រក និង ដំឡើង Driver សម្រាប់​គ្រឿង​ដែល​មិន​ស្គាល់​ជាមួយ​កុំព្យូទ័រ​របស់​យើង

បន្ទាប់​ពី​ដំឡើង វិនដូស៍ ថ្មី​លើ​កុំព្យូទ័រ​របស់​យើង driver ខ្លះ​ប្រហែល​ជា​បាត់ ឬ មិន​ដំឡើង​ឱ្យ​ស្រាប់​ជាមួយ វិនដូស៍ ដូចជា sound, vga, network ជាដើម។ បើ​ driver ទាំង​នោះ​មិន​ទាន់​បាន​ដំឡើង​ឱ្យ​គ្រឿង​ភ្ជាប់​នឹង​កុំព្យូទ័រ​យើង​ទេ យើង​ក៏​មិន​អាច​ប្រើ​គ្រឿង​​ទាំង​នោះ​បាន​ដែរ ដូចជាបើ​អត់ sound driver យើង​មិន​អាច​ចាក់​ចម្រៀង វីដេអូ ឬ ប្រើ​សំឡេង​ផ្សេង​លើ​កុំព្យូទ័រ​យើង​បាន​ឡើយ។ វិធី​ដោះស្រាយ យើង​ត្រូវ​ដំឡើង driver របស់​វា ដើម្បី​ឱ្យ​វា​ស្គាល់​គ្នា​ជាមួយ​កុំព្យូទ័រ​របស់​យើង។

ដំឡើង driver ​មិន​ពិបាក​ទេ។ បើ​យើង​ទើប​នឹង​ទិញ​កុំព្យូទ័រ​ថ្មី យើង​នឹង​បាន​ស៊ីឌី​មួយ​ចំនួន​ភ្ជាប់​មក​ជាមួយ​ យើង​អាច​ប្រើ​សម្រាប់​ដំឡើង​ឱ្យ​គ្រឿង​ទាំង​នោះ​ស្គាល់​ជាមួយ​កុំព្យូទ័រ​ របស់​យើង​បាន។ ប៉ុន្តែ​បើ​កុំព្យូទ័រ​យើង​ជា​កុំព្យូទ័រ​ចាស់ៗ មិន​មាន​ស៊ីឌី​ដែល​ភ្ជាប់​មក​ជាមួយ​នៅ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?

វា​ក៏​មិន​ពិបាក​ណាស់ណា​ទេ។ ខ្ញុំ​នឹង​ប្រាប់​វិធី​រក driver សម្រាប់​គ្រឿង​ដែល​នៅ​ជាប់​នឹង​បត។ ធម្មតា​ បត​មួយៗ​សុទ្ធ​តែ​មាន​លេខកូដ​សម្គាល់​របស់​វា។ ដូច្នេះ យើង​អាច​ប្រើ​លេខកូដ​ទាំង​នោះ​ដើម្បី​រក​ driver របស់​វា​បាន។ ជា​ឧទាហរណ៍ ខ្ញុំ​យក​បត​កុំព្យូទ័រ​របស់​ខ្ញុំ​មក​បង្ហាញ​ជូន។

មើល​នៅ​លើ​បត យើង​នឹង​ឃើញ​លេខកូដ ភាគ​ច្រើន​នៅ​ក្បែរ ជើង​ដោត​រេម ។ លេខកូដ​​បត​របស់​ខ្ញុំ​គឺ 8S661FXM-RZ ។ បន្ទាប់​ពី​បាន​លេខកូដ​នេះ​ហើយ យើង​អាចប្រើ Google ឬ វិប​ស្វែងរក​ផ្សេង​ទៀត​ដើម្បី​រក driver ។ ខ្ញុំ​ប្រើ ហ្គូកហ្គល ព្រោះ​លឿន និង ងាយ​រក។ បើក ហ្គូកហ្គល និង​វាយ 8S661FXM-RZ ក្នុង​ប្រអប់​រក ពេល​នោះ​វា​នឹង​បង្ហាញ​​លទ្ធផល​មួយ​ចំនួន​ទាក់ទង​នឹង​បត​នេះ។ អាន​លទ្ធផល​ដែល​រក​ឃើញ​បន្តិចបន្តួច រួច​រើស​យក​លទ្ធផល​ណា​ដែល​ត្រូវ​នឹង​អ្វី​ដែល​យើង​ចង់​បាន។ នេះ​គឺ​លទ្ធផល បត 8S661FXM-RZ។ ខ្ញុំ​ចូល​ទៅ​តាម​លទ្ធផល​ដែល​នៅ​ខាង​លើ​គេ ដែល​ជា​វិបសាយ​របស់ ជីកាបៃ ព្រោះ​បត​របស់​ខ្ញុំ​ជា​ផលិតផល​របស់​​ក្រុមហ៊ុន ជីកាបៃ ។ ពេល​ចូល​ទៅ​វិបសាយ​នោះ យើង​នឹង​ឃើញ​មាន​ពត៌មាន​អំពី​បត និង អ្វី​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​នឹង​បត ក្នុង​នោះ​មាន​ទាំង driver ផង។ ដូច្នេះ​គ្រាន់​តែ​ចូល​ទៅ​ទំព័រ driver យើង​នឹង​ឃើញ driver ផ្សេងៗ​ដែល​មាន និង អាច​ដោនឡូត​បាន។ យើង​អាច​ដោនឡូត​យក​មក​ប្រើ ឬ ថត​ដាក់​ស៊ីឌី​ទុក​ប្រើ​ពេល​ក្រោយ​ក៏​បាន។

មួយ​វិញ​ទៀត បើ​យើង​ដឹង​វិបសាយ​របស់​ក្រុមហ៊ុន​ផលិត​បត​របស់​យើង យើង​គ្រាន់​តែ​ទៅកាន់​វិបសាយ​នោះ និង រក​ប្រភេទ​បត​របស់​យើង​តាម​លេខកូដ​ដូច​ខាង​លើ​ក៏​បាន។

នេះ​ជា​ការងាយស្រួល​ណាស់ មិន​ពិបាក​ទេ។ ចំពោះ​គ្រឿង​ផ្សេងៗ​ទៀត ដូច​ជា sound card ដាច់ vga ដាច់ ឬ គ្រឿង​អ្វី​ផ្សេង​ទៀត​ក៏​ដោយ គឺ​យើង​អាច​ប្រើ​វិធី​នេះ​ដើម្បី​រក ដ្រាយវើ របស់​វា។

សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​នឹង​ជួយ​លោកអ្នក​ដោះស្រាយ​បញ្ហា​បាត់ driver ពី​កុំព្យូទ័រ​របស់​លោក​អ្នក​។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s