រៀនបង្កើតនិងប្រើប្រាស់មួយប្លក(Blog) តាមប្រព័ន្ធប្លក Blogger

មិនថាឡើយតែ កាសែតទស្សនាវដ្តីខ្មែរ ឬ បរទេស ទើបអាចដាក់ផ្សាយ ដំណឹងផ្សេងៗ ទៅតាមបំណង របស់អ្នកនោះទេ សូម្បីតែអ្នក ក៏អាចដាក់ផ្សាយ ពត៌មានដោយខ្លួនឯង លើបណ្តាញ អិនរើណែត(Internet) ដែរ។ វិធីដាក់ផ្សាយពត៌មាន ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត គឺ តាមរយះប្លក (Blog)។ ពត៌មានផ្សព្វផ្សាយតាមប្លក(Blog) នឹងអាចទៅដល់អ្នកអាន  នៅគ្រប់ទិសទី​នៃពិភពលោក ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី…, ឬ ប្រទេសអ្នកក្រនិងផ្តាច់ការ(ភូមា) ឬ ប្រទេសជិតខាងកម្ពុជា មាន ប្រទេសសៀម លាវ យួន និងខ្មែររួមឈាម នៅកម្ពុជាក្រោម ជាដើម។

អ្នកអាចដាក់ផ្សាយតាមប្លក(Blog) ពត៌មានគ្រប់ប្រភេទ តាំងពីពត៌មានល្អ ដល់ពត៌មានអាក្រក់, ពីពត៌មានរីករាយ ដល់ពត៌មានរួមមរណទុក្ខ, ពីពត៌មានរំភើប(កូនខ្មែរពូកែ ដែលទទួល ពានរង្វាន់អន្តរជាតិ) ដល់ពត៌មានញាក់សាច់ ( រលកសមុទ្រជូណាមី, បាតុកម្មរបស់លោកសង្ឃ និងប្រជាពលរដ្ឋភូមា ប្រឆាំងពួកផ្តាច់ការភូមា ជាដើម…) ព្រោះការផ្សព្វផ្សាយពត៌មាន តាមប្លក ជាការផ្តល់ដំណឹង ដល់មហាជន អោយជួយផ្តល់យោបល់ ស្វែងយល់បញ្ហា។ យ៉ាងណាមិញ អ្នកក៏អាចដាក់ផ្សាយពត៌មាន អំពីខ្លួនអ្នក, កុមារភាព, គ្រួសារញាតិមិត្ត, ភាពស្រស់ប្រិមប្រិយ នៃភូមិ/ឃុំ/សង្កាត់ ដែលអ្នកកំពុងរស់នៅ, ប្រទេសជាតិជាទីកំណើត របស់អ្នក, ការងារពាណិជ របស់អ្នក, ក្តីកង្វល់ ចំពោះបញ្ហាអ្វីមួយ របស់ប្រទេសជាតិ ដើម្បីរួមគ្នាដោះស្រាយ។ អ្នកក៏អាច ដាក់ប្រកាស(Post) ហាត់រៀនផ្សេងៗដូចជា ផ្សំថ្នាំបូរាណខ្មែរ ហាត់រៀនធ្វើម្ហូបខ្មែរ, ហាត់រៀនច្រៀងបទខ្មែរ ឬ បទបរទេស, ហាត់រៀនរាំចង្វាក់ខ្មែរ ឬ ចង្វាក់បរទេស; ឬ បិទប្រកាស អំពីដំណឹងស្វែងរក មិត្តកុមារភាព មិត្តរួមថ្នាក់ មិត្តរួមជំនាន់ មិត្តរួមការងារ មិត្តរួមវិជ្ជាជីវៈ .. ល..រាប់មិនអស់ទេ ស្រេចតែលើ គំនិត​ឆ្នៃប្រឌិត របស់អ្នក។ តើធ្វើយ៉ាងណា ទើបអាចទាក់ទាញ អិនរើណែតករ (Internet users) ជាអតិបរិមា អោយអានពត៌មាន លើប្លករបស់អ្នក? មានចំណុចជាច្រើន អាចទាក់ទាញ អិនរើណែតករ (Internet users) តាមរកអានពត៌មាន លើប្លករបស់អ្នក ប៉ុន្តែចំណុចចំបង ដែលម្ចាស់ប្លកត្រូវដឹង ដូចជា៖

