ក្រសួង​អប់រំ​បញ្ជូន​សិស្ស​ពូកែ​៤​នាក់​ ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ អ្នក​វិទ្យាសាស្ត្រ​វ័យ​ក្មេង​

សិស្ស​ពូកែ​កម្ពុជា​ ទៅ​ចូល​រួម​ប្រឡង​នៅ​ប្រទេស​ម៉ាឡេស៊ីភ្នំពេញ​ ៖ ក្រសួង ​អប់រំ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​១​ មីនា​ បាន​ធ្វើ​ការ​បញ្ជូន​សិស្ស​ពូកែ​ចំនួន​៤​នាក់​ ទៅ​ចូលរួម​ប្រកួត​ជ្រើស​រើស​អ្នក​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​វ័យ​ក្មេង​ នៅ​ទីក្រុង​ប៉េណាំង​ ប្រទេស​ម៉ាឡេស៊ី។

លោក​ មែន​ ចាន់​សុខា​ មន្ត្រី​ទទួល​បន្ទុក​ការងារ​អូឡាំព្យាដ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នេះ​ជា​ការ​ប្រកួត​ជ្រើសរើស​អ្នក​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​របស់​ស៊ីម៉េអូ​ (SEAMEO)​ នៅ​សន្និបាត​ថ្នាក់​តំបន់​លើក​ទី​៦​ នៅ​ទីក្រុង​ប៉េណាំង​ ប្រទេស​ម៉ាឡេស៊ី។​ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣​ ដល់​៦​ មីនា​ ឆ្នាំ​២០០៨​ ខាង​មុខ​នេះ។

លោក​បន្ត​ឲ្យ​ដឹង​ថា​ សិស្សានុសិស្ស​ដែល​ទៅ​ចូលរួម​ប្រកួត​ប្រជែង​នោះ​រួម​មាន​សិស្ស​ ផាន់​ សុភារិន​ សិស្ស​វិទ្យាល័យ​ហ៊ុន​ សែន​សេរីភាព​ ជឺប៊ុនស៊ី​ សិស្ស​វិទ្យាល័យ​អង្គរ​ ម៉ក់​រស្មី​ សិស្ស​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ និង​សិស្ស​ ភេង​ សុវណ្ណ​ ឡង់ឌី​ សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ​ រាជធានី​ភ្នំពេញ។​ គ្រូ​អម​ដំណើរ​ជា​គ្រូ​ប្រឹក្សា​ចំនួន​២​នាក់​រួម​មាន​លោក​ ជ័យ​ ចាន់​អឿន​ និង​លោក​ ស្រ៊ីវ​ ថារិទ្ធិ​ គ្រូ​បង្រៀន​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

លោក​ មែន​ ចាន់​សុខា​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ប្រទេស​ដែល​បញ្ជូន​សិស្ស​ចូលរួម​ប្រឡង​នេះ​មាន​ចំនួន​១០​ ក្នុង​តំបន់​អាស៊ាន​ហើយ​នេះ​ជា​លើក​ទី​២​ ដែល​កម្ពុជា​បាន​បញ្ជូន​សិស្ស​ចូលរួម​ប្រកួត​ប្រជែង។

លោក​ ជ័យ​ ចាន់អឿន​ បាន​និយាយ​ឲ្យ​ដឹង​ថា​ មុន​ទៅ​ចូលរួម​ប្រឡង​នេះ​ យើង​បាន​បំប៉ន​សិស្ស​រយៈ​ពេល​៦​ខែ​ដោយ​បង្រៀន​ពី​វិធីសាស្ត្រ​ស្រាវជ្រាវ​ និង​បច្ចេកទេស​នៃ​មុខ​វិជ្ជា​នីមួយៗ​ យើង​យក​មុខ​វិជ្ជា​ស្រាវជ្រាវ​ចំនួន​៤​ ទៅ​ចូលរួម​ប្រកួត​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ និង​គណិតវិទ្យា​ វ័យ​ក្មេង​លើក​នេះ​រួម​មាន​ការ​ស្រាវជ្រាវ​បរិស្ថាន​ដែល​ទាក់ទង​នឹង​ជាតិ​ អាសេនិក​ ទី​២​ បរិស្ថាន​ទាក់ទង​នឹង​ការ​ដាំ​បន្លែ​លើ​ទឹក​ស្អុយ​ ទី​៣​ ការ​អនុវត្តន៍​គណិតវិទ្យា​ លើ​វិស័យ​តម្បាញ​ និង​ទី​៤​ ការ​អនុវត្តន៍​រូបវិទ្យា​ទៅ​លើ​បច្ចេកទេស​ទ្វារ​បើក​ឬ​បិទ​ដោយ​ស្វ័យ​ ប្រវត្តិ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ទ្វារ។

លោក​ ម៉ែន​ ចាន់​សុខា​ បាន​និយាយ​ដោយ​សម្ដែង​ក្ដី​សង្ឃឹម​ថា​ ក្នុង​ការ​ចូលរួម​នេះ​ យើង​រំពឹង​ទុក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​តាម​ការ​គ្រោង​ទុក។​ លោក​បន្ត​ថា​ ការ​ប្រកួត​នេះ​មិន​មាន​មេដាយ​អ្វី​ទេ​ ប៉ុន្តែ​យើង​ទទួល​បាន​ប័ណ្ណ​សរសើរ​ និង​និទ្ទេស​កំណត់។​ លោក​បន្ថែម​ថា​ លោក​បាន​ដាក់​សំណើ​សុំ​ថវិកា​ជា​រង្វាន់​ដល់​សិស្ស​ពូកែ​ណា​បាន​ចំណាត់​ ថ្នាក់​ល្អ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s