តើ​កម្ពុជា​នឹង​ទទួល​បាន​អ្វី​ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?

02-07-2008 កាសែត​រស្មី​កម្ពុជា

នាគបាក់បែក​ នៅ​ចន្លោះ​ប្រាសាទ​ទី​២​ និង​ទី​៣​ (រូបថត៖​ប.ខុន)តើ ​ប្រជាជន​កម្ពុជា​ បាន​ប្រយោជន៍​អ្វី​ពី​ការ​ដាក់​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ជាទី​សក្ការៈ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក?​ នេះ​ជា​សំណួរ​ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​បាន​លើក​ឡើង។​ ឯ​ចម្លើយ​គឺ​ នោះ​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ ដែល​មាន​ប្រាសាទ​ព្រះវិហារ​ខ្មែរ​មួយ​ទៀត​ត្រូវ​បាន​ទទួល​ស្គាល់​នូវ​តម្លៃ​ ជា​សកល​ដោយ​ អង្គការ​យូណេស្កូ​ និង​ទទួល​បាន​ធនធាន​សម្រាប់​ថែរក្សា​ការពារ​ប្រាសាទ​នេះ​ឲ្យ​បាន​គង់វង្ស​ ទុក​ជា​សម្បត្តិ​របស់​មនុស្ស​ជាតិ។

លោក​ ហង្ស សុត​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​ខាង​លើ​កាល​ពី​ថ្ងៃ​ទី​ ១​ ខែ​ កក្កដា​ នេះ​ថា​ ការ​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ​ យើង​ទទួល​បាន​នូវ​ការ​ទទួល​ស្គាល់​ជា​សកល​អំពី​តម្លៃ​ស្ថាបត្យករ​ខ្មែរ​ ដែល​បាន​កសាង​ប្រាសាទ​ព្រះវិហារ​ជា​ស្នាដៃ​ឯក​នេះ​ឡើង។

http://women.open.org.kh/

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s