ប្រទេស​ជប៉ុន​សម្លឹង​ឈាន​ទៅ​រក​ការ​ប្រើ​មនុស្សយន្ត

ប្រទេស​ជប៉ុន​ដែល​នាំមុខ​គេ​ក្នុង​ការ​បង្កើត​ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​មួយ​ពេល​ឥឡូវ​នេះ​បាន​ឈាន​ទៅ​រក​ការ​ពិត​បន្តិច​ម្ដង​ៗ​ដោយ​សម្លឹង​ទៅ​រក​មនុស្សយន្ត​ដែល​មាន​រូបរាង និង​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​មនុស្ស​ពិត​ហើយ​ដែល​អាច​ធ្វើ​ការ​ជំនួស​មនុស្ស​ពិត​បាន​យ៉ាង​ប្រាកដ។ ក្រុមហ៊ុន​ចំនួន​២០០​និង​អង្គការ​ជាង​៥០​មក​ពី​ប្រទេស​ជប៉ុន​និង​បរទេស​បាន​ចូល​រួមការ​តាំង​ពិព័រណ៍​មនុស្សយន្ត​អន្តរជាតិ​នៅ​ក្នុង​ឆ្នាំ​២០០៧​ក្នុង​ទី​ក្រុង​តូក្យូ​គឺ​ជា​ពិព័រណ៍​មួយ​បង្ហាញ​ពី​មនុស្សយន្ត​ដ៏​ធំ​បំផុត​នៃ​ពិភពលោក។ នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​២​ឆ្នាំ​មុន ក្រុមហ៊ុន​ជប៉ុន​បាន​តាំង​បង្ហាញ​អំពី​ការ​ច្នៃប្រឌិត​របស់​ពួក​គេ​ចាប់​ផ្ដើម​ពី​មនុស្សយន្ត​ផ្លុំ​ត្រែ​ឈរ ជើង​ពីរ​រហូត​ដល់​មនុស្សយន្ត​ចាំ​ទទួល ភ្ញៀវ​ដែល​ទាំង​ពីរ​នេះ​បាន​ត្រូវ​គេ​បង្ហាញ​នៅ​ពិព័រណ៍​ពិភពលោក​នៅ​អៃជី​ភាគ​កណ្ដាល។ ផ្ទុយ​ពី​ការ​តាំង​បង្ហាញ​ដ៏​អស្ចារ្យ​កាល​ពី​ឆ្នាំ​២០០៥ ការ​តាំង​បង្ហាញ​ពិព័រណ៍​ដែល​មាន​រយៈ​ពេល​៤​ថ្ងៃ​ត្រូវ​បាន​សម្ពោធ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ដែល​បាន​បង្ហាញ​ពី​មនុស្សយន្ត​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​យក​មក​ប្រើប្រាស់​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក​ស័រឈី ហាម៉ាដា មន្ត្រី​ជាន់​ខ្ពស់​នៅ​សមាគម​មនុស្សយន្ត​ជប៉ុន​បាន​និយាយ​ថា “ ពីរ​ឆ្នាំ​បន្ទាប់​ពី​ការ​តាំង​ពិព័រណ៍​ដែល​បាន​បង្ហាញ​នូវ​ជីវិត​អនាគត​ជា​មួយ​មនុស្សយន្ត​វា​ជា​ពេល​វេលា​ពិនិត្យ​មើល​ថា តើ​យើង​អាច​ប្រើ​មនុស្សយន្ត​ដោយ​របៀប​ណា“ ។ លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ថា ” ឥឡូវ​នេះ​ការ​អនុវត្តន៍​ប្រើ​មនុស្សយន្ត​លេច​ចេញ​ជា​រូបរាង​ហើយ។ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទី​នេះ​បាន​ដាក់​ឱ្យ​មនុស្សយន្ត ឃើញ​អ្វី​ដែល​មនុស្សយន្ត​អាច​ធ្វើ​បាន​យ៉ាង​ប្រាកដ​នៃ​កម្រិត​បច្ចេកវិទ្យា​សម័យ​នេះ“ ។
