យន្តហោះ​ដំបូង​របស់​ពិភពលោក​ប្រើ​ថាមពល​ជីវៈ​ប្រេង

យន្តហោះ​ពាណិជ្ជកម្ម​របស់​ពិភពលោក​ដែល​ប្រើ​ថាមពល​ជីវៈ​ប្រេង​មួយ​ផ្នែក​នោះ​បាន​ហោះ​ចូល​ទៅ​ក្នុង​អាកាស​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ។ យន្តហោះ​ប្រភេទ The Virgin Atlantic 747  បាន​ហោះ​ចេញ​លើ​ផ្លូវ​រត់​ពី​អាកាសយានដ្ឋាន​អង់គ្លេស​London Heathrow ទៅ​ក្រុង​អាំស្ទែរដាំ ជា​មួយ​និង​ប្រេង​រុក្ខជាតិ​Babassy ចំនួន​២០​ភាគ​រយ​នៅ​ក្នុង​ធុង​ប្រេង​មួយ​នៃ​ធុង​ប្រេង​សំខាន់​ចំនួន​៤​របស់​យន្តហោះ ។ នាយក​យន្តហោះ Virgin គឺ​លោក​រីឆាត ប្រេនសាន់ បាន​និយាយ​ថា ការ​ហោះ​ហើរ​ជា “ ប្រវត្តិសាស្ត្រ”ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​រក​ការ​ប្រើ​ជីវ​ប្រេង​លើ​យន្តហោះ​ពាណិជ្ជកម្ម។ ប៉ុន្តែ​គាត់​បាន​និយាយ​ថា ការ​ហោះ​ហើរ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ជីវៈ​ប្រេង​ទាំង​ស្រុង ទំនង​ជា​ត្រូវ​គេ​ប្រើ​រុក្ខជាតិ​ផ្សេងៗ​ដែល​បាន​ប្រើ​សាក​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​បច្ចុប្បន្ន​នេះ ។ ការ​ហោះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​ដៃ​គូ​ក្រុមហ៊ុន Boeing ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន General Electric និង Imperium Renewable ក្នុង​គោល​បំណង​កាត់​បន្ថយ​នូវ​ការ​បញ្ចេញ​ជាតិ​ការបោន ។ ក្រុម​បរិស្ថាន​បាន​បដិសេធ​ចោល​ភ្លាម​ៗ​ការ​ហោះ​សាកល្បង​នេះ ដោយ​ចាត់​ទុក​វា​ជា “ ការ​សម្ដែង​ឆ្កួត​ៗ ” ។ ពួក​អ្នក​ធ្វើ​យុទ្ធនាការ​បាន​និយាយ​ថា ការ​សន្សំ​ការបោន​ពី​ជីវៈ​ប្រេង​ដែល​ជា​ញឹកញាប់​យក​ចេញ​ពី​វត្ថុធាតុ​ដើម​ដែល​មាន​ដូច​ជា ស្រូវ​សាលី​អំពៅ​និង​ប្រេង​ដូង​មាន​តិចតួច។ហើយ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​កើន​ឡើង​ដែល​ថា​ជីវៈ​ប្រេង​ធញ្ញជាតិ​អាច​នឹង​ប្រជែង​ជា​មួយ​ការ​ផលិត​ចំណី​អាហារ​បំផ្លាញ​បរិស្ថាន​ហើយ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ផ្លាស់ប្ដូរ​ទី​លំ​នៅ ។ លោក​រីឆាត​និយាយ​យ៉ាង​ទទូច​ថា ប្រេង​របស់​គាត់ “ ការពារ​បរិស្ថាន​និង​ទ្រទ្រង់​សង្គម ” និង​មិន​បាន​ប្រជែង​ជា​មួយ​ចំណី​អាហារ​និង​ប្រភព​ទឹក​សាប​ទេ ។ លោក​បាន​និយាយ​បន្ថែម​ទៀត​ថា “ ថ្ងៃ​នេះ​កត់​សម្គាល់​ការ​ទម្លុះ​ភាព​ទាល់​ច្រក​ខាង​ជីវៈ​ប្រេង​សម្រាប់​ឧស្សាហ​កម្ម​យន្តហោះ​ទាំងអស់ ”។ Virgin Atlantic និង​ជា​ដៃ​គូ​របស់​យន្តហោះ​កំពុង​បង្ហាញ​ថា អ្នក​អាច​រក​ឃើញ​ផ្លូវ​មួយ​ផ្សេង​ទៀត សម្រាប់​ប្រេង​យន្តហោះ​ប្រតិកម្ម​និង​ការ​ហោះ​របស់​យន្តហោះ​ដោយ​ប្រើ​បច្ចេកវិជ្ជា​ថ្មី​ដូច​ជា​ជីវៈ​ប្រេង​ប្រកប​ដោយ​ចិរភាព ។ “ ការ​ហោះ​ដោយ​ប្រើ​ជីវៈ​ប្រេង មុន​នេះ​នឹង​ជួយ​ពួក​យើង​ទាំង​អស់​ដែល​ចង់​កាត់​បន្ថយ​ការ​បញ្ចេញ​ការបោន​បន្ត​អភិវឌ្ឍន៍​ប្រេង ឥន្ធនៈ​ប្រភេទ​នេះ​នៅ​ក្នុង​ពេល​អនាគត។វា​ជា​ប្រេង​ដែល​នឹង​ដំណើរ​ការ​យន្តហោះ​របស់​យើង​ក្នុង​ឆ្នាំ​ខាង​មុខ​តាម​រយៈ​ប្រើ​ប្រេង​ជំនាន់​ក្រោយ​ដូច​ជា​សារាយ ”។ គាត់​បាន​និយាយ​ថា ម៉ាស៊ីន​ប្រតិកម្ម​នឹង​យន្តហោះ​មិន​ត្រូវ​ការ​កែប្រែ​ពិសេស​ទេ ដើម្បី​ប្រើ​ប្រេង​នេះ​ដែល​នឹង​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​ក្នុង​ការ​ចាប់​ផ្ដើម​ប្រើ​វា។ប៉ុន្តែ​លោក​បា​ន​និយាយ​ថា “អ្វី​ដែល​យើង​កំពុង​ប្រើ​សព្វ​ថ្ងៃ​មិន​មែន​ជា​ប្រេង ដែល​យើង​នឹង​ប្រើប្រាស់​នៅ​លើ​យន្តហោះ​ពាណិជ្ជកម្ម​ទេ ” ។ គាត់​បាន​និយាយ​ថា វា​ទំនង​ជា​ប្រភេទ​សារាយ​ដែល​ផលិត​ពី​រុក្ខជាតិ​ស្អុយ។នាយក​ក្រុមហ៊ុន​យន្តហោះ​រំពឹង​ទុក​ផង​ដែរ​នូវ​ការ​វិនិយោគ​ដែល​មាន​ចំនួន​ទឹកប្រាក់​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ដើម្បី​ដោះ​ស្រាយ​ការ​ផ្លាស់​ប្ដូរ​អាកាសធាតុ ។ ម៉ារលីន ឌែលលី នាយក​រង​របស់​ក្រុមហ៊ុន Boeing ខាង​រក​ទីផ្សារ​លក់​សម្រាប់​អឺរ៉ុប រុស្សី និង​អាស៊ី​កណ្ដាល​បាន​និយាយ​ថា ឧស្សាហ​កម្ម​មាន​សក្ដានុភាព ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ការបោន​បាន ៥០​ភាគ​រយ នៅ​ត្រឹម​ឆ្នាំ
២០៥០ ។

រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s