ហេតុ​អ្វី​ចាំ​បាច់​មាន​កូន​កំដរ​ប្រុស​-ស្រី​ នៅ​ក្នុង​ថ្ងៃ​រៀប​ការ?

នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​ ក្រៅ​ពី​ម្ចាស់​ស្វាមី​ខ្លួន​កូន​កំលោះ​ក្រមុំ​ហើយ​នោះ ​គឺ​ត្រូវ​មាន​អ្នក​កំដរ​ប្រុស​-ស្រី​សម្រាប់​ថ្ងៃ​ដែល​ពិសេស​នេះ​ ដោយ​ពុំ​អាច​ខ្វះ​បាន​ឡើយ។

គ្រប់​បណ្ដា​ប្រទេស​លើ​ពិភពលោក​ ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​ គេ​តែង​ឲ្យ​មាន​អ្នក​កំដរ​ប្រុស​-ស្រី​ចូល​រួម​ក្នុង​ពិធី​ជា​ដរាប។ មាន​ប្រទេស​តិច​តួច​បំផុត​ដែល​មិន​ប្រកាន់​យក​ទំនៀម​ទម្លាប់​បែប​នោះ។

នេះ​គឺ​ជា​ប្រវត្តិ​ទាក់ទង​នឹង​អ្នក​កំដរ​ប្រុស​-ស្រី​ដែល​មាន​រយៈ​កាល​ដ៏​យូរ​លង់​ណាស់​មក​ហើយ។

ប្រវត្តិ​អ្នក​កំដរ​កូន​ក្រមុំ

ទំនៀម​ទម្លាប់​នៃ​ការ​មាន​អ្នក​ចូល​កំដរ​កូន​ក្រមុំ​ បាន​ចាប់​ផ្ដើម​មក​ពី​ជនជាតិ​អ៊ែងហ្គូល-ឆេកសន​ ដែល​ជា​បុព្វបុរស​របស់​ជនជាតិ​អង់គ្លេស។ សម័យកាល​នោះ​ច្បាប់​មិន​ទាន់​តឹង​រ៉ឹង​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​អាក្រក់​ជា​ ច្រើន​ក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍។ កូន​ក្រមុំ​ខ្លះ​ត្រូវ​បាន​វាយ​ប្រហារ​ពី​ភាគី​បុរស​ដែល​ធ្លាប់​លួច​ស្រឡាញ់ ​ ឬ​ធ្លាប់​ជា​គូ​ស្នេហ៍។ ដោយសារ​ហេតុ​ការណ៍​ទាំង​នេះ​បាន​កើត​មាន​ជា​ញឹកញាប់​ក្រោយ​មក​គេ​បាន​ ជ្រើសរើស​ស្ត្រី​ដែល​ជា​មិត្ត​ភក្តិ​មក​ចូល​រួម​កំដរ​ក្នុង​ថ្ងៃ​ អាពាហ៍ពិពាហ៍​របស់​ខ្លួន​ដែរ។ ការ​ធ្វើ​ដូច្នេះ​ប្រការ​សំខាន់​ជួយ​ការពារ​កូន​ក្រមុំ ​និង​ម្យ៉ាង​ទៀត​ជួយ​បន្លំ​ភ្នែក​បណ្ដា​ក្រុម​សត្រូវ​ឲ្យ​មាន​ការ​អល់អែក​ ក្នុង​ការ​វាយ​ប្រហារ​ដោយសារ​ថ្ងៃ​នោះ​គេ​បាន​តែង​សំលៀក​បំពាក់​ និង​ធ្វើ​មុខមាត់​ស្រដៀង​គ្នា។ ចាប់​ពី​ពេល​នោះ​មក​ ការ​វាយ​ប្រហារ​បាន​ថយ​ចុះ​ ហើយ​មនុស្ស​ជំនាន់​ក្រោយៗ​មក​បាន​អនុវត្ត​តាម​ជា​រៀង​រហូត​មក។

នៅ​មាន​ហេតុ​ផល​មួយ​ទៀត​ដែល​គេ​ជឿ​ថា​ ជា​ប្រវត្តិ​នៃ​ការ​ចាប់​ផ្ដើម​ឲ្យ​មាន​អ្នក​កំដរ​ប្រុស​-ស្រី ​​ដែរ​នោះ​គឺ​ក្នុង​សម័យ​រ៉ូម៉ាំង​បុរាណ​ គេ​បាន​ចេញ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ថា​ ការ​រៀប​អាពាហ៍ពិពាហ៍​ត្រូវ​ធ្វើ​ចំពោះ​មុខ​សាក្សី​ចាប់​ពី​១០​នាក់​ឡើង​ទៅ។ ហេតុ​ដូច្នេះ​ដើម្បី​ឲ្យ​មាន​សាក្សី​ជាក់លាក់​ គេ​បាន​រក​អ្នក​កំដរ​ប្រុស-ស្រី​មួយ​ក្រុម​ឲ្យ​មក​ធ្វើ​ជា​សាក្សី​ឲ្យ​ពួក​ គេ។

