ប្រវត្តិ​ទិវា​នារី​អន្តរជាតិ

ទិវា​នារី​អន្តរ​ជាតិ(៨​មិនា) គឺ​ជា​ទិវា​មួយ​ដែល​នារី​ជុំ​វិញ​ពិភពលោក​ប្រារព្ធ​ពិធី​ដើម្បី​រំលឹក​អប​ អរសាទរ។​ជា​ឱកាស​មួយ ត្រូវ​អបអរ​ដោយ​មាន​ពិធី​បុណ្យ​រំលឹក​ខួប​ប្រារព្ធ​ធ្វើ​ដោយ​នារី​ជុំ​វិញ​ ពិភពលោក។ អង្គការ​សហប្រជាជាតិ​ ក៏​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​នេះ និង​ប្រទេស​ជា​ច្រើន​បាន​កំណត់​ទិវា​នេះ ថា​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន​ផង​ដែរ។ នៅ​ពេល​នារី​ក្នុង​ទ្វីប​ទាំង​អស់ ​ដែល​ជា​ញឹកញាប់​តែង​ត្រូវ​បែងចែក ដោយ​ព្រំដែន​ជាតិ និង​ដោយ​ជាតិ​ពន្ធ​ខុស​គ្នា ដោយ​ភាព​ខុស​គ្នា​ខាង​ភាសា វប្បធម៌ សេដ្ឋកិច្ច និង​នយោបាយ ​មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធីបុណ្យ​រំលឹក​ខួប​ទិវា​របស់​ខ្លួន គេ​អាច​រំលឹក​ឡើង​វិញ​អំពី​ប្រពៃណី​ដែល​តំណាង​ឲ្យ​យ៉ាង​តិច​ប្រាំបួន​ទសវត្ស ​នៃ​ការ​តស៊ូ​ដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។

ទិវា​នារី​អន្តរជាតិ គឺ​ជា​រឿង​របស់​នារី​សាមញ្ញ ដែល​ជា​អ្នក​កសាង​ប្រវត្តិសាស្ត្រ។ វា​បាន​ចាក់​ឫស ក្នុង​ការ​តស៊ូ​របស់​នារី អស់​ពេល​រាប់​សតវត្ស​ដើម្បី​ចូលរួម​ក្នុង​សង្គម​ដោយ​ស្មើភាព​ជា​មួយ​បុរស។ នៅ​ក្នុង​ប្រទេស​ក្រិច​ដែល​ជា​ប្រទេស​ចំណាស់​ លីស៊ីស្ត្រាតា (Lysistrata) បាន​ផ្ដើម​គំនិត​ធ្វើ​កូដ​កម្ម​ផ្លូវ​ភេទ​ប្រឆាំង​នឹង​បុរស​ដើម្បី​បញ្ចប់​ សង្គ្រាម និង​នៅ​អំលុង​បដិវត្តន៍​បារាំង នារី​ក្នុង​ទី​ក្រុង​ប៉ារីស បាន​អំពាវនាវ​រក “សេរីភាព សមភាព ភាតរភាព” ដោយ​ដើរ​ជា​ក្បួន​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​វែរសៃ ដើម្បី​ទាមទារ​សិទ្ធិ​បោះ​ឆ្នោត​សម្រាប់​នារី។
គំនិត​នៃ​ទិវា​នារី​អន្តរជាតិ​បាន​លេច​ឡើង​ជា​ដំបូង​នៅ​របត់​នៃ​សតវត្ស ដែល​ក្នុង​ពិភព​ឧស្សាហូបនីយកម្ម គឺ​ជា​រយៈ​ពេល​នៃ​ដំណើរ​វាតទី និង​ចលាចល កំណើន​ប្រជាជន​យ៉ាង​ឆាប់​រហ័ស និង​មនោគមវិជ្ជា មូល​វិវឌ្ឍនិយម។ ​ប្រវត្តិ​សង្ខេប នៃ​ព្រឹត្តិការណ៍​នេះ​រៀប​តាម​លំដាប់​នៃ​កាល​វេលា ដូច​ខាង​ក្រោម៖

