កាមេរ៉ា​អាច​មើល​ឃើញ​ធ្លុះ​សំលៀកបំពាក់

សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ក្រុមហ៊ុន​អង់គ្លេស​មួយ​បាន​បង្កើត​កាមេរ៉ា​មួយ​ដែល​អាច​មើល​ឃើញ​អាវុធ​ថ្នាំញៀន ឬ​ក៏​គ្រឿង​ផ្ទុះ​ដែល​លាក់​ក្រោម​សំលៀកបំពាក់​ចម្ងាយ​រហូត​ដល់​ទៅ​២៥​ម៉ែត្រ។កាមេរ៉ា​ប្រភេទ T៥០០០ ត្រូវ​បាន​បង្កើត​ឡើង ដោយ​ក្រុមហ៊ុន ThruVision បាន​ប្រើប្រាស់​បច្ចេកវិទ្យា មួយ​ដែល​ហៅថា “ passive imaging technology“ ដើម្បី​ឆ្លុះ​មើល​វត្ថុ​ដោយ​បញ្ចេញ​កាំរស្មី​អេឡិចត្រូត​ម៉ាញេទិច ដែល​គេ​ស្គាល់​ថា Terahertz ឬក៏ T-rays។ ក្រុមហ៊ុន​នោះ​បាន​ឱ្យ​ដឹង​ថា កាមេរ៉ា​ដែល​ប្រើ​ថាមពល​ខ្ពស់​នេះ អាច​អង្កេត​ឃើញ​ទាំង​ឧបករណ៍​លោហៈ និង​មិន លោហៈ​ដែល​លាក់​ក្នុងសំលៀកបំពាក់​នៅ​ចម្ងាយ​រហូត​ដល់​ទៅ​២៥​ម៉ែត្រ ហើយ​វា​នៅ​តែ​មាន​ប្រសិទ្ធិភាព បើ​ទោះ​ណា​ជា​មនុស្ស​នៅ​ធ្វើ​ចលនា​ក្តី។កាមេរ៉ា​នេះ​មិន​អាច​មើល​ឃើញ​រូបរាង​មនុស្ស​ច្បាស់​ទេ ហើយ​ការ​បញ្ចាំង​ចេញ​ពី​អេក្រង់​គឺ​ពុំ​ផ្ដល់​ផល​គ្រោះថ្នាក់​អ្វី​ទេ។ បច្ចេកវិទ្យា​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ផ្នែក​ស៊ីវិល និង​យោធា​នេះ​នឹង​ដាក់​បង្ហាញ​នៅ​ឯ​ពិធី​តាំង​ពិព័រណ៍​មួយ​ស្ដី​ពី​ការ​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​ការិយាល័យ​គេហដ្ឋាន​អង់គ្លេស​នៅ​ថ្ងៃ​ទី​១២-១៣​ខែ​មិនា​នេះ។ ក្រុមហ៊ុន ThruVision បាន​បង្កើត​បច្ចេកវិទ្យា​សម្រាប់​កាមេរ៉ា​ប្រភេទ T5000 នេះ​ដោយ​សហការ​ជា​មួយ​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប ។

រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s