ទូរស័ព្ទ​ដៃ​មាន​ជាប់​ទាក់ទង​ការ​ធ្វើ​ឱ្យ​រំខាន​ដំណេក

ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​មុន​ពេល​ចូល​ដំណេក​អាច​បញ្ឈប់​មនុស្ស​មិន​ឱ្យ​ទទួល​ទាន​ដំណេក​បាន​លក់​ស្រួល​ក្នុង​ពេល​រាត្រី។ ការ​សិក្សា​ដែល​ផ្ដល់​ថវិកា ដោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ​នានា​បាន​ឱ្យ​ដឹង​ថា​ការ​សាយ​ភាយ​ថាមពល​ចេញ​មក​ពី​ទូរស័ព្ទ​ដៃ អាច​នឹង​បណ្ដាល​ឱ្យ​មនុស្ស​ដេក​មិន​លក់ ឈឺ​ក្បាល​និង​ភាន់ភាំង​ស្មារតី។ វា​ក៏​អាច​កាត់​បន្ថយ​នូវ​ចំនួន​នៃ​ការ​ដេក​លក់​របស់​មនុស្ស ដោយ​បង្ក​ជា​ការ​រំខាន​ដល់​សមត្ថភាព​នៃ​ខ្លួន​ប្រាណ​យើង​ក្នុង​ការ​សម្រាក។ ការ​សិក្សា​នេះ​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ការ៉ូលីនស្កា​របស់​ស៊ុយអែត​និង​សកលវិទ្យាល័យ​វ៉េន​ក្នុង​សហរដ្ឋអាមេរិក។ ផ្ដល់​ថវិកា​ស្រាវជ្រាវ​ដោយ​វេទិកា​អ្នក​ផលិត​ទូរស័ព្ទចល័ត​នោះ​ពួក​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ទៅ​លើ​បុរស ចំនួន​៣៥​នាក់ និង​ស្ត្រី​ចំនួន​៣៦​នាក់ ដែល​មាន​អាយុ​ចន្លោះ​១៨​ទៅ​៤៥​ឆ្នាំ។ បុរស​និង​ស្ត្រី​ដែល​ឆ្លង​កាត់​ការ​សិក្សា​ពិសោធន៍​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ការ​លំបាក​ក្នុង​ដំណេក​និង​បាន​ចំណាយ​ពេល​តិចតួច​ក្នុង​ការ​ដេក ខណៈ​ដែល​បាន​ប្រើប្រាស់​ទូរស័ព្ទ​ដាក់​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​នោះ។ឆ្លង​តាម​រយៈ​ការ​សិក្សា​នេះ លោក​សាស្ត្រាចារ្យ​បិនអាណេត ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​បាន​និយាយ​ថា​ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា ទូរស័ព្ទ​ដៃ មាន​ជាប់​ទាក់ទង នឹង​ការ​ផ្លាស់ប្ដូរ​យ៉ាង​ជាក់​លាក់ នៅ​ត្រង់​ខួរក្បាល​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សកម្មភាព និង​សម្របសម្រួល​ប្រព័ន្ធ​តានតឹង​ក្នុង​អារម្មណ៍។ ទ្រឹស្ដី​មួយ​ទៀត​បាន​និយាយ​ថា​ការ​សាយ​ភាយ​ថាមពល​ចេញ​ពី​ទូរស័ព្ទ​ដៃ​អាច​នឹង​រំខាន​ដល់​ការ​ផលិត​អ័រម៉ូន​មេឡាតូនីន​ដែល​គ្រប់​គ្រង​ចង្វាក់​នៅ​ក្នុង​ផ្ទៃ​នៃ​ខ្លួន​ប្រាណ​យើង។ លោក​អាឡាសឌែរ​ហ៊្វីលីព អ្នក​ស្រាវជ្រាវ​ម្នាក់​ទៀត​បាន​និយាយ​ថា​ភស្តុតាង​នេះ​បង្ហាញ​ថា​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ជា​មុន​អំពី​បញ្ហា​នេះ។ ប្រសិន​បើ​យើង​ចង់​ហៅ​ទូរស័ព្ទ​ក្នុង​ពេល​យប់​យក​ល្អ​គួរ​ប្រើ​ទូរស័ព្ទ​មាន​ខ្សែ​វិញ​ដោយ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ដែល​ដាក់​នៅ​ក្បែរ​គ្រែ​ដេក​របស់​យើង​ឡើយ។ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ការ​សិក្សា​ដ៏​ធំ​មួយ អស់​រយៈ​ពេល​៦​ឆ្នាំ ធ្វើ​ឡើង​ដោយ​បណ្ដាញ​ទូរគមនាគមន៍​ចល័ត​អង់គ្លេស និង​កម្ម​វិធី​ស្រាវ​ជ្រាវ​ខាង​សុខភាព​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មិន​បង្ក​គ្រោះថ្នាក់​រយៈ​ពេល​ខ្លី​ដល់​ខួរ​ក្បាល​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នោះ​និយាយ​ថា​ខ្លួន​មិន​អាច​ច្រាន​ចោល​ពី​លទ្ធភាព​ដែល​ថា​ការ​ប្រើប្រាស់​វា​រយៈ​ពេល​យូរ​អាច​នឹង​បង្កើន គ្រោះថ្នាក់​កើត​រោគ​មហារីក​ទេ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s