ជប៉ុន​បង្កើត​មនុស្សយន្ត​ប្រើ​ការ​ក្នុង​ការងារ​សំណង់

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ គេ​ឃើញ​មាន​របាយការណ៍​របស់​ក្រុមហ៊ុន មីតហ្ស៊ុយប៊ីស្ស៊ី បាន​បើក​ឱ្យ​គេ​ជួល​មនុស្ស​យន្ត​ស្វាគមន៍​មួយ​ដែល​មាន​ឈ្មោះ​ថា វ៉ាខាម៉ារុ។ ក្នុង​សប្ដាហ៍​នេះ​ក៏​មាន​ព័ត៌មាន​ពី​រឿង​មនុស្សយន្ត​ដែល​ប្រើ​ធ្វើ​ការ​ងារ​ជំនួយ​បុគ្គលិក​ជា​ថ្មី​ម្ដង​ទៀត។ លើក​នេះ​គឺ​ជា​មនុស្សយន្ត​របស់​ក្រុមហ៊ុន​ខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី ដែល​អភិវឌ្ឍន៍​រួម​គ្នា​ជា​មួយ​នឹង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឧស្សាហកម្ម​នៅ​ប្រទេសជប៉ុន។

មនុស្សយន្ត HRP-3 Promet Mk-2ដែល​មាន​ពណ៌​ស​ស្រដៀង​ទៅ​នឹង​មនុស្សយន្ត​ពី​សៀវភៅ​រឿង ស្តារ៍វ៉រ វា​មាន​កម្ពស់១៦០ សង់ទីម៉ែត្រ ទម្ងន់​៦៨​គីឡូក្រាម ដែល​ជា​ទម្ងន់​មាន​រួម​ទាំង​អាគុយ​អាច​បំពេញ​ការងារ​បាន​ច្រើន​យ៉ាង វា​មាន​តម្លៃ​ក្នុង​១​គ្រឿង​១៥​លាន​យ៉េន។

លោក តាខាម៉ាស់ស៊ុ អ៊ិស៊ូស៊ូមិ អ្នក​ចាត់​ការ​គ្រោង​ការ​នេះ​បាន​ចង្អុល​បង្ហាញ​ឱ្យ​ដឹង​ថា អតិថិជន​ដែល​ជា​គោលដៅ​របស់​ក្រុមហ៊ុន​គឺ​​ក្រុម​ហ៊ុន​សាងសង់ ព្រោះ​គេ​ចង់​ឱ្យ​មនុស្សយន្ត​បំពេញ​ការងារ​ជំនួស មនុស្ស​ទៅ​តាម​ទី​កន្លែង​កសាង​ផ្សេងៗ ដូច​ជា​បើក​រថយន្ត​ស្ទូច ឬ​រថយន្ត​ដែល​រត់​ទៅ​តាម​តំបន់។ ” HRP-3 Promet Mk-2 ” បំពេញ​ការងារ​បាន​គ្រប់​ស្ថានភាព​ដែល​ខាង​លោក ខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី អាច​ឱ្យ​មើល​ពី​សមត្ថភាព​មនុស្សយន្ត​នេះ​បាន​ដូច​ជា​ឱ្យ​ដើរ​នៅ​លើ​ផ្ទៃដី​ដែល​រអិល​និង​មាន​ខ្សាច់ ឱ្យ​មនុស្សយន្ត​ប្រើ​ដៃ​ស្ដាំ​កាន់​ឧបករណ៍​ខួង និង​កាន់​ខ្ចៅ​មួល ចំណែក​ដៃឆ្វេង​ទប់​ជាប់​ទៅ​នឹងជញ្ជាំង លើស​ពី​នេះ​ទៅ​ទៀត​មនុស្សយន្ត​នេះ​អាច​នៅ​ហាល​ភ្លៀង ហាល​ថ្ងៃ​ដោយ​មិន​ចាំ​បាច់​ខ្លាច​ច្រែះ​ចាប់ ឬ​ក៏​កើត​ឧប្បត្តិហេតុ​ចរន្ត​អគ្គិសនី​ឆក់​នោះ​ទេ។

លោក ខាវ៉ាដាក់ អ៊ីនដាស់ស្ទ្រី យល់​ឃើញ​ថា ប្រជាជន​វ័យ​ជរា​របស់​ជប៉ុន​មាន​អត្រា​កាន់​តែ​កើន​ឡើង​ជា​រឿយៗ ប្រជាជន​ដែល​មាន​វ័យ​​ក្មេង កាន់​តែ​ថយ​ចុះ​ធ្វើ​ឱ្យ​បាត់បង់​កម្លាំង​ពល​កម្ម ដែល​ស្ថាន​ការណ៍​បែប​នេះ​អាច​នាំ​កម្លាំង​ការងារ​មនុស្សយន្ត​មក​ប្រើ​ជំនួស​ការងារ​មនុស្ស​បាន​យ៉ាង​ប្រសើរ​បំផុត។ ពិសេស​លើស​នេះ​គឺ​ពុំ​មាន​សម្លេង​រអ៊ូ​ឱ្យ​រំខាន​ចិត្ត​នោះ​ទេ។

រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s