ថ្មថ្មី​ប្រើ​ថាមពល​ពី​ជាតិ​ស្ករ

យោង​តាម​ក្រុមហ៊ុន​សូនី(Sony )ឱ្យ​ដឹង​ថា ថ្មពិល​ដែល​មាន​សំបក​ធ្វើ​ពី​ប្លាស្ទិក​មាន​ជាតិ​បន្លែ​ហើយ​ដើរ​ដោយ​ជាតិ​ស្ករ​នោះ​អាច​បង្កើត​ឱ្យ​មាន​ចរន្តអគ្គិសនី​គ្រប់គ្រាន់​ដើម្បី​ផ្ដល់​ថាមពល​សម្រាប់​ម៉ាញ៉េ​ចាក់​ចម្រៀង​និង​អូប៉ាល័រ​មួយ​គូរ​បាន។ ថ្មពិល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​សូនី​នេះ​មាន​ប្រវែង​៣,៨០​សង់ទីម៉ែត្រ​ហើយ​ដើរ​ដោយ​ការ​ចាក់​បញ្ចូល​ទឹក​ស្ករ​ចូល​ទៅ​ក្នុង​បំពង់ ហើយ​សារធាតុ​អង់ស៊ីម(enzyme ) បាន​បំប្លែង​ជាតិ​ស្ករ​ឱ្យ​ទៅ​ជា​ថាមពល​អគ្គិសនី។
ក្រុមហ៊ុន​សូនី​បាន​និយាយ​ថា ការ​សាកល្បង​ទៅ​លើ​ថ្ម​ពិល​នោះ ឃើញ​ថា​វា​បញ្ចេញ​ថាមពល​បាន​៥០​មីលីវ៉ាត់។ ក្រុមហ៊ុន​សូនី​បាន​និយាយ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា “ ជាតិ​ស្ករ​គឺ​ជា​ប្រភព​ថាមពល​សុទ្ធ​កើត​ឡើង​ពី​ធម្មជាតិ​ដែល​ត្រូវ​បាន​ផលិត​តាម​រយៈ​ការ​ធ្វើ​សំយោគ។ ហេតុ​នេះ​ហើយ ជាតិ​ស្ករ​ត្រូវ​បាន​បំប្លែង​ឱ្យ​ទៅ​ជា​ថាមពល ហើយ​ជាតិ​ស្ករ​នេះ​គេ​អាច​រក​វា​បាន​នៅ​ស្ទើរ​តែ​គ្រប់​ទី​កន្លែង នៃ​ភពផែន​ដី​យើង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ថ្មពិល​ដែល​ប្រើ​ថាមពល​បាន​មក​ពី​ជាតិ​ស្ករ​នេះ​ក្លាយ​ទៅ​ជា​ឧបករណ៍​ផ្ដល់​ថាមពល​មួយ​ដែល មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ពេល​អនាគត“ ។
ក្រុមហ៊ុន​បាន​និយាយ​ថា ខ្លួន​មាន​បំណង​ផលិត​ថ្មពិល​ផ្ដល់​ថាមពល​ទាំង​នេះ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ពាណិជ្ជកម្ម ប៉ុន្តែ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​តើ​ពេល​ណា​ទើប​ខ្លួន​ចាប់​ផ្ដើម​ផលិត​នោះ​ទេ។ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​សូនី​បាន​ប្រមូល​ថ្ម​ជា​ច្រើន​លាន​ដុំ​ដែល​ប្រើ​សម្រាប់​ផ្ដល់​ថាមពល​ដល់​កុំព្យូទ័រ​យួរ​ដៃ​ដោយ​បារម្ភ​ខ្លាច​ថ្ម​ទាំង​នោះ​អាច​នឹង​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s