យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ស្រាល​បំផុត

យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​ដែល​មាន​ទម្ងន់​ស្រាល​មួយ​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ជា​ផ្លូវ​ការ​ដោយ​ការ​ហោះ​ហើរ​គ្មាន​មនុស្ស បើក​បរ​បាន​រយៈ​ពេល​យូរ​បំផុត។ ក្រុមហ៊ុន​របស់ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​ឈ្មោះ Qinetig  ដែល​បាន​ផលិត​យន្តហោះ​ឈ្មោះZephyr  ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ គ្មាន​អ្នក​បើកបរ និយាយ​ថា យន្តហោះ​នេះ​ហោះ​ហើរ​ក្នុង​ពេល​សាក​ល្បង​បាន​រយៈ​ពេល​៥៤​ម៉ោង។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជឿ​ថា​វា​ជា​លើក​ទី​មួយ​ហើយ​ដែល​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​បាន​ហោះ​ហើរ​ដោយ​ប្រើ​ថាមពល​ផ្ទាល់ខ្លួន របស់​វា​បាន​រយៈ​ពេល​២​យប់។ ឯតទគ្គកម្ម​នៃ​ការ​ហោះ​ហើរ​គ្មាន​មនុស្ស​បើកបរ​លើក​មុន​ដែល​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្នុង​ឆ្នាំ​២០០១ បាន​ទៅ​យន្ត​ហោះ​ឈ្លប​យក​ការណ៍​ឈ្មោះ​ក្លូបល់ ហក(Global Hawk )នៃ​កង​ទ័ពអាកាស​អាមេរិក​ដែល​ជា​យន្តហោះ​ដើរ​ដោយ​កម្លាំង​ម៉ាស៊ីន​ដែល​ក្នុង​ពេល​នោះ​ហោះ​បាន​រយៈ​ពេល​ជាង​៣០​ម៉ោង។ ការ​ហោះ​ហើរ​បាន​រយៈ​ពេល​៥៤​ម៉ោង​របស់​យន្តហោះ Zephyr  នេះ​មិន​ត្រូវ​បាន​គេ​កត់ត្រា​ចូល​ទៅ​ក្នុង​សៀវភៅ​ឯតទគ្គកម្ម ហ្គីណេស ទេ ដោយ​សារ​តែ​តំណាង​មក​ពី​សហព័ន្ធ​កីឡា​ហោះ​ហើរ​ពិភពលោក(FAI )ពុំ​បាន​ដឹង​អំពី​ការ​ហោះ​សាកល្បង​ជា​សម្ងាត់​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​ត្រូវ​បាន​ផ្ដល់​ព័ត៌មាន​អំពី​ការហោះហើរ​លើក​ទី​២​ដែល​មាន​រយៈ​ពេល​៣៣​ម៉ោង ដែល​នៅ​តែ​អាច​កត់ត្រា ចូល​ក្នុង​សៀវភៅ​ឯតទគ្គកម្ម​នោះ​បាន។
ក្រុម​អ្នក​ផលិត​យន្តហោះ Zephyr  និយាយ​ថា ទោះ​ជា​លទ្ធផល​នោះ​យ៉ាង​ដូចម្ដេច​ក៏​ដោយ ក៏​ខ្លួន​ជឿ​ថា ខ្លួន​បាន​បំបែក​ឯតទគ្គកម្ម​ហើយ។ លោក គ្រីស ខែលឡឺហឺ ប្រធាន​ផ្នែក​បច្ចេកទេស​របស់ Zephyr  និង​ជា​អ្នក​បើកបរ​យន្តហោះ​បាន​ប្រាប់ ប៊ីប៊ីស៊ី ថា “ យន្តហោះ​នេះ​នឹង​ហោះ​កាន់​តែ​ខ្ពស់​និង​កាន់​តែ​ឆ្ងាយ “ ។
ក្នុង​រយៈ​ពេល​នៃ​ការ​ហោះហើរ Zephyr  បាន​ហោះ​ដល់​រយៈ​កម្ពស់​អតិបរមា​ជាង​១៨.០០០​ម៉ែត្រ។ យន្តហោះ​នេះ​ត្រូវ​បាន​គេ​បង្ហោះ​ឡើង​ដោយ​ដៃ ហើយ​ហោះ​ឡើង​ក្នុង​កម្ពស់​៣.០០០​ម៉ែត្រ។

រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s