អង្គការ​សហប្រជាជាតិ​ផ្អាក​ការធ្វើ​ជំនួប​ដោះស្រាយ​បញ្ហា​កម្ពុជា ថៃ

អង្គការ​សហប្រជាជាតិ​បាន​ផ្អាក​ការប្រជុំ​លើ​ពាក្យ​បណ្ដឹង​របស់​កម្ពុជា​ បន្ទាប់​​ពី​កម្ពុជា​បានដក​​ពាក្យ​​បណ្ដឹង​របស់​ខ្លួន​​ទៅ​លើ​ប្រទេស​ថៃ ពី​បទ​​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​វិញ។

នាយករដ្ឋមន្ត្រី​ថៃ​លោក សាម៉ាក់ សុនដារ៉ាវេ បាន​ទូរស័ព្ទ​មក​នាយករដ្ឋមន្ត្រី​ខ្មែរ​ភ្លាម​បន្ទាប់​ពី​ដឹង​ថា ខ្មែរ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ និង​សុំ​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​ផ្អាក​ពាក្យ​បណ្ដឹង​នោះ ដោយ​សុំ​ធ្វើការចរចា​ជា​ថ្មី​ជា​ឧបតោភាគី​រវាង​កម្ពុជា​ថៃ។

លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​បាន​យល់ព្រម​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ ដោយ​ផ្អាក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ប្ដឹង​ទៅ​​អង្គការ​សហប្រជាជាតិ ហើយ​និង​ធ្វើ​ជំនួប​ទ្វេ​ភាគី​ជាមួយ​ថៃ​ជា​លើក​ទី២​នៅ​ថ្ងៃ​ចន្ទ​ទី​២៨​ ខាងមុខ​នេះ នៅ​ខេត្ត​សៀមរៀប ជិត​ប្រាសាទ​អង្គវត្ត។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​​របស់​ថៃ​ដែល​ទើប​នឹង​តែងតាំង នឹង​មក​​ជួប​ចរចា​ជាមួយ​កម្ពុជា​ក្នុង​ជំនួប​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នេះ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s