ឆ្នាំ​១៩០៩

យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​សង្គម​និយម​អាមេរិក ទិវា​នារី​ជាតិ​លើក​ទី​មួយ​ត្រូវ​បាន​គេ​គោរព​អបអរ​សាទរ​ទូទាំង​សហរដ្ឋ​ អាមេរិក​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ។ នារី​បាន​បន្ត​ធ្វើ​បុណ្យ​រំលឹក​ខួប​ទិវា​នេះ រហូត​ទៅ​ដល់​ថ្ងៃ​​អាទិត្យ​ចុង​ក្រោយ​នៃ​ខែ​នោះ​នា​​​ឆ្នាំ​១៩១៣។

ឆ្នាំ​១៩១០

សមាគម​សង្គម​និយម​អន្តរជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង Copenhagen បាន​បង្កើត​ជា​ទិវា​នារី​មួយ​ដែល​មាន​លក្ខណៈ​ជា​អន្តរជាតិ ដើម្បី​អបអរ​ចលនា​ដើម្បី​សិទ្ធិ​នារី និង​ដើម្បី​ជួយ​សម្រេច​ឲ្យ​បាន​នូវ​សិទ្ធិ​បោះ​ឆ្នោត​ជា​សកល សម្រាប់​នារី។ សំណើ​នេះ​ត្រូវ​បាន​ទទួល​អបអរ​ដោយ​មាន​ការ​អនុមតិ​ជា​ឯកច្ឆន្ទ​ដោយ​សន្និសីទ ​របស់​នារី​ជាង​១០០​នាក់​មក​ពី​ប្រទេស​១៧​ ដែល​រួម​មាន​នារី​ដំបូង​គេ​បី​នាក់​ត្រូវ​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ សភា​ហ្វាំងឡង់។ ពុំ​មាន​កាល​បរិច្ឆេទ​ជាក់​លាក់​ណា​មួយ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ធ្វើ​ ពិធី​អបអរ​និង​គោរព​ទិវា​នេះ​ទេ។

ឆ្នាំ​១៩១១

ជា​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ដែល​បាន​សម្រេច​នៅ​ទី​ក្រុង​Copenhagen កាល​ពី​ឆ្នាំ​មុន ទិវា​នារី​អន្តរជាតិ​ត្រូវ​បាន​គេ​ធ្វើ​ពិធី​ទទួល​អបអរ​ជា​លើក​ដំបូង(នៅ​ ថ្ងៃ​ទី​១៩​ខែ​មិនា) នៅ​ប្រទេស​អូទ្រីស ប្រទេស​ដាណឺម៉ាក ប្រទេស​អាល្លឺម៉ង់ និង ប្រទេស​ស្វីស ដែល​ក្នុង​ប្រទេស​ទាំង​នោះ​មាន​នារី​និង​បុរស​ជាង​មួយ​លាន​នាក់​បាន​មក​ចូល​ រួម​គាំ​ទ្រ​ទាំង​អស់​គ្នា។ ជា​បន្ថែម​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​និង​សិទ្ធិ​បម្រើ​ការងារ​រដ្ឋ នារី​ទាំង​នោះ​បាន​ទាមទារ​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ការងារ​សិទ្ធិ​ ទទួល​ការ​បណ្ដុះបណ្ដាល​និង​សិទ្ធិ​ក្នុង​ការ​បញ្ចប់​ការ​រើស​អើង​ចំពោះ​ ការងារ។
ជិត​មួយ​សប្ដាហ៍​ក្រោយ​មក នៅ​ថ្ងៃ​ទី​២៥​ខែ​មិនា សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បណ្ដាល​មក​ពី​អគ្គីភ័យ ឆាបឆេះ​រោងចក្រ​ត្រីកោណ​ផលិត​អាវ​ម៉ាដាំ រឹបរាង នៅ​ទី​ក្រុង​ញីវយ៉ក​ថ្មី​ បាន​ផ្ដាច់​អាយុ​ជីវិត​នារី​បម្រើ​ការ​រោង​ចក្រ​នោះ​អស់​​ជាង​១៤០​នាក់ ​ដែល​ភាគ​ច្រើន​ជា​នារី​អន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។ ព្រឹត្តិការណ៍​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធំធេង​លើ​ច្បាប់​ការងារ​ក្នុង​ សហរដ្ឋ​អាមេរិក ហើយ​លក្ខខណ្ឌ​ការងារ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នេះ​ត្រូវ​បាន​គេ​ ស្មិងស្មាធិ៍ រំលឹក​ប្រតិស្ឋ អធិស្ឋាន​ក្នុង​អំឡុង​ពិធី​បុណ្យ​ជា​បន្តបន្ទាប់​ដើម្បី​រំលឹក​ទិវា​នារី​ អន្តរជាតិ។

