ​ចំពោះ​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ ទាំង​នោះ យ៉ាង​ដូច្នេះ ៖ «អត់​មាន​ទេ។ គឺ​យើង​ទេ​ដែល​ជា​អ្នក​ចាប់​ពួក​វា។ គ្មាន​គេ​ចាប់​យើង​ទេ។ យើង​ចាប់​កម្លាំង​វា​[ថៃ] ១០​នាក់ ដក​ទាំង​កាំភ្លើង​ទៀត ក្នុង​នោះ​មាន​មេបញ្ជាការ​រង ២៣ ទាហាន​ឈុត​ខ្មៅ​ម្នាក់​ដែរ»

ម៉ាយ៉ារិទ្ធិ ៖ ក៏​ប៉ុន្តែ​មាន​សេចក្ដី​រាយការណ៍​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្សេងៗ​បាន​អះអាង ​ថា ទាហាន​ទាំង​១០ ដែល​បាន​ប្រគល់​ខ្លួន​គឺ​ជា​ទាហាន​ខ្មែរ។

តូច រ៉ា ៖ បាទ! អត់​ទេ។ បង​ប្អូន​យើង​នៅ​ព្រះវិហារ​បា្រប់​មក​អ៊ីចឹង។ មាន​តែ​យើង​ជា​អ្នក​ចាប់។ ឥឡូវ​ពួក​វា​មក​សុំ​យើង​ផង​ក៏​មិន​ដឹង។

ម៉ាយ៉ារិទ្ធិ៖ លោក​វរសេនីយ៍ នៅ​ពេល​ដែល​មាន​ការប៉ះទង្គិច​គ្នា តើ​ទាហាន​ថៃ​ដែល​ស្ថិត​នៅ​មុខ​ខ្សែ​ត្រៀម​ជួរ​មុខ​ទល់​មុខ​នឹង​ទាហាន​ខ្មែរ នៅ​កន្លែង​ដែល​លោក​គ្រប់គ្រង​មាន​លក្ខណៈ​យ៉ាង​ម៉េច​ដែរ​ទៅ?

តូច រ៉ា ៖ កម្លាំង​របស់​យើង​ត្រៀម​តាម​ផែនការ​រួច​រាល់​អស់​ហើយ អត់​មាន​បញ្ហា​អី​ទេ។ ប៉ុន្តែ​ខាង​ភាគី​ថៃ​ហ្នឹង ឥឡូវ​នេះ យើង​ឃើញ​ផ្ទាល់​ភ្នែក គឺ​គេ​នៅ​ក្នុង​ទឹក​ដី​របស់​គេ​ទេ គឺ​នៅ​ខាង​ថ្នល់​កៅស៊ូ​របស់​គេ​ម្ខាង​នៅ​ជិត​ផ្សារ គឺ​វា​មាន​[រថពាស​ដែល]​របស់​វា​ចល័ត​ចុះ​ចល័ត​ឡើង ដឹក​កម្លាំង​ខ្លះ​ទៅ​មកៗ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s