ខណៈ​ពេល​ដែល​មនុស្សយន្ត​ការពារ​សន្តិសុខ​មួយ​ចំនួន​ដែល​បាន​បង្ហាញ​នៅ​ទីនេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​និង​ផលិត​លក់​ជា​ស្រេច​ហើយ​ក្នុង​ប្រទេសជប៉ុន​នោះ មនុស្សយន្ត​ដែល​មាន​លក្ខណៈ​និង​សមត្ថភាព​ដូច​មនុស្ស​ក៏​ត្រូវ​បាន​គេ​ត្រៀម​ដាក់​លក់​ផង​ដែរ។ លោក តាតសួ ម៉ាតស៊ុយហ្សាគី បុគ្គលិក​ម្នាក់​នៃ​ក្រុមហ៊ុន គូគូរូ បាន​និយាយ​ថា “ យើង​អាច​ឃើញ​ពន្លឺ​ក្នុង​ការ​អនុវត្ត​ការ​ប្រើប្រាស់​នៃ​មនុស្សយន្ត”។ លោក​និយាយ​ថា “ ពេល​នេះ​យើង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ផ្លាស់ប្ដូរ​ពី​ពិភព​រូប​តុក្កតា ឬ​ការ​បង្ហាញ​មក​កាន់​ពិភព​ជីវិត​ពិត​ជា​មួយ​មនុស្សយន្ត”។មនុស្ស​យន្ត​វេជ្ជសាស្ត្រ​ឈ្មោះ“ ស៊ីមរួដ” ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ការ​ហ្វឹកហ្វឺន​ផ្នែក​វេជ្ជសាស្ត្រ
នៅ​សាលា​ទន្តសាស្ត្រ។ វា​ក៏​អាច​ស្ដាប់​ការ​ណែ​នាំ​និង​មាន​ប្រតិកម្ម​នៅ​លើ​ការ​ឈឺ​ចុក​ចាប់​ដោយ​កម្រើក​ភ្នែក ឬ​ដៃ។
លោក ណាអូតាកេ ស៊ីប៊ូអ៊ិ សាស្ត្រាចារ្យ​នៅ​សាលា​ពេទ្យ នីពផន ដែល​បាន​បង្ហាញ​ពី​អ្នក​ជំងឺ​មនុស្សយន្ត នៅ​ខែ​កញ្ញា បាន​និយាយ​ថា “ យើង​ធ្លាប់​មាន​របៀប​មួយ​ចំនួន​សម្រាប់​ហ្វឹកហ្វឺន​វេជ្ជសាស្ត្រ​ប៉ុន្តែ​យើង​ត្រូវ​បង្ហាត់​ទន្ត​បណ្ឌិត​នា​ពេល​អនាគត​ទាំង​នោះ​ឱ្យ​ចេះ​ចែក​រំលែក​អារម្មណ៍​របស់​អ្នកជំងឺ“ ។
លោក​បាន​និយាយ​ថា “ ដើម្បី​សម្រេច​បំណង​ទាំង​នោះ​យើង​ត្រូវ​ការ​បង្កើត​មនុស្សយន្ត​ឱ្យ​មាន​លក្ខណៈ និង​សមត្ថភាព​ដូច​ទៅ​មនុស្ស​យើង​ពិត​ៗ​ដែល​អាច​នៅ​ជិត​ស្និត​ជា​មួយ​មនុស្ស​ពិត​ៗ ។ មនុស្សយន្ត​ដែល​ល្បី​បំផុត​របស់​ប្រទេស​ជប៉ុន​គឺ​មនុស្សយន្ត​ដែល​អាច​និយាយ​សួរ​ឬ​ប្រកែក​បាន​ឈ្មោះ​អាស៊ីម៉ូ(Asimo )មនុស្សយន្ត​ដូច​យានិក​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​ហុងដាម៉ូទ័រ ដែល​បាន​ជួល​ធ្វើ​ជា​បុគ្គលិក​ការិយាល័យ ។