ឆ្នាំ​១៩១៣-១៩១៤

ជា​ផ្នែក​មួយ​នៃ​ចលនា​សន្តិភាព​ដែល​កំពុង​ប្រុងប្រៀប​ដំណើរ​ការ​នៅ​ពេល​ មុន​ព្រឹត្តិការណ៍​សង្គ្រាម​លោក​លើក​ទី​១ នារី​រុស្សី​បាន​ធ្វើ​ពិធី​រំលឹក​ខួប​ទិវា​នារី​អន្តរជាតិ​របស់​គេ​ជា​លើក​ ទី​មួយ នៅ​ថ្ងៃ​អាទិត្យ​ចុង​ក្រោយ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​១៩១៣។ នៅ​តំបន់​ផ្សេង​ទៀត​ក្នុង​អឺរ៉ុប នៅ​ថ្ងៃ​ឬ​ប្រហែល​ថ្ងៃ​ទី​៨​ខែ​មិនា​នៃ​ឆ្នាំ​បន្ទាប់​មក នារី​បាន​មក​មូល​ផ្ដុំ​ជុំ​គ្នា​ដើម្បី ឬ​មួយ​តវ៉ា​ប្រឆាំង​នឹង​សង្គ្រាម ឬ​មួយ​ដើម្បី​សម្ដែង​សាមគ្គី​ភាព​ជា​មួយ​បង​ប្អូន​នារី​ៗ​របស់​គេ។

