ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​នៃ​ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ សីហមុនី

ព្រះ​ករុណា​សម្ដេច​ព្រះ​បរមនាថ នរោត្ដម​ សីហមុនី ព្រះ​មហាក្សត្រ​នៃ​កម្ពុជាព្រះ ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​ករុណា​សម្ដេច ព្រះ​នរោត្តម​សីហមុនី ទ្រង់​ប្រសូត​នា​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​១៩៥៣ នៅ​ទីក្រុង​ភ្នំពេញ។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រា​របស់​សម្ដេច​ព្រះ​នរោត្ដម​សីហនុ ព្រះ​មហា​វីរ​ក្សត្រ និង​សម្ដេច​ព្រះ​វរ​រាជ​មាតា នរោត្ដម មុនីនាថ សីហនុ។

ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះ​អង្គ​ទ្រង់​សិក្សា​នៅ​សាលា​បឋម​សិក្សា​ព្រះ​នរោត្ដម​ បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​ដេកាត​បារាំង ក្រុង​ភ្នំពេញ។ ពី​ឆ្នាំ​១៩៦៧ មក​ ១៩៧១ ទ្រង់​សិក្សា​សិល្បៈ (របាំ ដូរ​តន្ត្រី ល្ខោន) នៅ​ឯ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ទីក្រុង​ប្រាក។ ឆ្នាំ​១៩៧០ ទ្រង់​ប្រឡង​ជាប់​សញ្ញាប័ត្រ​បាក់​កាឡូរេអា នៅ​ទីក្រុង​ប្រាក​និទ្ទេស​ល្អ​ណាស់។ ឆ្នាំ​១៩៧១ ទ្រង់​ទទួល​រង្វាន់​លេខ​មួយ​ខាង​របាំ​ក្លាស៊ិក​នៃ​វិជ្ជា​ឋាន​អភិរក្ស​ជាតិ​ ក្រុង​ប្រាក។ ឆ្នាំ​១៩៧១ ដល់​១៩៧៥ ទ្រង់​សិក្សា​សាលា​ជាន់​ខ្ពស់​នៃ​របាំ​ដូរតន្ត្រី និង​ល្ខោន​នៅ​បណ្ឌិត​សភា​សិល្បៈ​ដូរ​តន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥​ទ្រង់​ទទួល​សញ្ញាប័ត្រ​សិក្សា​ជាន់​ខ្ពស់​ខាង​សិល្បៈ (របាំ ដូរតន្ត្រី​​ ល្ខោន) នៃ​បណ្ឌិត​សភា​សិល្បៈ​ដូរតន្ត្រី​ក្រុង​ប្រាក។ ឆ្នាំ​១៩៧៥ ទ្រង់​ជា​អ្នក​សរសេរ​និក្ខេបបទ​ស្ដី​ពី​ទស្សនាទាន និង​ការ​គ្រប់​គ្រង​សាលា​សិល្បៈ​​នៅ​កម្ពុជា។ ឆ្នាំ​១៩៧៥-១៩៧៦ ទ្រង់​សិក្សា​ថ្នាក់​ខ្ពស់​ខាង​ថត​ខ្សែ​ភាពយន្ត​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ ប្រជាធិបតេយ្យ​កូរ៉េ។ ឆ្នាំ​១៩៨១ ទៅ​ ២០០០ ទ្រង់​ជា​សាស្ត្រាចារ្យ​ខាង​របាំ​ក្លាស៊ិក និង​គរុកោសល្យ​សិល្បៈ​នៅ​វិជ្ជា​ឋាន​អភិរក្ស MARIUS PETIPA នៅ​វិជ្ជា​ឋាន​អភិរក្ស​ GARRIEL FAURE និង​នៅ​វិជ្ជា​ឋាន​អភិរក្ស W.A.MOZART នៃ​ទីក្រុង​ប៉ារីស។

ឆ្នាំ​១៩៨៨ ដល់​១៩៩៣ ទ្រង់​ជា​អគ្គនាយក និង​សិល្បករ​នៃ​សមាគម​ថត​ខ្សែ​ភាព​យន្ត​ខ្មែរ​ខេមរា។ ឆ្នាំ​១៩៩២ ដល់​១៩៩៣ ទ្រង់​ត្រូវ​បាន​ជ្រើស​តាំង​ជា​ឯកច្ឆន្ទ ដោយ​បណ្ដា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​របស់​កម្ពុជា​ជា​តំណាង​ អចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​អ.ស.ប។ ឆ្នាំ​១៩៩៣ ដល់​២០០៣​ទ្រង់​ជា​ឯកអគ្គរាជទូត​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការ ​យូនេស្កូ។

ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​១៩៩៤ ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​ងារ​ជា​សម្ដេច​ក្រុម​ឃុន។ ខែ​មករា ឆ្នាំ​២០០៤​ទ្រង់​ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​ផ្ទាល់​របស់​ព្រះ​មហាក្សត្រ។ ក្រៅ​ពី​ភាសា​ខ្មែរ​ទ្រង់​ចេះ​ភាសា​បារាំង អង់គ្លេស និង​ឆេក៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s