ព័ត៌មានថ្មីទៀតហើយប្រិយមិត្ត!

នារយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ អំពីភាពជំនុំជម្រះជុំវិញបញ្ហាភាគី ប្រទេសថៃ ដែលបាន​ប្ដឹងតវ៉ាទាមទារ ដល់អង្គការ Unisco ដើម្បីទារយកប្រាសាទ ព្រះវិហារ ពីព្រះរាជាណាចក្រ​កម្ពុជា ដែលជាម្ចាស់ទឹកដី មកជារបស់ខ្លួនដោយខានមិនបាននោះ។ ហើយនេះជាសំដីរបស់​មេដឹកនាំ គណបក្សប្រឆាំងរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ន។បើតាមសំដីរបស់ពិធីករ ( អាចារ្យ A ) របស់ស្ថានីយវិទ្យុជាតិ FM ABC 107.5MHz។ គាត់កំពុងតែព្យាយាមធ្វើការ​បកប្រែរាល់ព័ត៌មាន ដែលកំពុងក្ដៅគគុករបស់ប្រទេសថៃ មកជួនដល់ប្រិយមិត្ត របស់ស្ថានីយ​ឲ្យបានដឹងថាគណបក្ស ប្រឆាំងរបស់ប្រទេសថៃ បានចោទប្រកាន់ថាគណបក្ស របស់លោក ថាកស៊ីន ថាបានលួចលក់ទឹកដីត្រង់ចំនុចប្រាសាទ ព្រះវិហារ ឲ្យប្រទេសកម្ពុជា។ នេះជាភាព​ភ័ន្តច្រឡំរបស់គណបក្សប្រឆាំងនេះ ដែលថាប្រាសាទ ព្រះវិហារជារបស់ខ្លួន ដោយឥតកេរ​ខ្មាស និងដោយមិនបានគោរពតាមការកាត់ក្តី របស់ទីក្រុង ឡាអេ ដែលបានកាត់ក្តីថា ប្រាសាទ​ព្រះវិហារ គឺជាទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រកម្ពុជា ស្របច្បាប់ក្នុង ១៥ មិថុនា ឆ្នាំ១៩៦២ ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះមហាក្សត្រ​ខ្មែរ។ តាមរយៈសេចក្តីអធិប្បាយនេះផងដែរ ពិធីករខាងលើគឺបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ កុំឲ្យមានប្រតិកម្មខ្លាំងពេក និងកុំឲ្យធ្វើដូចកាលពីពេលមុន​ដោយបានទៅវាយ ស្ថានទូតថៃ ដោយសារភាពមិនបានគិត​គូរវែងឆ្ងាយនោះ។ ដោយគាត់បានប្រាប់បន្ថែមទៀតថា សូមឲ្យរង់ចាំមើលខាងរាជរដ្ឋាភិបាល​យើង តើគាត់បានផ្តល់សញ្ញាវិជ្ជមាន អ្វីដើម្បីប្រឆាំងតបតរកទៅវិញឬទេ? ហើយគាត់ក៏បាននិយាយបន្តទៀតថា ប្រសិនបើបងប្អូនខ្មែរចង់​ធ្វើការប្រឆាំងតបប្រទេសថៃ តាមរយៈភាពអហិង្សាវិញនោះ សូមព្យាយាមកុំប្រើប្រាស់របស់របរ ដែលនាំចូលពីប្រទេសថៃ ដូចជាចំណីអាហារ ឬគ្រឿងសម្អាង -ល-។ ដែលវាអាចមានផលអាក្រក់ ដោយក្នុងការប្រើ​ប្រាស់លាយ សារធាតុគីមីមិនប្រក្រតី ដែលជាហេតុនាំឲ្យមានផលប៉ះពាល់ ដោយមិនដឹងខ្លួន។ នេះជាគំនិតដល់ល្អ ប្រសិនបើប្រជាជនខ្មែរ នាំគ្នាងាកមកប្រើផលិតផល​ក្នុងស្រុកនោះ វាគឺជាការល្អសម្រាប់ជួយលើកទឹកចិត្ត ផលិតករក្នុងស្រុកឲ្យជម្រុញផលិតផល ឲ្យកាន់តែ​ច្រើនជាលំដាប់។ សម្រាប់រូបខ្ញុំបាទផ្ទាល់គឺយល់ស្រប ចំពោះគំនិតខាងលើ​ហើយក៏សង្ឃឹម​ទៀតថា ប្រិយមិត្តនិងជួយនាំពាក្យទាំងអស់នេះ ទៅប្រាប់ដល់បងប្អូនយើងដែល មិនទាន់ដឹង​ព័ត៌មានខាងលើ។ សូមធ្វើការផ្តល់តម្លៃ ឬជាគំនិតស្ថាបនា ចំពោះអត្ថបទខាងលើនេះផង!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s