បណ្ណាល័យ​ជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល ​ផ្នែក​ព័ត៌មាន​វិទ្យា​ដល់​សិស្ស​និស្សិត​សម្រាប់​ថ្ងៃ​សៅរ៍

ភ្នំពេញ​៖ បណ្ណាល័យ​ជាតិ​និង​បើក​ការ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មាន​វិទ្យា​សម្រាប់​ សិស្ស​ និស្សិត​នៅ​ថ្ងៃ​សៅរ៍​រៀងរាល់​សប្ដាហ៍​ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​សៅរ៍​ទី​ ២២​ខែ​មីនា​ខាង​មុខ​នេះ។

លោក​ហ៊ុន​ សារិន​ ប្រធាន​នាយកដ្ឋាន​សៀវភៅ​ និង​ការ​អាន​នៃ​ក្រសួង​វប្បធម៌​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ ​ចន្ទ​ទី​១០​ខែ​មីនា​នេះ​ថា​ កម្មវិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​រយៈពេល​១០​ខែ​ ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ ANZ Royal ។ លោក​បន្ត​ថា​ កម្មវិធី​នេះ​នឹង​ជួយ​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មាន​វិទ្យា​ដោយ​ផ្ដោត​ជា​ សំខាន់​លើ​ការ​បណ្ដុះបណ្ដាល​ផ្នែក​ស្រាវជ្រាវ​ឯកសារ​តាម​រយៈ​ Internet និង​របៀប​ប្រើ​កាតាឡុក​នៅ​បណ្ណាល័យ​ជាតិ។

កម្មវិធី​នេះ​និង​ជួយ​បណ្ដុះបណ្ដាល​សិស្ស​ និស្សិត​ដោយ​ឥត​គិត​ថ្លៃ។ លោក​ហ៊ុន​ សារិន​បាន​បន្ត​ឲ្យ​ដឹង​ថា ​អ្នក​មាន​បំណង​ចង់​ចូល​រួម​កម្មវិធី​បណ្ដុះបណ្ដាល​ដ៏​មាន​សារសំខាន់​នេះ​ អាច​ទាក់ទង​នៅ​បណ្ណាល័យ​ផ្ទាល់​ ឬ​តាម​រយៈ​លេខ​ទូរស័ព្ទ​០១២​ ៩៥១​ ៥៨២-០២៣​ ៤៣០​ ៦០៩​ និង​លេខ​ទូរស័ព្ទ​០១១​៣០៣ ​៧០១៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s