ជប៉ុន​រចនា​គំរូ​យន្តហោះ​កំបាំង​កាយ

សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​បាន​និយាយ​ថា ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ជប៉ុន​សង្ឃឹម​ថា នឹង​ផលិត​គំរូ​ដំបូង​នៃ​យន្តហោះ​កំបាំង​កាយ​ជំនាន់​ថ្មី​មួយ​ជា​យន្តហោះ​ថ្មី លើក​ដំបូង​ដែល​គ្រោង​ឡើង​ដោយ​ប្រទេស​សន្តិភាព​និយម​ជា​ផ្លូវ​ការ​នេះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​មក។

សារ​ព័ត៌មាន​យ៉ូមីអ៊ូរី ស៊ីមប៊ុន ប្រចាំ​ថ្ងៃ​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​ក្រសួង​ការពារជាតិ ជា​ច្រើន​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដោយ​និយាយ​ថា ក្រសួង​នេះ​នឹង​បញ្ចូល​ថវិកា សម្រាប់​អភិវឌ្ឍន៍​គំរូ​យន្តហោះ​នេះ​នៅ​ក្នុង​សំណើ​សុំ​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​សារពើពន្ធ​ចាប់​ពី​ខែ​មេសា​២០០៨។​ប្រទេសជប៉ុនបានក្លាយជាប្រទេសសន្តិភាពនិយមជាផ្លូវការចាប់តាំងពីការបរាជ័យរបស់ខ្លួននៅក្នុង​សង្គ្រាមលោកលើកទីពីរ ប៉ុន្តែ​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ថវិកា​ចំណាយ​សម្រាប់​ការពារជាតិ​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក ហើយ​បាន​និង​កំពុង​ពង្រីក​តួ​នាទី​យោធា​របស់​ខ្លួន​ជា​បណ្ដើរ​ៗ។ សារព័ត៌មាន​ដែល​មាន​ការ​និយម​ច្រើន​បំផុត​នេះ​បាន​និយាយ​ថា ក្រសួង​ការពារជាតិ​ជប៉ុន​កំពុង​តែ​សង្ឃឹម​ថា នឹង​រក្សា​ធ្វើ​ឱ្យ​បច្ចេកវិជ្ជា​របស់​ខ្លួន​បាន​ទាន់​សម័យ​ជា​និច្ច ហើយ​ក៏​នឹង​ទទួល​បាន​សំឡេង​មួយ​នៅ​ក្នុង​កិច្ចចរចា​ជា​មួយ​សហរដ្ឋអាមេរិក​នៅ​ពេល​ជ្រើសរើស​យន្តហោះ​ចម្បាំង​ថ្មីៗ។ អ្នក​នាំ​ពាក្យ​មួយ​រូប​នៃ​ក្រសួង​ការពារជាតិ​នេះ​បាន​ច្រាន​ចោល​ពាក្យ​ថា ខ្លួន​បាន​ធ្វើ​ការ​សុំ​ថវិកា​នេះ​រួច​រាល់​ហើយ ប៉ុន្តែ​បាន​និយាយ​ថា ខ្លួន​ក៏​មិន​បាន​ច្រានចោល​គម្រោង​ការ​នេះ​ដែរ ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា “ ប៉ុន្តែ​យើង​បាន​កំពុង សិក្សា​អំពី​យន្តហោះ​កំបាំង​កាយ និង​សមត្ថភាព​ដទៃ​ៗ​ទៀត “ ។

លោក​បាន​បន្ថែម​ថា “ យើង​ក៏​កំពុង​តែ​ធ្វើ​ការងារ​ស្ដី​ពី​ផែនការ​សិក្សា​យន្តហោះ​តូច​មួយ​ផង​ដែរ។ យើង​នឹង​បន្ត​ធ្វើ​ការងារ​ស្ដី​ពី​កិច្ចការ​ទាំង​នេះ “ ។ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ទិញ F-22 Raptors យន្តហោះ​របស់​កងកម្លាំង​អាកាស​អាមេរិក​ចុង​ក្រោយ​បំផុត ដែលត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ចៀស​ការ​តាម​ចាប់​របស់​ប្រព័ន្ធ​រ៉ាដា​ជា​មួយ​នឹង​ល្បឿន​លឿន​ជាង​សំឡេង​ដ៏​ខ្ពស់។

ច្បាប់​សហរដ្ឋ​អាមេរិក ហាម​ឃាត់​ការ​នាំ​ចេញ​យន្តហោះRaptors ទាំង​នេះ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បើក​យន្តហោះRaptors នេះ​ទៅ​កាន់​ប្រទេស​ជប៉ុន កាល​ពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​ហោះហើរ​ទៅ​កាន់​បរទេស​ជា​លើក​ដំបូង​របស់​យន្តហោះ​នេះ ជា​ការ​បង្ហាញ​នូវ​ការ​តាំង​ចិត្ត​ចំពោះ​សម្ព័ន្ធ​មិត្ត​សន្តិសុខ របស់​ប្រទេស​ទាំងពីរ នៅ​ចំ​ពេល​មាន​ភាព​តានតឹង​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង ។ ប្រទេស​ជប៉ុន​និង​សហរដ្ឋ​អាមេរិក​រួម​គ្នា​ធ្វើ​គម្រោង​យន្តហោះ​គាំទ្រ F-2 រួច​ស្រេច​ហើយ​ប៉ុន្តែ​ការ​ផលិត​នឹង​បញ្ចប់​នៅ​ខែ​មីនា​២០១២។ រដ្ឋាភិបាល​ជប៉ុន​មិន​បាន​គាំទ្រ​ការ​អភិវឌ្ឍន៍​យន្តហោះ​ប្រយុទ្ធ​ក្នុង​ស្រុក​ទេ ចាប់​តាំង​ពី​ការ​ផលិត​យន្តហោះ​គាំទ្រ F-1 នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។យន្តហោះ​ចម្បាំង F-15 ដែល​បង្កើត​ស្នូល​នៃ​កម្លាំង​ចម្បាំង​របស់​ប្រទេស​ជប៉ុន​នោះ​ត្រូវ​បាន​ផលិត​នៅ​ទី​នេះ (ប្រទេសជប៉ុន)ក្រោម​កិច្ច​ព្រមព្រៀង​អនុញ្ញាត​ឱ្យ​ផលិត​ជា​មួយ​សហរដ្ឋ​អាមេរិក។ សារ​ព័ត៌មាន​យ៉ូមីអ៊ូរី បាន​និយាយ​ថា ការ​អភិវឌ្ឍន៍​គំរូ​យន្តហោះ​ថ្មី​របស់​ប្រទេស​ជប៉ុន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ចំនួន​រាប់​សិប​ពាន់​លាន​យ៉េន ឬ​រាប់​រយ​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០ឆ្នាំ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s