សិស្ស​ពូកែ​កម្ពុជា​មួយ​រូប​ទទួល​បាន​មេដាយ​សំរឹទ្ធ​ ពី​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​អាស៊ី​ប៉ាស៊ីហ្វិក​ លើក​ទី​២០

ភ្នំពេញ​ ៖ សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ​រាជធានី​ភ្នំពេញ​មួយ​រូប​ ឈ្មោះ​ សែ​ ដារា​ បាន​ទទួល​មេដាយ​សំរឹទ្ធ​មួយ​ពី​ការ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​ក្នុង​ តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២០។

លោក​ ម៉ែន​ ចាន់សុខា​ តាង​នាម​ឲ្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​១​ដែល​កម្ពុជា​យើង​បាន​ចូលរួម​ក្នុង​ការ​ប្រឡង​នេះ។​ ការ​ប្រឡង​នេះ​កម្ពុជា​បាន​រៀបចំ​ធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ប្រទេស។​ លោក​បន្ត​ថា​ ប្រទេស​នីមួយៗ​ត្រូវ​ទទួល​ខុសត្រូវ​លើ​ការ​ចំណាយ​ និង​រៀបចំ​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​នេះ​ ហើយ​វិញ្ញាសា​ប្រឡង​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​អាស៊ី​ ប៉ាស៊ីហ្វិក​ (Asian Pacific Mathematic Olympiad)​ បាន​ផ្ញើ​ជា​សម្ងាត់​ឲ្យ​ប្រទេស​នីមួយៗ។

លោក​បន្ត​ឲ្យ​ដឹង​ថា​ កិច្ចការ​ប្រឡង​ត្រូវ​ប្រមូល​ពី​បេក្ខជន​នៅ​ពេល​បញ្ចប់​ប្រឡង​ APMO​ និង​ត្រូវ​រក្សា​ទុក​ជា​ការ​សម្ងាត់​រហូត​ដល់​ប្រទេស​ដែល​រៀបចំ​ប្រឡង​ផ្ញើ​ លទ្ធផល​របស់​ខ្លួន​ទៅ​វេបសាយ​របស់​ APMO។​ វិញ្ញាសា​ប្រឡង​ត្រូវ​មាន​បទបញ្ជា​ ដោយ​ហាម​មិន​ឲ្យ​សិស្ស​ពិភាក្សា​តាម​អ៊ីនធឺណិត​រហូត​ដល់​ថ្ងៃ​ចេញ​លទ្ធផល។

លោក​ ម៉ែន​ ចាន់សុខា​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រឡង​ APMO​ លើក​ទី​២០​នេះ​ យើង​បាន​សាកល្បង​យក​សិស្ស​ពូកែ​គណិតវិទ្យា​នៅ​រាជធានី​ភ្នំពេញ​ ចំនួន​៣១​នាក់​ ចូល​រួម​ប្រឡង​ គួប​នឹង​សិស្ស​ជ័យ​លាភី​គណិតវិទ្យា​៩​នាក់​ទៀត​ ដើម្បី​បាន​ចំនួន​៤០​នាក់​រួច​ចែក​ចេញ​ជា​៤​បន្ទប់​ ដោយ​មួយ​បន្ទប់​មាន​គ្នា​ចំនួន​១០​នាក់។​ ក្នុង​ចំណោម​សិស្ស​ចូលរួម​ប្រឡង​ទាំងអស់​ មាន​តែ​យុវ​សិស្ស​ សែ​ ដារា​ ម្នាក់​គត់​ ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​ ១៥​ ឧសភា​ កន្លង​មក​នៅ​រាជធានី​ភ្នំពេញ​ ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធិ​មួយ​ ក្នុង​នោះ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នឹង​ផ្ដល់​ប្រាក់​រង្វាន់​ចំនួន​៣​លាន​រៀល​បន្ថែម​ទៀត។

លោក​បន្ត​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​សិស្ស​ចូលរួម​ប្រឡង​ទាំង​៤០​នាក់​នោះ​ គឺ​ជា​សិស្ស​ដែល​មាន​អាយុ​តិច​ជាង​២០​ឆ្នាំ​ និង​មិន​ទាន់​ចូល​មហាវិទ្យាល័យ។​ នេះ​ជា​លើក​ទី​១​ ដែល​កម្ពុជា​បាន​ចូលរួម​ប្រឡង​គណិតវិទ្យា​អូឡាំព្យាដ​លើក​ទី​២០​ពេញ​សិទ្ធិ៕

http://women.open.org.kh

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s