ឆ្នាំ​១៩១៧

ជា​មួយ​នឹង​ទាហាន​រុស្សី​២​លាន​នាក់ នារី​រុស្សី​ជា​ថ្មី​ម្ដង​ទៀត​បាន​ជ្រើសរើស​យក​ថ្ងៃ​អាទិត្យ​ចុង​ក្រោយ​ ក្នុង​ខែ​កុម្ភៈ ដើម្បី​ធ្វើ​កូដកម្ម ទាម​ទារ “ចំណី​អាហារ​ហូប​ចុក និង សន្តិភាព”។ មេដឹកនាំ​នយោបាយ​បាន​ជំទាស់​នឹង​ការ​កំណត់​ពេល​ធ្វើ​កូដកម្ម​នេះ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​នារី​ទាំង​នោះ​នៅ​តែ​បោះ​ជំហាន​ទៅ​មុខ​ជានិច្ច។ ប្រវត្តិ​បន្ទាប់​មក​ទៀត​គឺ​ បួន​ថ្ងៃ​ក្រោយ​មក​ស្ដេច​រុស្សី (The Czar) ត្រូវ​បង្ខំ​ឲ្យ​ដាក់​រាជ្យ ហើយ​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​បាន​ផ្ដល់​សិទ្ធិ​បោះ​ឆ្នោត​ដល់​នារី។ ថ្ងៃ​អាទិត្យ​ប្រកប​ដោយ​អត្ថន័យ​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នោះ​បាន​ ប្រព្រឹត្ត​ឡើង​ចំ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ តាម​ប្រតិទិន​ជូល្យ៉ិនៀ[Julian Calendar =ប្រតិទិន​បង្កើត​ដោយ​រដ្ឋ​បុរស​ Julius Caesar ក្នុង​ឆ្នាំ​៤៦​មុន​គ្រិស្ត​សករាជ ដែល​កំណត់​ពេល​១​ឆ្នាំ​ម្ដង មាន​១២​ខែ មួយ​ខែ​ៗ​មាន​៣០​ឬ ៣១​ថ្ងៃ លើក​លែង​តែ​ខែ​កុម្ភៈ​ចេញ] ដែល​កាល​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ប្រទេស​រុស្សី ប៉ុន្តែ​វា​ត្រូវ​ចំ​ថ្ងៃ​ទី​៨​មិនា តាម​ប្រតិទិន Gregorian [(គឺ​ប្រតិទិន​ជូល្យ៉ិន ដែល​ត្រូវ​គេ កែ​ទម្រង់​និង​ដែល​គេ​ប្រើប្រាស់​សព្វថ្ងៃ] ដែល​ត្រូវ​គេ​ប្រើ​នៅ​ទី​ដទៃ​ទៀត។
ចាប់​តាំង​ពី​ឆ្នាំ​ដំបូង​ៗ​នោះ​មក ទិវា​នារី​អន្តរជាតិ មាន​ទំហំ​ធំធេង​ថ្មី​ជា​សកល​សម្រាប់​នារី​ទាំងឡាយ ទាំង​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ទាំង​នៅ​ក្នុង​ប្រ​ទេស​កំពុង​អភិវឌ្ឍ។ ការ​រីក​ធំ​ធាត់​នៃ​ចលនា​រី​​អន្តរជាតិ ដែល​ត្រូវ​ពង្រឹង​ដោយ​សន្និសីទ​នារី​​ជា​សកល​របស់​​អង្គការ​សហប្រជាជាតិ ចំ​នួន​បួន​ បាន​ជួយ​ធ្វើ​ឲ្យ​ពិធីបុណ្យ​រំលឹក​ខួប​ ទិវា​នេះ​ជា​ចំណុច​ប្រមូល​ផ្ដុំ​មួយ​សម្រាប់​សម្រប​សម្រួល​កម្លាំង​ដើម្បី​ ទាមទារ​សិទ្ធិ​នារី និង​ទាមទារ​ឲ្យ​នារី​អាច​ចូល​រួម​ក្នុង​ដំណើរ​ការ​នយោបាយ និង​សេដ្ឋកិច្ច។ ទិវា​នារី​អន្តរជាតិ​កាន់​តែ​ប្រែ​ក្លាយ​ទៅ​ជា​ពេល​វេលា​មួយ​សម្រាប់​ឆ្លុះ​ បញ្ចាំង ​​​លើ​ការ​រីក​ចម្រើន​ដែល​ទទួល​បាន ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ប្រែប្រួល និង​ធ្វើ​ពិធី​​អបអរ​សាទរ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើ​ដោយ​សេចក្ដី​ក្លាហាន និង​ការ​ប្ដេជ្ញា​ចិត្ត​ដោយ​នារី​សាមញ្ញ​ដែល​បាន​បំពេញ​តួនាទី​វិសាមញ្ញ ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​សិទ្ធិ​របស់​នារី

អត្ថបទ​នេះ​បាន​ដក​ស្រង់​ចេញ​ពី៖

Development Section
Department of Public Information
Room S-1040, United Nations, New York, NY 10017
E-mail: mediafo@un.org.
Web page: http://www.un.org/ecosocdev/geninfo/women/womday97.htm

http://women.open.org.kh/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s