សិង្ហបុរីផ្ដើមគម្រោងថ្មីប្រើប្រាស់បច្ចេកវិទ្យាព្រះអាទិត្យ

រដ្ឋាភិបាល​ប្រទេស​សិង្ហបុរី​បាន​ចាប់​ផ្ដើម​គម្រោង​បង្កើន​សមត្ថភាព​ថាមពល​ព្រះអាទិត្យ​ថ្មី​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ដើម្បី​ជំរុញ​ដល់​វិស័យ​ឯកជន​ឱ្យ​ដំឡើង​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​នៅ​ក្នុង​គម្រោង​សាង​សង់​នានា។ គម្រោង​ថ្មី​ដែល​ប្រកាស​ដោយ​គណៈ​កម្មការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សិង្ហបុរី​គឺ​ជា​កម្មវិធី​ចុង​ក្រោយ​របស់​ការិយាល័យ​កម្មវិធី​ថាមពល​ស្អាត​គម្រោង​ថ្មី​នេះ នឹង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​រចនា​ច្នៃប្រឌិត​ថ្មី​និង​ការ​បញ្ចូល​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​សម្រាប់​ការ​សាងសង់​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។ ស្ថានីយ​ទូរទស្សន៍ Channel News Asia គម្រោង​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​លើ​ការ​អភិវឌ្ឍន៍​សំណង់ អគារ​ថ្មីៗ នៅ​ក្នុង​វិស័យ​ឯកជន​ដែល​តម្រូវ​ឱ្យ​បំពេញ​នូវ​បទដ្ឋាន​មួយ​ដែល​បាន​កំណត់។ វិស័យ​ឯកជន​អាច​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​២០​លាន​ដុល្លារ​សិង្ហបុរី(ប្រមាណ​ជា ១៤,៧​លាន​ដុល្លារ​អាមេរិក)ដើម្បី​បំពេញ​នូវ​ថ្លៃ​ដើម ដែល​អាច​ខាតបង់​ដោយសារ​ការ​ដំឡើង​បច្ចេកវិទ្យាថាមពល​ព្រះអាទិត្យ។ ការ​ជួយ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​មាន​ចំនួន​ពី​៣០​ទៅ​៤០​ភាគរយ​នៃ​ថវិកា​ថ្លៃ​ដើម​នៃ​ការ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ ហើយ​ចំនួន​នេះ​នឹង​មាន​ទឹក​ប្រាក់​មិន​លើស​ពី​១​លាន​ដុល្លារអាមេរិក​ក្នុង​មួយ​គម្រោង។ របាយការណ៍​នោះ​បាន​ឱ្យ​ដឹង​ថា ឧស្សាហ​កម្ម​ថាមពលព្រះអាទិត្យ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើត​ទឹកប្រាក់​ចំនួន ១,៧​ពាន់លានដុល្លារ​សិង្ហបុរី និង​បង្កើត​ការងារ​បាន​ចំនួន​៧.០០០​កន្លែង​សម្រាប់​ប្រទេស​សិង្ហបុរី​នៅ​ត្រឹម​ឆ្នាំ​២០១៥​ខាង​មុខ។
 រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s