បង្កើត​អង់តែន​ផ្កាយ​រណប​ប្រើ​នៅ​តំបន់​ដាច់​ស្រយាល

ផ្ទាំង​រូបភាព​ដែល​ប្រិយ​មិត្ត​បាន​ឃើញ​នេះ​ពុំ​មែន​ជា​បាល់​យក្ស​ដែល​ដាក់​តាំង​នៅ​តាម​ទី​វាល ឬ​ឆ្នេរ​សមុទ្រ​ទេ​ប៉ុន្តែ​វា​ជា​អង់តែន​ផ្កាយរណប​ដ៏​ស្រាល​និង​មាន​ភាព​បត់បែន​ខ្ពស់ បំផុត​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​គ្រប់​បណ្ដាញ​ទាក់ទង គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា។
អង់តែន​ពិសេស​នេះ​មាន​ឈ្មោះ​ថា GATR-Com  ត្រូវ​បាន​ច្នៃ​ប្រឌិត​ឡើង​ដោយ​លោក ផូល ហ្គៀរូវ អ្នក​ច្នៃ​ប្រឌិត​ដែល​ធ្លាប់​ធ្វើ​ការ​នៅ​អង្គការ​ណាសា រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ។ GATR-Com ជា​អង់តែន​ប្រព័ន្ធ​បញ្ជូន​និង​ទទួល​សេវា​នៅ​នឹង​ដី​ដែល​ផលិត​ពី​ប្លាស្ទិក​បំពាក់​ដោយ​គ្រឿង​អេឡិចត្រូនិក និង​ខ្សែ​ចង​ភ្ជាប់​ទៅ​នឹង​ដី មាន​ទម្ងន់​ប្រមាណ​៣១,៧៥​គីឡូ ក្រាម​ដែល​ងាយ​ស្ពាយ​ទៅ​តាម​ខ្លួន​និង​ដើរ​ដោយ​ថាមពល​ពី​ឧបករណ៍​សម្រាប់​ដុត​បារី​នៅ​ក្នុង​ឡាន ឬ​ម៉ាស៊ីន​ភ្លើង​ធុន​តូច​បាន។ អង់តែន​នេះ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឆ្លើយ​តប​នូវ​ស្ថានភាព​គ្រា​មាន​អាសន្ន ពេល​មាន​គ្រោះ​ធម្មជាតិ សម្រាប់​អ្នក​ផលិត​ខ្សែ​វីដេអូ ឬ​កម្លាំង​យោធា ឬ​ជន​ដែល​មាន​អាជីព​ផលិត​ព័ត៌មាន អ៊ីនធើរណេត ទូរស័ព្ទ នៅ​តំបន់​ដាច់​ស្រយាល។ តម្លៃ​ផលិត​១,៥​លានដុល្លារ។
រាល់​អត្ថបទ​ដែល​ទទួល​បាន​ខាង​លើ​គឺ​ដក​ស្រង់​ចេញ​ពី​សារ​ព័ត៌មាន http://www.everyday.com.kh តើ​ប្រិយ​មិត្ត​យល់​ឃើញ​យ៉ាង​ដូចម្តេច​ចំពោះ​អត្ថបទ​ខាង​លើ​នេះ សូម​ផ្តល់​ជា​មតិយោបល់​មក​កាន់​យើង​ខ្ញុំ! សូម​អរគុណ​ទុក​ជា​មុន ចំពោះ​ការ​ចូល​មក​ទទួល​គេហទំព័រ​សម្រាប់​កូន​ខ្មែរ​នេះ​!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s