នាយក​រដ្ឋមន្ត្រី​ថៃ​លុប​ចោល​ទស្សនកិច្ច​មក​កាន់​កម្ពុជា

មន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ បាន​ជូន​ដំណឹង​ថា នាយក​រដ្ឋមន្ត្រី​ថៃ លោក Somchai Wongsawat (ស៊ុមឆៃ វង់សាវ៉ាត់) នឹង​មិន​បាន​មក​កម្ពុជា​ដើម្បី​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០០៨ តាម​ការគ្រោង​នោះ​ទេ។

AFP Photo

លោក ស៊ុមឆៃ វង់សាវ៉ាត់ (កណ្ដាល)។

មន្ត្រី​ខ្មែរ​បាន​បញ្ជាក់​ថា ថៃ​នឹង​បញ្ជូន​ឧបនាយក​រដ្ឋមន្ត្រី​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ មក​កម្ពុជា​ដើម្បី​ធ្វើការ​ចរចា​បញ្ហា​ជម្លោះ​ព្រំប្រទល់​ជំនួស​នោះ​វិញ។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ឧបនាយក​រដ្ឋមន្ត្រី​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ គ្រោង​នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ​ទី​១២ តុលា ខាង​មុខ​នេះ។

ការលុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ថៃ មិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បណ្តាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ខ្មែរ​បាន​សង្ស័យ​ថា ទំនង​ដោយសារ​តែ​មក​ពី​ស្ថានការណ៍​កំពុង​តែ​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ​នា​ បច្ចុប្បន្ន៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s