ប្រវត្តិ​អ្នក​កំដរ​ប្រុស

សម្រាប់​អ្នក​កំដរ​ប្រុស​វិញ​តាម​ប្រវត្តិ​គ្មាន​តួនាទី​អ្វី​ដែល​គួរ​ ឲ្យ​កត់​សម្គាល់​ខ្លាំង​ទេ។ កាល​ពី​សម័យ​ដើម​ មូល​ហេតុ​ជ្រើសរើស​អ្នក​កំដរ​ប្រុស​ គឺ​ដោយសារ​ត្រូវ​ជួយ​ការពារ​កូន​កំលោះ​ដែល​អាច​កើត​ចេញ​ពី​ការ​ដណ្ដើម​កូន​ ក្រមុំ​ ហើយ​មាន​ការ​វាយ​ប្រហារ​កើត​ឡើង។ នៅ​ឯ​ប្រទេស​ស៊ុយអែត​សម័យ​បុរាណ​គេ​និយម​រៀបចំ​អាពាហ៍ពិពាហ៍​នៅ​ពេល​យប់។ អ្នក​កំដរ​ប្រុស​ត្រូវ​គេ​រៀបចំ​ឲ្យ​មាន​តួនាទី​ជា​អ្នក​អុជ​ភ្លើង​កំដរ​ កម្ម​វិធី​ និង​ការពារ​ស្រូវ​ផ្សេងៗ​ដែល​មាន​បំណង​មក​វាយ​ប្រហារ​ដណ្ដើម​កូន​ក្រមុំ​ និង​កូន​កំលោះ។

ចំនួន​អ្នក​កំដរ​កូន​កំលោះ-កូន​ក្រមុំ

មួយ​ផ្នែក​ធំ​គេ​ជ្រើសរើស​ម្ខាងៗ​ចាប់​ពី​ ២​ ទៅ​ ៣​ នាក់​ និង​ប្រទេស​ខ្លះ​ជា​ក្រុម​ធំ​តែ​ម្ដង។ ចំណែក​ប្រទេស​ខ្លះ​មាន​អ្នក​កំដរ​ម្ខាងៗ​ត្រឹម​តែ​ម្នាក់​ប៉ុណ្ណោះ។

ជោគ​សំណាង​របស់​អ្នក​កំដរ​កូន​ក្រមុំ

កាល​ពី​សម័យ​មុន​មិន​មាន​នរណា​ម្នាក់​ចង់​ធ្វើ​អ្នក​កំដរ​ឲ្យ​កូន​ក្រមុំ ​ញឹកញាប់​ទេ​ ពី​ព្រោះ​គេ​មាន​ជំនឿ​ថា​ ការ​ធ្វើ​ជា​អ្នក​កំដរ​អាច​ផ្ដល់​ផល​អាក្រក់​ដល់​រូប​គេ​ ដូចជា​៖

បើ​សិន​អ្នក​កំដរ​កូន​ក្រមុំ​ ណា​កើត​ហេតុការណ៍​ដើរ​ជំពប់​ជើង​ដួល​ក្នុង​អំឡុង​ពេល​ធ្វើ​ពិធី​ គេ​មាន​ជំនឿ​ថា​ នឹង​មិន​បាន​រៀបការ​អស់​មួយ​ជីវិត។
បើ​ស្ត្រី​ណា​ធ្វើ​ពិធី​ជា​អ្នក​កំដរ​គេ​បា​គ្រប់​ ៣​ លើក​ អាច​ត្រូវ​នៅ​លីវ​អស់​មួយ​ជីវិត​ ប៉ុន្តែ​បើ​ចង់​បំបាត់​ភាព​អពមង្គល​នេះ​ ត្រូវ​កំដរ​ពិធី​អាពាហ៍ពិពាហ៍​ឲ្យ​បាន​៧​លើក​ ពី​ព្រោះ​លេខ​ ៧ ​សម្រាប់​ប្រទេស​ប៉ែក​ខាង​លិច​ គេ​មាន​ជំនឿ​ថា​ នាំ​ជោគ​សំណាង​ដែល​អាច​ឲ្យ​គេ​ជួប​ស្វាមី​ល្អៗ៕

http://women.open.org.kh/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s