កង់សម្រាប់ថ្ងៃអនាគតដើរដោយថាមពលឧស្ម័ន អ៊ីដ្រូហ្សែន ( Future Hydrogen Bicycle )

នា​ពេល​បច្ចុប្បន្ន​វិស័យ​បច្ចេកវិជ្ជា នៅ​តាម​បណ្ដាល​ប្រទេស​ជឿនលឿន​មួយ​ចំនួន​គឺ​បាន​មាន​សន្ទុះ រីក​ចម្រើន​យ៉ាង​ខ្លាំង​គួរ​ឲ្យ​ស្ញប់ស្ញែង។ ពេល​នេះ​ខ្ញុំ​សូម​លើក​យក​ព័ត៌មាន​ដែល​ទាក់ទង​ទៅ និង​ការ​ទាញ​យក​ថាមពល​ឧស្ម័ន អ៊ីដ្រូហ្សែន បម្លែង​មក​ជា​ថាមពល​អគ្គិសនី សម្រាប់​ប្រើ​ទៅ​លើ​កង់ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ធាក់​កង់​ដោយ​ប្រើ​កម្លាំង​មនុស្ស ឬ​ដោយ​ប្រើ​កម្លាំង​អគ្គិសនី​ដែល​បាន​មក​ពី​ការ​ផ្ទុក​ក្នុង​អាគុយ​ជាដើម។ នេះ​ជា​គំនិត​ច្នៃ​ប្រឌិត​របស់​ក្រុមហ៊ុន​​ប្រទេស​ចិន​មួយ​ឈ្មោះ Pearl Hydrogen គឺ​បាន​បញ្ចេញ​ម៉ូត​ប្រភេទ​កង់ ដើរ​ដោយ​ថាមពល​ឧស្ម័ន អ៊ីដ្រូហ្សែន ខាង​លើ​នេះ​ចុង​ក្រោយ​គេ​បង្អស់។ ចំពោះ​ប្រភេទ​កង់​ខាង​លើ​នេះ​គឺ​មាន​ទម្ងន់​សរុប 32 Kg ហើយ​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​សមាសធាតុ Pem និង​ម៉ូទ័រ​អគ្គិសនី​​ដែល​អាច​ផ្ដល់​ល្បឿន​មធ្យម​គឺ​ត្រឹម​តែ 25 Kg/h និង​មាន​ស៊ីឡាំង​សម្រាប់​ផ្ទុក​ថាមពល​ឧស្ម័ន​ទំហំ 600 L ចំនួន​មួយ​គូរ ហើយ​ក៏​អាច​ធ្វើ​ចលនា​បាន​រយះ​ចម្ងាយ 100 Km។ សម្រាប់​តម្លៃ​កង់​នេះ​ផង​ដែរ​គឺ​មួយ​គ្រឿង​ថ្លៃ 530 – 2650 $ ( មិន​ទាន់​មាន​ការ​ដាក់​លក់​លើ​ទី​ផ្សារ​នៅ​ឡើយ​ទេ)។ រីឯ​ផល​អវិជ្ជមាន​របស់​កង់​នេះ​វិញ​គឺ នៅ​តាម​ប្រទេស​ជឿនលឿន​ទាំង​អស់​នោះ​មួយ​ចំនួន​គឺ ពុំ​ទាន់​មាន​ស្ថានីយ​សម្រាប់​បញ្ចូល​ឧស្ម័ន ដើម្បី​ផ្ដល់​ឲ្យ​អតិថិជន​ប្រើប្រាស់​នៅ​ឡើយ​ទេ!

រាល់​ព័ត៌មាន​ដែល​ទទួល​បាន​ខាង​លើ​នេះ សូម​រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ទស្សនាវដ្ដី Cambodia The life សម្រាប់​ព័ត៌មាន​បន្ថែម​សូម ចុច​ត្រង់ នេះ ឬ ត្រង់​នេះ។ សូម​អរគុណ!

Hydrogen bicycle.jpg

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s