ប្រវត្តិនៃការបង្កើតប្រព័ន្ធប្រតិបត្តិការ Linux

ដូច​ដែរ​ប្រិយមិត្ត បាន​ដឹង​រួច​ហើយ​ថា កុំព្យូទ័រ​អាច​ដំណើរការ​បាន វា​អាស្រ័យ​លើ​ផ្នែក​រឹង និង​ផ្នែក​ទន់ ។ ផ្នែក​រឹង​សំដៅ​ទៅ​លើ​ថាសរឹង (Hard Disk) សតិ (RAM) ស៊ីភីយូ ស៊ីឌីរ៉ូម បន្ទះ​មេ (Motherboard) និង​ម៉ូនីទ័រ … ។ ក្នុង​ពេល​បច្ចុប្បន្ន​គឺមាន​ប្រព័ន្ធ​ប្រតិបត្តិការ​សំខាន់​ៗ​ពីរ​ប្រភេទ​គឺ ប្រភេទ​បិទ​កូដ (Close Source) របស់​ក្រុមហ៊ុន Microsoftនិង​កូដ​បើក​ចំហ (Open Source) របស់​ក្រុមហ៊ុន Linux។ ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​នេះ​ដែល​គឺ​មាន​ការ​ចរាចរណ៍​ច្រើន​មិន​ថា​នៅ​លើ​ទីផ្សារ​អាស៊ី ឬ​អឺរ៉ុប​ឡើយ។

Linus Tovalds

អ្វី​ទៅ​ជា​អាជ្ញាប័ណ្ណ GPL? GPL គឺ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​មើល និង​កែប្រែ​កូដ​ប្រភព​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន តែ​ត្រូវ​ដាក់​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ផ្សេង​ទៀត​អាច​កែប្រែ​បាន ។ GNU និង GNU GPL បង្កើត​ឡើង​ដោយ​លោក Richard Stallman នៅ​ក្នុង​ឆ្នាំ ១៩៨៤ ។ ហើយ​អ្វី​ដែល​ល្អ​ប្រសើរ​នោះ​ប្រិយមិត្ត​អាច​ចូល​ដំណើរការ​កូដដើម ឬ​កូដប្រភព អាច​ប្ដូរ​ប្រព័ន្ធ​ប្រតិបត្តិការ​តាម​បំណង។

អ្វី​ទៅ​ជា​អាជ្ញាប័ណ្ណ GNU? គម្រោង GNU ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៨៤ ក្នុង​គោលបំណង​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ​ស្រដៀង​ទៅ​នឹង Linux ដែល​ជា​ប្រភេទ​កម្មវិធី​ឥត​គិត​ថ្លៃ (Free Software) ។ ខឺណែល​របស់ GNU មិន​ទាន់​បាន​បញ្ចប់​នូវ​ឡើយ​ទេ ដូច្នេះ​វា​ត្រូវ​បាន​ប្រើ​ជាមួយ Linux Kernel។ ការ​បន្សាំ​ចូល​គ្នា​រវាង GNU និង Linux គឺ ប្រព័ន្ធ​ប្រតិបត្តិការ GNU/Linux ដែល​សព្វ​ថ្ងៃ​កំពុង​តែ​មាន​ការ​ពេញ​និយម។

កម្មវិធី GNU ត្រូវ​បាន​ចែកចាយ​ទៅ​គ្រប់​អ្នក​ប្រើ ដែល​ត្រូវ​ការ​វា​ដើម្បី​បំពេញ​ការងារ ។ ចំណែក​ឯ​កូដ​ប្រភព​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដោយ​សេរី ដូច្នេះ​អ្នក​ប្រើ​អាច​កែប្រែ និង​ផ្លាស់ប្ដូរ​កម្មវិធី​ធ្វើ​ជា​របស់​ផ្ទាល់​ខ្លួន ហេតុ​ដូចនេះ​ហើយ លោក តូវាដ បាន​ប្រើ​ម៉ូដែល GNU ដាក់​បញ្ចូល​នៅ​ក្នុង Linux ដើម្បី​ធ្វើ​ការ​ចែកចាយ។

អ្វី​ទៅ​ជា​អាជ្ញាប័ណ្ណ Proprietary Software? Proprietary Software ជា​កម្មវិធី​កុំព្យូទ័រ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចម្លង និង​ការ​កែប្រែ ហើយ​វា​ត្រូវ​បាន​រក្សា​សិទ្ធិ​ទៅ​គ្រប់​អ្នក​ប្រើ​ទាំងអស់​ដែល​បាន​ទិញ​អាជ្ញាប័ណ្ណ ។ Proprietary Software ជា​ទូទៅ​មិន​អាច​ត្រូវ​បាន​ចម្លង និង​ចែកចាយ​ដោយ​ស៊េរី​ឡើយ ។ វីនដូ គឺ​ជា​ប្រភេទ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រភេទ Proprietary Software ដែល​ដឹក​នាំ​ដោយ​ក្រុមហ៊ុន Microsoft