បណ្ដាល​ក្រុមហ៊ុន​ផលិត​មនុស្សយន្ត​កំពុង​សម្លឹង​ការ​ចាប់​ផ្តើម​ប្រើប្រាស់​មនុស្សយន្ត​យ៉ាង​ធំ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែល​ចំនួន​មនុស្ស​មាន​វ័យ​ចំណាស់​កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បំផុត។ លោក កេនជី គុយស៊ូណូគឺ បុគ្គលិក​ម្នាក់​នៅ​ក្រុមហ៊ុន Kyokko Electric Co.Ltd  បាន​និយាយ​ថា “ ការ​ជួយ​មនុស្ស​ជា​គោល​បំណង​សំខាន់​មួយ​របស់​មនុស្សយន្ត“ ។
លោក​និយាយ​ថា “ បច្ចេកវិទ្យា​មនុស្ស​មាន​ផល​ប្រយោជន៍​ច្រើន​ក្នុង​សង្គម​មនុស្សចាស់“។ “ពេល​នេះ​យើង​រៀប​ចំ​ឱ្យ​មាន​លំដាប់​ដោយ​បន្តិច​ម្ដង​ៗ​ថា អ្វី​ដែល​មនុស្សយន្ត​អាច​នឹង​ធ្វើ​បាន​ពិត​ប្រាកដ និង​អ្វី​ពិត​ដែល​យើង​មិន​អាច​សង្ឃឹម​ពី​មនុស្សយន្ត“ ។
អ្នក​ស្រាវ​ជ្រាវ ជប៉ុន បាន​បង្ហាញ​មនុស្សយន្ត​ថ្មី​មួយ​ដើម្បី​ជំនួស​លើ​កិច្ចការ​ផ្ទះ ជា​ពិសេស​សម្រាប់​មនុស្ស​មាន​វ័យ​ចំណាស់។ មនុស្សយន្ត​ពណ៌ស​ប្រវែង​១៤៧​សង់ទីម៉ែត្រ មាន​ភ្នែក​ពណ៌​ខៀវ និង ដៃ​ពណ៌​ក្រហម ភ្ជាប់​ដោយ​ប្រដាប់​ប៉ិន​ប្រសប់​របស់​វា​ដោយ​ជួយ​មនុស្ស​ចាស់​ម្នាក់​ក្រោក​ចេញ​ពី​គ្រែ​ដេក និង​រៀប​ចំ​អាហារ​ពេល​ព្រឹក។
ប្រជាជន ជប៉ុន បាន​ល្បី​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាង​គេ ហើយ​យ៉ាង​ហោច​ណាស់ ក៏​មាន​មនុស្ស​អាយុ​១០០​ឆ្នាំ ចំនួន​ជាង​៣០.០០០​នាក់​ដែរ។ ប៉ុន្តែ​សមត្ថភាព​រស់​នៅ​យូរ​នេះ​ជា​បញ្ហា​ឈឺក្បាល​មួយ​ដែរ​ក្នុង​ចំណោម​ប្រទេស​មួយ​ដែល​មាន​អត្រា​កំណើន​ទាប​បំផុត​ដែល​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​អំពី​វិបត្តិ​ប្រជារាស្ត្រ​ទៅ​អនាគត។
លោក ហាមាដា បាន​និយាយ​ថា ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​កុំ​រំពឹង​ថា មនុស្សយន្ត​អាច​នឹង​ជំនួស​កិច្ចការ​របស់​មនុស្ស​យើង​ទាំង​អស់​បាន​នោះ។ លោក​បាន​និយាយ​ថា “ មាន​ការងារ​ខ្លះ​មនុស្សយន្ត​មិន​អាច​ធ្វើ។ តាម​ធម្មតា​ការងារ​ខ្លះ​សម្រាប់​តែ​មនុស្ស​ធ្វើ​ប៉ុណ្ណោះ តែ​ខ្ញុំ​ជឿ​ថា​មនុស្សយន្ត​និង​មនុស្ស​នឹង​ចែក​ការងារ​គ្នា​ធ្វើ​នៅ​ទី​បញ្ចប់“ ។

រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s