រថយន្ត​ពេល​អនាគត​មិន​ចាំ​បាច់​មាន​លេខ​ថយ​ក្រោយ​ទេ

អ្នក​បើក​បរ​រថយន្ត​ទាំង​ឡាយ​ដែល​ធុញ​ទ្រាន់​ក្នុង​ការ​ចត​រថយន្ត​ស្រប​គ្នា​និង​ការ​ដាក់​លេខ​បើក​រថយន្ត​ថយ​ក្រោយ​នោះ ឥឡូវ​ក្រុមហ៊ុន នីសាន់( Nissan ) ផលិត​រថយន្ត​សម្រាប់​លោកអ្នក​ហើយ។
នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​នាំ​មុខ​គេ​នេះ​បាន​ដាក់​បង្ហាញ​នូវ​គំរូ​រថយន្ត​ម៉ាក Pivo2  ដែល​ជា​រថយន្ត​ប្រើ​ថាមពល​អាគុយ នឹង​អាច​បង្វិល​ខ្លួន​ទៅ​ក្រោយ​បាន​ខណៈ​ពេល​ដែល​អ្នក​បើក​បរ​អាច​បត់​ទៅ​រក​ទិស​ដៅ​ដែល​គេ​ចង់​ទៅ។ កង់​របស់​វា​អាច​បត់​បាន់​៩០​អង្សា​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ការ​ចត​មាន​លក្ខណៈ​ងាយ​ស្រួល។ លោក ម៉ាសាហ៉ីគូ តាបេ ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​នៃ​ក្រុម​អភិវឌ្ឍន៍​រថយន្ត​របស់​ក្រុមហ៊ុន Nissan និយាយ​ថា “ ជា​មួយ​នឹង​រថយន្ត ដែល​មាន​ដៃ​ចង្កូត​ងាយស្រួល​នេះ អ្នក​អាច​មាន​អារម្មណ៍​ថា មាន​ភាព​ងាយ​ស្រួល​ក្នុង​ពេល​កំពុង​បើកបរ ។អ្នក​អាច​ទៅ​ដល់​គ្រប់​ទី​កន្លែង​ទាំងអស់​ដែល​អ្នក​ចង់​ទៅ​ដោយ​ពុំ​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី​ជំនាញ​បើក​បរ​ទេ ” ។
រថយន្ត​នេះ​នៅ​ពុំ​ទាន់​ដាក់​លក់​នៅ​ឡើយ​ទេ។ រថយន្ត​សម្រាប់​ពេល​អនាគត​នេះ​មាន​កៅអី​បី​ដោយ​មាន​បំពាក់​ដោយ​មនុស្សយន្ត​ដែល បើ​តាម​ក្រុមហ៊ុន Nissan និយាយ​ថា​គឺ​គ្រប់គ្រង​អារម្មណ៍​របស់​អ្នក​បើក​បរ និង​ជា​ដៃ​គូ​សន្ទនា​របស់​គេ។
អ្នក​ផលិត​រថយន្ត​នេះ​និយាយ​ថា មនុស្សយន្ត​នេះ​អាច​និយាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ជប៉ុន អាច​ជួយ​ធ្វើ​ឱ្យ​អ្នក​បើកបរ​ដែល​មាន​អារម្មណ៍​ខឹង​ពេល​បើក​នៅ​លើ​ផ្លូវ​ដែល​មាន​ឧបសគ្គ ប្ញ​ដាស់​អ្នក​ឱ្យ​ភ្ញាក់ បើ​សិន​ជា​អ្នក​ងងុយ​ដេក​ក្នុង​ពេល​បើក​បរ។
មនុស្សយន្ត​នេះ​បាន​និយាយ​នៅ​ក្នុង​ពេល​ដាក់​បង្ហាញ​រថយន្ត​កាល​ពី​សប្ដាហ៍​មុន​នេះ​ថា “ តើ​អ្នក​កំពុង​ដេក​ឬ? មាន​ហាង​កាហ្វេ​មួយ នៅ​ចម្ងាយ​៥០០​ម៉ែត្រ​ខាង​មុខ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s