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​ប្រតិបត្តិការ Linux គឺ​មាន​សមាជិក​គ្រួសារ​ដែល​គេ​ហៅថា Linux Distribution ឬ Linux Distro របស់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ដែល​ធ្វើការ​ស្រដៀង​ទៅ​នឹងLinux ដែរ។ ដូច្នេះ​ប្រព័ន្ធ​ជាច្រើន​ស្ថាបនា​ឡើង​ពី​ខឺណែល​លីនុច (Linux Kernel) ហើយ​បាន​ខ្ចប់​ជា​កញ្ចប់​ផ្សេង​គ្នា ដូចជា ប្រព័ន្ធ X Window និង​កម្មវិធី​ដែល​ស្ថិត​នៅ​ក្រោយ​គម្រោង GNU ជាដើម ។ បច្ចុប្បន្ន​គម្រោង Linux Distribution មាន​ជាង ៣០០ ប្រភេទ ឬ​អាច​លើស​ពី​នេះ​នា​ពេល​អនាគត​ដែល​កំពុង​អភិវឌ្ឍ ហើយ​ក៏​កំពុង​តែ​បន្ត​ការងារ​នេះ​យ៉ាង​ខ្ជាប់​ខ្ជួន​ផង​ដែរ។

u Distribution ដែល​ពេញ​និយម

1. រ៉េតហេត (Red Hat) ជា​ឌីស្ត្រូ​ប្រមូល​ផ្ដុំ​ដោយ​ក្រុម​ហ៊ុន រ៉េត​ហេត ដែល​ប្រើ​ប្រាស់​កញ្ចប់ RPM

2. ហ្វេតដូរ៉ា (Fedora) Fedora Core មាន​មូលដ្ឋាន​លើ​កញ្ចប់ RPM ដែល​ជា​សហគមន៍ Distribution គាំទ្រ​ដោយ រ៉េត​ហេត ។

3. ឌីបៀន (Debian) ជា Distro ដែល​មិន​ធ្វើ​ជំនួញ ហើយ​ត្រូវ​បាន​ថែទាំ​ដោយ​សហគមន៍​អ្នក​អភិវឌ្ឍន៍​ស្ម័គ្រ​ចិត្ត​មួយ​ក្រុម ដើម្បី​បង្កើត​កម្មវិធី​ឥត​គិត​ថ្លៃ ។

4. អ៊ូប៊ុនទូ (Ubuntu) ជា​ផ្ទៃ​តុ Distro ដែល​ថ្មី ហើយ​មាន​ការ​ពេញ​និយម​ច្រើន​ជាង​គេ ត្រូវ​បាន​ថែទាំ​ដោយ ក្រុមហ៊ុន Canonical Ltd,

5. អូផឹន​ស៊ូស៊ី (SuSE) ត្រូវ​បាន​បំបែក​ចេញ​មក​ពី Slackware គាំទ្រ​ដោយ​ក្រុមហ៊ុន Novell ហើយ​មាន​មូលដ្ឋាន​លើ RPM

6. មេនឌ្រីវ៉ា (Mandriva) ជា Distro ដែល​អាស្រ័យ​លើ​កញ្ចប់ RPM ប្រើ​សម្រាប់​ប្រភេទ​ប្រតិបត្តិ​ខុស​ៗ​គ្នា ពី​ផ្ទៃ​តុ​ដែល​ប្រើ​ដើម្បី​អភិវឌ្ឍ ។

7. ក្នុបពីជ (Knoppix) ជា​ប្រភេទ LiveCD Distro ដែល​រត់​ដោយ​ពុំ​ចាំបាច់​ដំឡើង​នៅ​ក្នុង​ថាស​រឹង​នៃ​ម៉ាស៊ីន​របស់​អ្នក​ឡើយ ។

8. លីនស្ពាយ (Linspire) ជា Distro សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ពឹង​ផ្អែក​លើ អ៊ូប៊ុនទូ (Ubuntu)

9. ស៊ិនតូស (Centos) ជា​ប្រភេទ Distro ដែល​មាន​មូលដ្ឋាន​លើ​រ៉េតហេត (Red Hat) ដែល​រ៉េតហេត​មាន​មូលដ្ឋាន​លើ​លីនុច​ហ្វេតដូរ៉ា ។

រាល់ព័ត៌មាន​ដែល​ប្រិយមិត្ត​បាន​អាន​ខាង​លើ​នេះ​ត្រូវ​បាន ធ្វើ​ការ​កែសម្រួល​ម្ចាស់​គេហទំព័រ​សម្រាប់​កូនខ្មែរ និង​រក្សាសិទ្ធិ​គ្រប់បែប​យ៉ាង​ក្នុង​ការ​កែប្រែ​ដោយ វិទ្យាស្ថាន បើកទូលាយ។

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s