Nokia អក្សរខ្មែរ

នាពេលបច្ចុប្បន្ន​មានក្រុមហ៊ុន​ទូរស័ព្ទចល័ត ជាច្រើនបានមកដាក់ទុន​ក្នុង​វិស័យទូរគមនាគមន៍ នៅក្នុង​ព្រះរាជាណា​ចក្រកម្ពុជា យើងជាច្រើន។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Nokia, Samsung, Sony…។ តែនាពេលនេះ​ខ្ញុំសូមណែនាំប្រិយមិត្ត​ឲ្យបានស្គាល់​ក្រុមហ៊ុនមួយក្នុង​ចំណោមក្រុមហ៊ុនខាង លើដែលបានកំពុងតែផ្ដល់​សេវាទូរស័ព្ទ​ចល័តឈាន​មុនគេមួយគឺ ក្រុមហ៊ុន Nokia ហើយក្រុមហ៊ុននេះផងដែរគឺបានផ្គត់ផ្គង់ទូរស័ព្ទដៃ​ជា ភាសាខ្មែរ ដំបូងគេ​បង្អស់ក្នុង ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាមោនភាពរបស់​​ប្រទេសយើង ដែលបាន​ក្រុមហ៊ុន Nokia ជួយគាំទ្រ​ឲ្យមានទូរស័ព្ទដៃជា​ភាសាខ្មែរ ដែលមានប្រើប្រាស់​ប្រព័ន្ធ កម្មវិធីពុម្ពអក្សរ ខ្មែរយូនីកូដ ដែលមាន​ក្ដារចុចជា ភាសាខ្មែរ យ៉ាងល្អប្រណិត។ ស្រប់តាមការ​វិវត្តរបស់ ប្រជាពលរដ្ឋខ្មែរ ដែលមិនសូវ​ចេះភាសាបរទេស ឲ្យមានភាពងាយស្រួល ក្នុងការទំនាក់ទំនងគ្នាក្នុងកិច្ចការ​ប្រចាំថ្ងៃផងដែរ។ ទូរស័ព្ទចល័តម៉ាក់ Nokia អក្សរខ្មែរ នេះផងដែរ​គឺមានភាពងាយស្រួល ក្នុងការ​ប្រើប្រាស់ម៉ឺនុយនានា ជាភាសាខ្មែរយូនីកូដ ពិតៗ។
ហើយសម្រាប់ទូរស័ព្ទចល័ត​គឺមានភាពស្រួលផងដែរ ប្រសិនជាប្រិយមិត្ត​មានការប្រើប្រាស់ កម្មវិធីកុំព្យូទ័រ​យូនីកូដជាភាសាខ្មែរ នៅឯផ្ទះប្រិយមិត្ត​អាចធ្វើការ​តភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រ​បាន ដើម្បីកែសម្រួលរាល់ទិន្នន័យ​ឯកសារ ដែលមានក្នុងអង្គចងចាំ​ដោយដាក់ជាភាសា​ខ្មែរបាន។
ជាចុងក្រោយខ្ញុំសង្ឃឹមថា​នាពេលអនាគតដល់ខ្លីខាង​មុខនេះ និងមានក្រុមហ៊ុននានា ព្រម​សហការចូលរួមបង្កើត ទូរស័ព្ទជាភាសា​ខ្មែរឲ្យកាន់តែច្រើនជាមុន។ ហើយក៏សង្បឹមថា​និងមានអ្នកប្រើប្រាស់​ទូរសព្ទ័ភាសាខ្មែរនេះឲ្យកាន់​តែច្រើនឡើង។ សម្រាប់ព័ត៌មាន​បន្ថែមសូម ចុចចូលទៅកាន់ http://www.kth.com.kh។ សូមអរគុណ!

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s