ប្រទេស​កម្ពុជា​ សម្ពោធ​បូជនីយដ្ឋាន​រូប​សំណាក​ អ្នក​បង្កើត​រាជ​ធានី​ភ្នំពេញ

ព្រះរាជ​សកម្ម​ភាព​របស់​ព្រះមហាក្សត្រ​ខ្មែរ​ក្នុង​ពិធី​សម្ពោធ​រូប​សំណាក​ដូន​ពេញសាលា ​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ការ​សម្ពោធ​បូជនីយដ្ឋាន​រូប​សំណាក​ដូន​ពេញ​កាល​ពី​ ថ្ងៃ​ទី​១៦​ ឧសភា ឆ្នាំ​២០០៨​ កន្លង​ទៅ​ដែល​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ស្ថាបនិក​ទី​ក្រុង​ភ្នំ​ពេញ។ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​មាន​ព្រះ​រាជ​បន្ទូល​ថា ​អ្នក​ចូល​រួម​ជា​ច្រើន​រយ​នាក់​ក្នុង​ពិធី​សម្ពោធ​នៅ​ជិត​វត្ត​ភ្នំ​នោះ​ថា ​ រូប​សំណាក់​ដូន​ពេញ​ជា​ការ​ចូល​រួម​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​សម្រស់​ រាជធានី​ភ្នំពេញ​ ហើយ​ថា​រូប​សំណាក​នេះ​ក៏​បង្ហាញ​នូវ​តម្លៃ​របស់​ស្ត្រី​ខ្មែរ​ដែល​បាន​ជួយ​ អភិវឌ្ឍន៍​សង្គម​មួយ​ផង​ដែរ។

លោក​កែប​ ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា​ រូប​សំណាក​នេះ​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​ជា​ការ​ចងចាំ​គោរព​ និង​ដឹង​គុណ​ដល់​លោក​យាយ​ពេញ​ដែល​ជា​វីរនារី​ដ៏​ឆ្នើម​ ដែល​បាន​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ ហើយ​ថា​រូប​សំណាក​នេះ​ក៏​និង​រំឮក​កូន​ចៅ​ជំនាន់​ក្រោយ​ឲ្យ​ដឹង​ពី​គុណ​ សម្បត្តិ​ និង​ឧត្តមគតិ​របស់​លោក​យាយ​ផង​ដែរ។

រូប​សំណាក​យាយ​ដូន​ពេញ​ដែល​មាន​កម្ពស់​ស្មើ​មនុស្ស​ ហើយ​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​ប្រពៃណី​ខ្មែរ​ត្រូវ​បាន​ដាក់​ តម្កល់​នៅ​លើ​ទីលាន​មួយ​ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ វត្ត​ភ្នំ។ បើ​តាម​រឿង​និទាន​បាន​ឲ្យ​ដឹង​ថា​ លោក​យាយ​ពេញ​បាន​សាងសង់​វិហារ​មួយ​សម្រាប់​តម្កល់​រូប​សំណាក​ព្រះ​ពុទ្ធ​រូប ​ ដែល​លោក​យាយ​បាន​ស្រង់​ចេញ​ពី​ទន្លេ​មេគង្គ​នៅ​ក្នុង​ឆ្នាំ​១៣៧៣​ នៃ​គ្រិស្តសរាជ។ ដោយ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ​ ទីកន្លែង​នោះ​បាន​ទាក់​ទាញ​អ្នក​គោរព​បូជា​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​នៅ​ទី​បញ្ចប់​កន្លែង​នោះ​បាន​ក្លាយ​ទៅ​ជា​ទី​ក្រុង​ភ្នំ​ពេញ​នា​ពេល​ បច្ចុប្បន្ន​នេះ។ ឥឡូវ​នេះ​ ទី​កន្លែង​ដែល​លោក​យាយ​ពេញ​បាន​សាង​វិហារ​នោះ​ត្រូវ​បាន​គេ​ហៅថា​ វត្ត​ភ្នំ​ដែល​ជា​ទី​កន្លែង​ដែល​គេ​ចូល​ចិត្ត​ទៅ​ទស្សនា​ជាង​គេ​នៅ​ទី​ក្រុង ​នេះ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s