មធ្យោបាយធ្វើដំណើរថ្មីពេលអនាគតបញ្ចៀសស្ទះចរាចរយន្តហោះកាត់រថយន្តពេលអនាគត

ដំណោះស្រាយថ្មីចំពោះការ​កកស្ទះ​ចរាចរ​នៅ​តាម​ដង​វិថី ដែល​ពោរពេញ​ទៅ​ដោយ​រថយន្ត​នោះ​គឺ​ការ​នាំ​លោក​អ្នក​ទៅ​កាន់​អាកាស​ដោយ​យន្តហោះ​កាត់​រថយន្ត​ថ្មី​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​នូវ​​ដំណើរ​ការ​ដែល​សង្គម​បច្ចុប្បន្ន​ប្រព្រឹត្ត​ទៅ។ ទស្សនៈ​វិស័យ នា​ពេល​អនាគត ២០​ឆ្នាំ​ខាង​មុខ​នេះ ត្រូវ​បាន​លើក​មក​បង្ហាញ​នៅ​ឯ​សិក្ខាសាលា​មួយ​ស្ដី​ពី​យន្ត​ហោះ​អេឡិចត្រូនិក​ឆ្នាំ​២០០៨​នៅ​ឯ​ប្រលានយន្តហោះ​ទី​ក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ​នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា។ លោក រីចឆាត ចន ជា​អ្នក​បច្ចេកវិទ្យា​មួយ​រូប​នៅ​ឯ Boeing Phantom Works បាន​ឱ្យ​ដឹង​ថា វា​គឺ​ជា​ការងារ​មួយ ដែល​ត្រូវ​ធ្វើ​ឡើង​ដោយ​ការ​គិត​គូរ​ពិសេស​ដល់​បច្ចេកវិទ្យា​បៃតង​មួយទៀត។ លោក​បាន​មាន​ប្រសាសន៍​ថា“ថ្ងៃ​នេះ​ខ្ញុំ​កំពុង​និយាយ​អំពី​ការ​ធ្វើ​ឱ្យ​សម្រេច​បាន​នូវ​ការ ធ្វើ​ដំណើរ​តាម​អាកាស​ឱ្យ​ក្លាយ​ជា​មធ្យោបាយ​សម្រាប់ ការ​ធ្វើ​ដំណើរ​ជា​រៀង​រាល់ថ្ងៃ​របស់​អ្នក​គ្រប់​គ្នា។ សព្វ​ថ្ងៃនេះ ពាក់​កណ្ដាល​នៃ​មនុស្ស​នៅ​លើ​ពិភព​លោក​រស់​នៅ​ក្នុង​តំបន់​ទីក្រុង​ដោយ​ពឹងផ្អែក​លើ​រថយន្ត។ ហើយ​រយៈ​ពេល ៥០​ឆ្នាំ​កន្លងមក​នេះ ឧស្សាហកម្ម​អាកាសចរណ៍​បាន​ធ្វើ​ឱ្យ​មនុស្ស នៅ​លើ​ពិភព​លោក​អាច​ធ្វើ​ដំណើរ​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​កាន់​តែ ងាយស្រួល“។ ក្រុម​ស្រាវជ្រាវ​របស់ Boeing​កំពុង​តែ​រចនា​យន្តហោះ​កាត់​រថយន្ត​ដោយ​អនុញ្ញាត​ឱ្យ​អ្នក​បើក​បរ​អាច​ប្រើ​វា​បាន​ដោយ​មិន​ចាំបាច់​ទទួល​ការ​ហ្វឹកហ្វឺន​ច្រើន​នោះ​ទេ​យានជំនិះ​ថ្មី​នោះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​បង្ហាញ​ផ្លូវ​ដ៏​ច្បាស់លាស់​ដែល​អាច​ឱ្យ​អ្នក​បើក​បរ​បញ្ជា​វា​បាន​ដោយ​ងាយ​ស្រួល។ លោក ​ចន​បាន​បន្ត​ថា “ការ​បញ្ជា​យាន​កូន​កាត់​នេះ​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​លោក​អ្នក​បើកបរ​រថយន្ត​ទៅ​ទៀត។មនុស្ស​នឹង​ប្រហែល​ជា​អាន​កាសែត​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​បើក​យាន​ជំនិះ​ថ្មី​នោះ​ទៀត​ផង“។លោក​បាន​ឱ្យ​ដឹង​ទៀត​ថា “យាន​កូន​កាត់​នោះ​នឹង​ដើរ​ដោយ​ថាមពល​អគ្គិសនី ឬ​ជា​មួយ​អាគុយ​ដែល​នេះ​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​យាន​ជំនិះ​បរិសុទ្ធ​បំផុត(មិន​ប្រើ​ឥន្ធនៈ) សម្រាប់​បរិស្ថាន​នា​ពេល​អនាគត​ខាង​មុខ“។ ការ​បង្ហាញ​ឱ្យ​ដឹង​ពី​យាន​ជំនិះ​នា​រយៈ​ពេល​២០​ឆ្នាំ​ខាង​មុខ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដ៏​ខ្លាំង​ក្លា​ពី​សំណាក់​វិស្វករ​អ្នក​វិទ្យាសាស្ត្រ អ្នក​មូល​ធន​ប្រធាន​ប្រតិបត្តិ​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​មូល​និធិ CAFE​ជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​ដែល​លើក​កម្ពស់​ការ​ធ្វើដំណើរ​តាម​អាកាស​ដោយ​ផ្ទាល់​ខ្លួន។ លោក​ប្រៀន ស៊ីលី ប្រ​ធាន​អង្គការ​នេះ​បាន​មាន​ប្រសាសន៍​ថា វា​មាន​ហេតុផល​សមរម្យ​គួរ​ឱ្យ​ជឿ​បាន​ថា យាន​កូនកាត់​បែប​នេះ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​នា​ពេល​អនាគត។ ដោយ​ធ្វើការ​ប៉ាន់​ស្មាន​ថា​នឹង​មាន​រថយន្ត​ដល់​ទៅ​ចំនួន​១.២០០​លាន​គ្រឿង​ដែល​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវថ្នល់​នានា​នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ​នោះ លោក​បាន​មាន​ប្រសាសន៍​ថា យាន​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ជាក់​ជា​មិន​ខាន​ឡើយ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s