* ការដាក់ចំណងជើងនៃប្លក៖ ចំណងជើងប្លក (Blog Titles) ជាទំនាក់ទំនាញអ្នកអាន យ៉ាងសំខាន់ បន្ទាប់ពីខ្លឹមសារប្រកាស(Post​ meanings) នីមួយៗក្នុងប្លក។ ជារួម មានពីរប្រភេទចំណងជើង គឺ ចំណងជើងបង្ហាញ ខ្លឹមសារ ផ្ទាល់ និង ចំណងជើង​បង្ហាញ ខ្លឹមសារប្រយោល។ ចំណងជើងខ្លឹមសារផ្ទាល់ ដូចជា ១ ២ ៣ ៤ ៥ ៦ ៧ រីឯ ចំណងជើងខ្លឹមសារប្រយោល ១ ២ ជាដើម។
* ការតាក់តែងប្លក៖ ពណ៌និងក្រមអក្សរ, ពណ៌ក្បាលទំព័រនៃប្លក, សណ្តាប់ធ្នាប់នៃអត្ថបទ
* ផលប្រយោជនៃប្លក៖ តើប្លករបស់អ្នកមានផលប្រយោជអ្វី ដល់អ្នកអាន? (អប់រំ, ផ្សាយពត៌មាន, កំសាន្ត, …)
* លាតត្រដាងការពិត នៃមួយអាថកំបាំង៖ ករណី ខ្សែស្រឡាយអ្នកលួចជាតិ របស់ Global Witness, ជ្រុងថ្មីមួយនៃប្រវត្តិសាស្ត្រ ឬ ទឹកដីនៃប្រទេសកម្ពុជា ជាពិសេសតាមព្រំដែន ខ្មែរ-យួន ឬ តាមព្រំដែនខ្មែរ-សៀម, …
* អ្វីដែលអ្នកអានចង់ដឹង៖ ពត៌មានក្តៅ ដូចជាសភាពការ មុនបោះឆ្នោតសកល នៅប្រទេសកម្ពុជា ចាប់ពីពេលនេះដល់ថ្ងៃ បោះឆ្នោតសកលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨, បាតុកម្មដ៏ធំមួយនៅភូមា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧…
* ទីផ្សារអ្នកអាន៖ គ្រប់ស្រទាប់? យុវជន? អ្នកជនបទ? ទេសចរ? មានន័យថា អ្នកអាន គឺ អតិថិជននៃប្លក
* លើសពីហ្នឹង អ្នកមិនត្រូវកំណាញ់ពេកទេ ដោយគ្រាន់តែដាក់តំណភ្ជាប់(Links) នៅក្នុងប្លករបស់អ្នក នូវប្លក ឬ វែបសាយដទៃទៀត ដែលមានប្រយោជ ដល់អ្នកអាន ព្រោះបើ អ្នកគិតតែពីខ្លួនអ្នក អ្នកច្បាស់ជាត្រូវឆ្ងាយ ពីបណ្តាញអ្នកអាន(Readers network) ហើយ
* ហើយកុំភ្លេចផងដែរ អ្នកគួរដាក់វិចាររបស់អ្នក ទៅក្នុងប្លកផ្សេងៗ ដែលអ្នកបាន ស្វែងរកឃើញ លើអិនរើណែត ព្រោះនេះជាវិធី ស្វែងរកទីផ្សារ (ម៉ាខឺត៍ធិញ:Marketing) ដើម្បីអោយគេស្គាល់ ផលិតផល (products) ដែលអ្នកមាន
* លើសពីហ្នឹង វិធីពិសេស អោយគេដឹងថា អ្នកមានប្លកដែរនោះ គឺ “ទៅគោះទ្វារ តាម ប្រអប់សំបុត្រមែវល៍” ដោយផ្ញើឈ្មោះប្លក របស់អ្នក ទៅអាស័យដ្ឋានអ៊ីមែវល៍ ទាំងនោះ។ មិនមានអ្នកណា ប្រកាន់អ្នកទេ ព្រោះនោះជា ដំណឹងល្អសំរាប់គេ ហើយក៏សំរាប់អ្នក ផងដែរ។ វិធីស្វែងរក ដោយប្រសិទ្ធិភាព ឈ្មោះប្រអប់សំបុត្រ តាមYahoo គឺ ចុចទីនេះ ។
តើអ្នកណាខ្លះ អាចបង្កើតប្លកបាន? ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាកុមារ ឬ មនុស្សពេញវ័យ, មិនថាប្រុស ឬ ស្រី, មិនថាជនពុករលួយ ឬ អ្នកត្រឹមត្រូវ, មិនថាជនផ្តាច់ការ ឬ អ្នកប្រជាធិបតេយ្យ, … អោយតែចេះ ប្រើប្រាស់ខំព្យូរើខ្លះ សុទ្ធសឹង អាចបង្កើតប្លក ដោយងាយ តាមប្រកាសណែនាំនេះ។ ១ – បង្កើតប្លក(Blog) តាមប្រព័ន្ធប្លក Blogger

ចុចទីនេះ ដើម្បីចុះឈ្មោះបង្កើត មួយប្លក តាមប្រព័ន្ធ Blogger
បង្កើតមួយគណនី Google រួចចុច Continue បង្កើតមួយប្លក (ដាក់ចំណងជើង និង ឈ្មោះប្លក) រួចចុច Continue
ចុច Continue ប្លករបស់អ្នក ត្រូវបានបង្កើតហើយ, ចុច START POSTING (ចាប់ផ្តើម ដាក់ប្រកាស)
ចុចលើអក្សរ Sign out ដើម្បីពិនិត្យចេញសិន

២​​ – ប្រើប្រាស់ប្លក(Blog)

ចុចទីនេះ ដើម្បីចូលទៅក្នុងប្លក
វាយឈ្មោះអ៊ីមែវល៍, លេខសំងាត់ចុច SIGN IN ដើម្បី ពិនិត្យចូល ចុចលើអក្សរ New Post ដើម្បីសរសេរ ប្រកាសថ្មី
វាយអត្ថបទអក្សរខ្មែរ ឬ អក្សរបរទេស ត្រង់​ផ្នែកខ្លឹមសារ នៃប្រកាស ចុច PUBLISH POST ដើម្បីដាក់ផ្សាយ ប្រកាស របស់អ្នក។ ដើម្បីតែងរំលេច(design)ប្លក, អ្នកគួរដាក់ អក្សរពណ៌ខៀវ អោយអ្នកអាន ងាយអាន ចុច SAVE CHANGE
អ្នកអាចបន្ថែមធាតុថ្មី របស់ប្លក ទៅតាមបំណង របស់អ្នក បណ្តាធាតុ(Elements) មានស្រាប់ របស់ប្លក

បញ្ជាក់់៖

  • អ្នកបង្កើតបានមួយប្លក ហើយមែនទេ? ដូច្នេះអ្នកអាចដាក់ប្រកាស តាមបំណងរបស់អ្នកហើយ។ ដើម្បីអោយប្លក ទាក់ទាញអ្នកអាន, អ្នកគួរបន្ថែមផ្នែកខ្លះ (អញ្ជើញអានបន្ថែម
  • អ្នកអាចប្តូរយក គំរូខ្នាតប្លក(Blog template) ទៅតាមបំណង ដោយចូលទៅ Dashboard (ក្តារបញ្ជា) Layout(គំនូសព្រាង) Template(គំរូខ្នាត) Pick New Template(ច្បិចយកគំរូខ្នាតថ្មី)
  • ឈ្មោះ គំរូខ្នាត(Templates) ដែលអាចប្រើប្រាស់ អក្សរខ្មែរ យូនីកូដ បានល្អឥតខ្ចោះ នោះគឺ៖
Denim Rounders
Stretch Denim Rounders 2
Stretch Denim Light Rounders 3
Rounders 6
Herbert Harbor
Jellyfish
Scribe Dots No. 897
Dots Dark No. 565
Thisaway Son of Moto Snapshot
Tekka Simple II
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s